ស្ត្រីវ័យ ក្មេងម្នាក់ បានអះអាងថា នាងត្រូវប្រុស ព្រានម្នាក់ លួងលោម សុំស្នេហ៍រហូត ដល់ ទន់ចិត្តព្រមព្រៀង រួមរ ស់នឹងគ្នា ដល់មានផ្ទៃពោះ ក៏ត្រូវខាង ប្រុសប្រាប់ថា ឱ្យទុក កូន ទៅ ចាំគេ ទទួលខុសត្រូវ លុះក្រោយ ពីសម្រាល កូនរួច ខាងប្រុស បែរជាមិនព្រមអើ ពើអ្វីទាំងអស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើបខាងស្រីដាច់ចិត្តបីកូន តូចតា មរកប្រុសស្នេហ៍ដល់ផ្ទះដល់ទៅ ៤លើក តែសាមីខ្លួនខា ងប្រុសមិនព្រម ចេញមុខដោះស្រាយសោះ លុះខាងស្រីមួម៉ៅ ក្តៅ ចិត្តពេកចូលអុ កឡុកដល់ក្នុងផ្ទះបំណង អូសកខាងប្រុសចេញ មកនិយាយគ្នា ក៏ត្រូវឪពុកម្តាយខាង ប្រុស ប្តឹងប៉ូលិសចា  ប់ វា យខ្នោះ បញ្ជូន ទៅឃុំខ្លួន ៣យប់ ជាហេតុធ្វើឱ្យខាងស្រីកើតទុក្ខមិន សុខចិត្ត សម្រេចដាក់ពាក្យប្តឹងសុំឱ្យស មត្ថកិច្ច និងស្ថាប័នតុលាការ មេត្តាជួយរ កយុត្តិធម៌ សម្រា ប់មនុស្សស្រីទន់ខ្សោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីអភ័ព្វខាងលើ មានឈ្មោះសៀង ពិសី អាយុ២៦ឆ្នាំ ជាអតីតបុគ្គលិកក្រុមហ៊ុនឯកជ នមួយ សព្វថ្ងៃរស់នៅស ង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបនឹងសម្រាលកូនស្រីម្នាក់ អាយុ៤ខែ។ ចំណែកភាគីខាង ប្រុស មានឈ្មោះម៉ុក គីមហាប់ អាយុ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ឯកជន មានតួនាទីជា ប្រធានផ្នែកលក់ និងមានលំ នៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែន ជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង សៀង ពិសី បានរៀបរាប់ ប្រាប់ថា តាមពិតនាងធ្លាប់មាន ប្តីម្តងរួចមកហើយ និងបានរួមរស់បង្កើតបាន កូនស្រីម្នាក់សព្វថ្ងៃអាយុ ៤ឆ្នាំ ប៉ុន្តែដោយសារ តែការរួមរស់មិន ចុះសម្រុងនឹងគ្នា ទើបបុរស ជាប្តីបានចុះចេញបា ត់ទៅ ប៉ុន្តែមិនទាន់លែងលះគ្នាដាច់ស្រេចនៅឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក នាងក៏បានដាក់ ពាក្យចូលបម្រីការងារ នៅក្នុងក្រុមហ៊ុនឯកជនមួយ និងបានចូល បម្រើការនៅ អំឡុងខែកញ្ញា ឆ្នាំ២០១៥ ពោលគឺចូលធ្វើការ តំណាលគ្នាជាមួយនឹងបុរស ម្នាក់ឈ្មោះម៉ុក គីមហាប់ ដែលកាល ណោះនាងគ្រាន់ តែជាបុគ្គលិកផ្នែកលក់ ចំណែកឈ្មោះគីមហាប់ មានតួនាទីជាប្រធានផ្នែកលក់ (មេរបស់នាង)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក្តី នៅក្នុងប្រវត្តិរូបដែ លនា ងដាក់ពាក្យចូលធ្វើការ រហូតដល់ចូល បំពេញការងារ គឺនាងមិន បាន លាក់បាំងថា ខ្លួនគឺជាក្រមុំអ្វីនោះឡើយ ពោ លគឺ នាងបានបញ្ជាក់ច្បាស់ ប្រាប់គេគ្រប់គ្នាក្នុងក្រុមហ៊ុន ថានាង គឺជាស្ត្រីមេម៉ាយ មានកូនស្រីម្នាក់ទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងសៀង ពិសី បានបន្តថា លុះក្រោយមក ទំនាក់ទំនងរវាង នាង និងឈ្មោះគីមហាប់ គឺធម្មតាៗ ប៉ុណ្ណោះ ដោយនាងបានគោរពគេ ក្នុងនាមជាមេកើយ ចំណែកនាង ជាកូនចៅ។ រហូតដល់ក្រោយមកទៀត ខាងប្រុសចេះ តែធ្វើល្អមកលើនាង តាមរយៈការផ្តល់ត ម្លៃឱ្យនាង មិនមើល ងាយនាងជាស្រីមេម៉ាយ ជួយ សម្រួលការងា ររប ស់នាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងថែមទាំងជួយផ្តល់ពិន្ទុវា យ តម្លៃការ ងារនាង ធ្វើឱ្យនាងក្លាយជាបុគ្គលិក ឆ្នើមជាហូរហែទៀតផង។ លុះចប់ ម៉ោងការងារ ខាងប្រុសឧស្សាហ៍ទូរស័ព្ទ មកសួរសុខទុក្ខ ជជែ កលេង ជាមួយនាង ដោយប្រើពាក្យសម្តីផ្អែមល្ហែម ធ្វើឱ្យនាង សម្លឹងឃើញថា គេគឺជាមនុស្សប្រុសដ៏ល្អមាន មានទំនួលខុសត្រូវក្នុងការងារ តែក៏មិនទា ន់ឈា នដល់ទំ នាក់ទំនងស្នេហាអ្វីដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងសៀង ពិសី បានឱ្យដឹងថា លុះក្រោយពីរួមការងារជាមួយគ្នាបានជាង១ឆ្នាំ ទើបខាងប្រុសបានសារភាព ស្នេហ៍ប្រាប់នាង ចំណែកនាងក៏មិនបានប្រកែកអ្វីដែរ ដោយសារមើលឃើញពីគុណសម្បត្តិរបស់ គេរួចស្រេចទៅហើយ។ បន្ទាប់មក នៅថ្ងៃមួយ ខាងប្រុសបានទូរស័ព្ទ ណាត់នាង មកជួប ប្រាប់ថា មានការងារចង់ ពិភាក្សា លុះនាងមកដល់ក៏ត្រូវខាង ប្រុសលួងលោមប្រាប់ថា ចង់ទៅជួបជាមួយួឪពុកម្តាយរបស់គេទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះគេចង់បាននាងជាគូអនាគត លុះនាងព្រមទៅជាមួយ ក៏ស្រាប់តែខាងប្រុសដឹកនា ងចូលផ្ទះសំណាក់ទៅវិញ ដល់ពេលនាងសួរនាំ ក៏ត្រូវខាងប្រុសប្រើពាក្យសម្តីផ្អែមល្អែមថា គេពិតជាស្រលាញ់នាងខ្លាំងដល់ទ្រាំ មិនបាន ហេតុនេះ សុំរួមរស់នឹងគ្នាសិន ចាំមានកូនចៅចាំ ទៅជួបមុខឪពុកម្តាយរបស់ គេក៏មិនទាន់យឺតពេលដែរ ព្រោះឪពុកម្តាយគេមិនមែនជាមនុស្សប្រកាន់ច្រើនឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនាងដោយគិតថាខា ងប្រុសស្រលាញ់នាង ពិតផង ក៏យល់ព្រមរួមរស់ នឹងគ្នាក្នុងគ្រានោះទៅ។ ក្រោយម កពួកនាងក៏ឧស្សាហ៍ណាត់គ្នាឡើងផ្ទះសំណាក់ ជាញឹកញាប់ រហូតដល់នា ងចា ប់ផ្តើមមានផ្ទៃពោះ ក៏ត្រូវខាង ប្រុសប្រាប់ឱ្យទម្លាក់ ចោល ចំណែក នាងក៏ មិនហ៊ា នប្រកែក ដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *