ជារឿងដ៏គួរឱ្យភ្ញាក់ ផ្អើលមួយ ខណៈគូស្នេហ៍វ័យ ក្មេងមួយគូ បានស្រលាញ់ គ្នាជ្រុលជ្រួស (ទុំមុនស្រគាល) រហូតដល់ ខាងស្រីមានផ្ទៃពោះ ទើបដាច់ ចិត្តទម្លាយរឿងប្រាប់ ឪពុកម្តាយទាំងសង ខាង រៀបចំផ្សំផ្គុំ កំណត់ថ្ងៃរៀបការ ទាំងដែល កូនក្រមុំ កំពុងពពោះប៉ុន កញ្ជើ ស្រាប់តែអ្វីដែលភ្ញាក់ផ្អើលបំផុតនោះ គឺនៅថ្ងៃក្រាបផ្ទឹមរៀបការ កូនក្រមុំក៏ស្រាប់តែបែក ទឹកភ្លោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសម្រាលនៅមណ្ឌលសុខភាពរហូតបានសុវត្ថិភាពទាំងម្តាយ ទាំងកូន ចំណែកពិធីមង្គលការ ត្រូវបានសម្រេចចាប់ ឪពុកម្តាយខាងកូនកំលោះ ឱ្យសំពះផ្ទឹមរៀបការជំនួនវិញ។ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង​នៅចំណុចភូមិកូនគ្រែ ឃុំព្រែកអំបិល ស្រុកស្អាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនក្រមុំដែលសម្រាលកូនក្នុងថ្ងៃក្រាបផ្ទឹម រៀបការនោះ មានឈ្មោះម៉ាច ខ្លី ហៅស្រីមុំ អាយុ២១ឆ្នាំ មុខរបរប៉ាក់ ឌិនខោអាវ។ ចំណែកភាគីកូនកំលោះមាន ឈ្មោះខាន់ មករា អាយុ២០ឆ្នាំ មុខរបរ ជាងផ្សារដែក មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។ ដោយឡែកឪពុកម្តាយខាងកូនកំលោះ ដែលត្រូវបាន ចាប់ផ្ទឹមឱ្យរៀបការជំនួសកូន កំលោះក្រមុំនោះ ភាគីកូន កំលោះមានឈ្មោះយ៉ឺន លក អាយុ៤៨ឆ្នាំ រីឯភាគីកូន ក្រមុំ មានឈ្មោះ ម៉ិច ស អាយុ៤៨ឆ្នាំ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសម្តីយុវជន ឈ្មោះខាន់ មករា បានរៀបរាប់ប្រាប់ថា រូបគេគឺជា កូនទី២ ក្នុងចំណោមបងប្អូន៤នាក់ (ប្រុស២ ស្រី២) កាលពីក្មេងរូបគេ មិនសូវបាន រៀនសូត្រខ្ពង់ខ្ពស់ទេ ដោយរៀនបានត្រឹមថ្នាក់ ទី៧ ក៏ឈប់រៀនងាក ទៅស៊ីឈ្នួលធ្វើជាង ដែក ឱ្យគេនៅភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ឆ្នាំ២០១៦កន្លងទៅ រូបគេក៏បានជួបស្គាល់គ្នា ជាមួយកូនក្រមុំឈ្មោះម៉ាច ខ្លី ហៅស្រីមុំ ដែលកាល ណោះនាងបានទៅស៊ីឈ្នួលឌិនប៉ាក់ខោអាវឱ្យគេ នៅភ្នំពេញដែរ។ តាមពិតកំណើតស្នេហ៍របស់ខ្លួន គឺជួបភ្លាមស្រលាញ់ភ្លែតតែម្តង លុះក្រោយពីមានទំនាក់ទំនងគ្នាយូរទៅ ក៏ឈានដល់ ស៊ីជម្រៅ ដឹកដៃគ្នា ឡើងផ្ទះសំណាក់ ក្រេបរសជាតិ ទឹកឃុំគ្រាដំបូង លុះក្រោយ មក ក៏ចេះតែបានរួមស្នេហ៍នឹ ងគ្នាជាញឹកញាប់ ដោយព្យាយាម លាក់បាំង មិនឱ្យឪពុកម្តាយទាំ ងសង ខាងបានដឹង នោះឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជនខាន់ មករា បន្តថា ក្រោយមក ស្រីស្នេហ៍របស់ខ្លួន ក៏បានប្រាប់រូបគេថា នាងមានផ្ទៃពោះហើយ ទើបពួកគេទាំង ២នាក់ ដាច់ចិត្តទម្លាយប្រាប់ឪពុកម្តាយ ទាំងសងខាងឱ្យបានដឹង ចំណែកឪពុ កម្តាយទាំងសងខាង ក៏មិនបាន ប្រកាន់ខឹងអ្វីវែងឆ្ងាយដែរ ក៏នាំគ្នាពិភាក្សា រើសពេលា កំណត់ថ្ងៃរៀបការឱ្យពួកគេទាំង ២នាក់តែម្តង ដោយសម្រេចយក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ជាថ្ងៃក្រាបសំពះផ្ទឹមរៀបការ តែម្តង ដោយពិធីមង្គលការរៀបចំ ឡើងនៅផ្ទះរបស់ខ្លួន ជាកូនកំលោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជនខាន់ មករា បានឱ្យដឹងទៀតថា ស្រាប់តែមកដល់ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ជាថ្ងៃចូលរោងការ បែរជាព្រឹកព្រលឹមមិនទាន់ កូនក្រមុំក៏ចាប់ ផ្តើមឈឺពោះ បែ ក ទឹកភ្លោះ ធ្វើឱ្យសាច់ញាតិទាំងសងខាង មានការភ្ញាក់ ផ្អើលរត់ខ្វែង ដៃជើងគ្នា ប្រញាប់ដឹកបញ្ជូនកូនក្រមុំ ទៅកាន់មណ្ឌល សុខភាពព្រែកអំបិល១ ដើម្បីឱ្យក្រុមគ្រូពេទ្យជួយស ម្រាលបាន កូនស្រីម្នាក់ ទំងន់ជាង៣គីឡូក្រាម រហូតដល់បាន ជោគជ័យ សុវត្ថិភាពទាំងម្តាយទាំងកូន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកពិធីមង្គលការនៅផ្ទះ ត្រូវសម្រេចឱ្យម្តាយ និងឪពុកបង្កើត របស់ខ្លួនជាកូនកំលោះ ក្រាបសំពះផ្ទឹមរៀបការ និងទទួលភ្ញៀវជំនួសកូនកំលោះក្រមុំតែម្តង។តាមសម្តីស្ត្រីឈ្មោះម៉ៅ សារ៉េត អាយុ៥៣ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់កូនក្រមុំ បានរៀបរាប់ប្រាប់ថា ដំបូងឡើយ គាត់មិនបានដឹងទេថាកូនក្រមុំរបស់គាត់មានផ្ទៃពោះ ដោយនាងបានចេញទៅធ្វើការនៅភ្នំពេញតាំងពីឆ្នាំ២០១៦មកម៉្លេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះក្រោយមក ខណៈដែលផ្ទៃពោះ របស់នាងខ្ទាតធំទៅហើយ ទើបនាងបានដឹកដៃកំលោះឈ្មោះខាន់ មករា មកក្រាបសំពះសុំទោសគាត់ ធ្វើឱ្យគាត់ស្ទើរគាំងបេះ ដូងដែរ តែក្រោយមកក៏ព្រមបើក ចិត្តទទួល មិនបំបែ កបំ បា ក់សត្វលោកនោះទេ ហើយក៏នាំគ្នាទៅពិភាក្សា ជាមួយឪពុកម្តាយខាងប្រុស ដែលគ្រួសារទាំងសងខាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុទ្ធតែមានជីវភាព ក្រីក្រដូចគ្នា ទីបំផុតភាគីទាំងសងខាង បានសម្របសម្រួល ព្រមព្រៀងគ្នាផ្សំផ្គុំកូនទាំង២ ឱ្យបានគ្នាជាប្តីប្រពន្ធ ដោយជ្រើសយកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ជាថ្ងៃមង្គលការតែម្តង តែមិនដឹងថា កូនស្រីរបស់គាត់ច្រឡំថ្ងៃខែកូនក្នុងផ្ទៃយ៉ាងម៉េចមិនដឹង បែរជាមក សម្រាលកូនក្នុងថ្ងៃមង្គលការបែបនេះទៅវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកលោកយ៉ឺន លក និងអ្នកស្រីម៉ិច ស ត្រូវជាឪពុកម្តាយបង្កើតរបស់កូនកំលោះ បានប្រាប់ឱ្ យដឹងថា ពួកគាត់មានកូនទាំងអស់៤នាក់ (ប្រុស២ ស្រី២) ចំណែកកូនប្រុសដែលរៀបការ ប្រពន្ធ ឆ្លងទន្លេថ្ងៃក្រាបផ្ទឹមនេះ គឺជាកូនទី២ក្នុងគ្រួសារ។ ជីវភាពគ្រួសារគាត់ ទីទ័លក្រខ្លាំងណាស់ ដោយប្តីប្រកបរបរជាកសិករ ចំណែកប្រពន្ធដើរស៊ីឈ្នួលបោចស្មៅឱ្យគេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកពេលដែលកូនប្រុសមកប្រាប់ថា គេបានធ្វើឱ្យកូនក្រមុំគេម្នាក់មានផ្ទៃពោះទៅហើយ ធ្វើឱ្យពួកគាត់ចង់ស្រឡាំងកាំង ចង់ហាមាត់ស្តីបន្ទោសកូនប្រុសក៏ហាមិនរួចដែរ ណាមួយគិតថា កូនគេកូនយើង ធ្វើម៉េចបើជ្រុលជ្រួលទៅហើយ សំខាន់ឱ្យតែស្រលាញ់គ្នា ទើបពួកគាត់សម្រេចចិត្តិរៀបចំពិធីមង្គលការឱ្យពួកគេទាំង២នាក់ ដោយគ្មានលុយក្នុងខ្លួននោះទេ ពោលគឺចងការប្រាក់គេចំនួន១៥០០ដុល្លារ យកមករៀបការឱ្យកូន ដោយរៀបចំហៅភ្ញៀវចំនួន៣០តុ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុកម្តាយកូនកំលោះ បានបន្តថា ស្រាប់តែមកដល់វេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ជាថ្ងៃចូលរោងជ័យ កូនក្រមុំដែលកំពុងពពោះប៉ុនកញ្ជើនោះ ស្រាប់តែបែកទឹកភ្លោះ ឈឺពោះសម្រាល ទើបប្រញាប់ដឹកបញ្ជូនទៅមន្ទីរពេទ្យ សម្រាលបានកូនស្រីម្នាក់ ធ្វើឱ្យទាំងសាច់ញាតិទាំងសងខាង ទាំងអ្នកស្រុកភូមិ ទាំងភ្ញៀវចូលរួចសុទ្ធតែស្រឡាំងកាំងគ្រប់គ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកដើម្បីកុំឱ្យពិធីមង្គលការមួយនេះ ត្រូវរំសាយទៅវិញ ដោយឥតប្រយោជន៍ ទើបតាអាចារ្យ និងសាច់ញាតិ បានចាប់ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ ឱ្យចូលខ្លួនមកធ្វើកូនកំលោះ ក្រមុំ ក្រាបសំពះផ្ទឹមរៀបការ ជំនួសកូនប្រុស និងកូនប្រសាស្រីតែម្តង ធ្វើឱ្យពិធីមង្គលការ ទាំងមូលប្រព្រឹត្តទៅដោយរលូន រហូតដល់ពិធីទទួលភ្ញៀវ ចូលមកពិសាភោជនាហារ យ៉ាងសប្បាយក្អាកក្អាយ ដោយគ្រាន់តែតួអង្គកូនកំលោះ ក្រមុំពិតប្រាកដ មិនអាចចូលរួមបានឡើយ ព្រោះសរសៃខ្ចី ឈរទទួលភ្ញៀវមិនកើត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកសួស ប៊ុនលី អាយុ៥២ឆ្នាំ ដែលជាភ្ញៀវមកចូលរួមពិធីមង្គលការខាងលើដែរនោះ បានរៀបរាប់ទាំងហួសចិត្តប្រាប់ថា លោកគឺជាភ្ញៀវម្នាក់ ដែលត្រូវគេអញ្ជើញឱ្យមកចូលរួមពិធីមង្គលការមួយនេះ ហើយលោកមិនបានដឹងសោះថាកូនក្រមុំមានផ្ទៃពោះ លុះដល់ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាដែលលោកបានចូលមកដល់ក្នុងរោងការ ស្រាប់តែប្រទះឃើញកូនក្រមុំមានផ្ទៃពោះប៉ុនកញ្ជើទៅហើយ លុះសួរនាំ ទើបដឹងថា ប្តីប្រពន្ធ១គូនេះ ទុំមុនស្រគាល និងធ្វើឱ្យគាត់នឹកគិតក្នុងចិត្តលេងៗថា បើកូនក្រមុំមានផ្ទៃពោះធំម្លឹងៗ ចុះបើសម្រាលកូនថ្ងៃរៀបការ មិនរត់ជាន់ជើងគ្នាទៅហើយ ស្រាប់តែមិនទាន់បានអីផង កូនក្រមុំក៏ចាប់ផ្តើមឈឺពោះ បែកទឹកភ្លោះ និងត្រូវគេប្រញាប់បញ្ជូនទៅសម្រាលនៅមណ្ឌលសុខភាពព្រែកអំបិល១ ប្រកបដោយជោគជ័យ ទាំងម្តាយ និងកូនស្រី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនេះ ក្រុមគ្រូពេទ្យប្រចាំមណ្ឌលសុខភាពព្រែកអំបិល១ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណជិត៧ព្រឹក ក្រុមគ្រូពេទ្យបានទទួលស្ត្រីមានផ្ទៃពោះម្នាក់ចូលមកសម្រាល ដោយមិនដឹងថា ជាកូនក្រមុំអ្វីនោះទេ។ បន្ទាប់មកក្រុមគ្រូពេទ្យ បាន ជួយសម្រាលឱ្យស្ត្រីខាងលើ រហូតបានកូនស្រីម្នាក់ ដែលមានសុខភាពល្អធម្មតា ចំណែកស្ត្រីជាម្តាយក៏មានសុវត្ថិភាព។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែសម្រាលរួច ទើបមានការភ្ញាក់ផ្អើល ដឹងថា តាមពិតស្ត្រីម្នាក់នេះគឺជាកូនក្រមុំ ដែលត្រូវសំពះផ្ទឹមថ្ងៃនេះ តែមិនទាន់ដល់វេលាផង ក៏ឈឺពោះសម្រាលបានកូនស្រីមួយតែម្តង។ យ៉ាងណាក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ សង្គ្រោះទាំងម្តាយទាំងកូនរហូតដល់មានសុវត្ថិភាពទាំងអស់គ្នាហើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed