ស្ត្រីម្នាក់ បានឡើងមកភ្នំពេញ ដើម្បីធ្វើការងារ រោងចក្រ លុះជួបនឹ ងប្រុសសម្តីផ្អែម ម្នាក់ ក៏លង់ស្នេហ៍ ព្រមរួមរស់ នឹងគ្នា ដោយមិនបាន រៀបការ ឬសែនព្រេន អ្វីទាំងអស់ លុះ ៣ឆ្នាំក្រោយម ក ចាប់ផ្តើមមាន ផ្ទៃពោះ ក៏ត្រូវប្តីហេងស៊ យ បោលចោ ល បាត់ ធ្វើឱ្យស្ត្រីជា ប្រពន្ធស្ពាយ ព្រោះ គ្រប់ខែ ដើរតាមស្វែងរក សព្វកន្លែង តាំងពី ខេត្តព្រះសីហនុ ធ្លាយ ដល់រាជ ធានីភ្នំពេញ នៅតែមិនឃើញ រហូតអស់ លុយកាក់ ពីខ្លួន ក៏ទៅសំពះ សុំសមត្ថកិច្ចឱ្យជួយ គ្រាន់បាន សោហ៊ុយធ្វើដំ ណើរត្រឡប់ ទៅស្រុកកំណើតវិញសម្រាលកូន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍ស្ត្រីមានផ្ទៃពោះ ជិតគ្រប់ខែ ដើរតាម រកប្តីមិនឃើញ ក៏ចូលទៅសុំ សមត្ថកិច្ចឱ្យជួយ គ្រាន់ បានលុយ កាក់ ធ្វើសោហ៊ុយ ជិះឡាន ទៅស្រុកវិញនេះ បានកើតមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង ៦ព្រលប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច ប៉ុស្តិ៍នគរបាល ចោមចៅ ទី៣ ខណ្ឌពោធិ៍សែនជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីអភ័ព្ទដែល កំពុងមានផ្ទៃពោះ ជិតគ្រប់ខែ ខាងលើ មានឈ្មោះខន រស្មី អាយុ២៥ឆ្នាំ មុខរបរជា អតីតកម្មករ រោងចក្រ សព្វថ្ងៃរស់នៅ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ ចំណែកបុរស ជាប្តីហេងស៊យ ដែលប្រពន្ធតាម រកមិនឃើញនោះ មាន ឈ្មោះថន ពៅ អាយុ ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ចល័ត ធ្វើការ នៅខេត្តព្រះសីហនុ ផង ខេត្តកំពត ផង។​

តាម សំដីស្ត្រីអភ័ព្វ ខាងលើ បានរៀប រាប់ប្រាប់ថា ដំបូងឡើយ នាងបាន ឡើងមក ពីស្រុកកំណើត ឯខេត្ត ស្វាយរៀង ទៅខេត្តព្រះសីហនុ បំណងរក ការងារធ្វើ គ្រាន់ បាន ប្រាក់ខែផ្ញើទៅ ម៉ែនៅស្រុក ជួយជ្រោង គ្រួសារ ដែលកំពុង លំបាក លំបិន។ លុះឡើងមកធ្វើការ រោង ចក្របាន មួយរយៈ ក៏បានជួប ស្គាល់ ជា មួយ ប្តីហេងស៊យ ឈ្មោះ ថន ពៅ ហើយ ក៏បានទា ក់ទង ស្រលាញ់គ្នា និងបាន យកគ្នា ជាប្តីប្រពន្ធ ដោយ មិនបាន រៀបការ ឬសែនព្រេន ក្បាល ជ្រូកមាន់ ស្ងោរអ្វី ទាំងអស់ ពោល គឺរួមរស់ជាប្តី ប្រពន្ធអត់ ខាន់ ស្លាតែ ម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីអភ័ព្វរូបនេះ បន្តថា ក្រោយពីរួមរស់ នឹងប្តីនេះ ៣ឆ្នាំ នាងគ្មានសល់ ប្រាក់កាក់ អ្វីជាប់ខ្លួន នោះទេ ដោយ សារ តែប្តីចេះ តែដើរធ្វើការ សំណង់ចល័ត ម្តង ធ្វើនៅខេត្ត ព្រះសីហនុ ម្តងថាមេកា  រតម្រូវឱ្យចេញ ទៅធ្វើនៅសំ ណង់ នៅខេត្ត កំពត មិនសូវបាននៅជាប់ លាប់ ជាមួយ នាង ជាប្រពន្ធ ប៉ុន្មានទេ។ ចំណែកនាង ដោយសារ តែជឿទុក ចិត្តស្រលាញ់ ប្តីខ្លាំងពេក ទើប មិនដែលសួរនាំអ្វី ឡើយ ខ្លាចនាំ ឱ្យប៉ះពាល់ អារម្មណ៍មាន រឿងរកាំ រកូស នឹ ង គ្នាអត់ប្រយោជន៍។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីមានផ្ទៃពោះ ជិ តគ្រប់ខែខាងលើ បានឱ្យដឹង ទៀតថា ក្រោយមក នាងក៏ចាប់ផ្តើមាន ផ្ទៃពោះ៣ខែ ធ្វើឱ្យនាង ចេះតែចាញ់កូន ឈឺមិនស្រួលខ្លួន ជាញឹក ញាប់ ធ្វើការអ្វីក៏មិន កើត ក៏សុំប្តីចេញ ទៅស្រុកកំណើត វិញ និងគិតថា នឹងទៅ សម្រាល​កូននៅស្រុកតែម្តង ព្រោះមាន ឪពុកម្តាយ បងប្អូន នៅជួយ មើលថែ។ ចំណែកប្តី ក៏មិនថាអ្វីដែរ បានយល់ ព្រមឱ្យនាង ចេញទៅស្រុក ហើយគាត់ថា ចាំគាត់ផ្ញើលុយ ទៅឱ្យមួយ ខែម្តង លុះដល់ពេល សម្រាល ចាំគាត់​ឡើងទៅតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីខាងលើ បានបញ្ជាក់ថា លុះនាងចេញពីប្តី បានប្រមាណ ៣ ទៅ ៤ខែ ស្រាប់តែប្តីមិន ឃើញផ្ញើ លុយ កាក់ម ក ឱ្យនាងទាល់តែ សោះ រហូតមកដល់ពេល នេះ ផ្ទៃពោះ នាង ចាប់ផ្តើម ខ្ទាតធំ ៨ខែ ជិតដល់ថ្ងៃស ម្រាល ទៅហើយ នៅតែមិន មាន ដំណឹងពីប្តីទៀត ទើបនាង ដាច់ ចិត្តធ្វើ ដំណើរ ចេញ ពីស្រុកកំណើត ទៅរកប្តី នៅខេត្តព្រះសីហនុ តែពេល ទៅ ដល់ កន្លែង ធ្វើការ ប្តី នាងបានសួររក ប្តីដែរ គេប្រាប់ថា ប្តីនាង ឈប់ ធ្វើការនៅ ទីនេះ ហើយ លឺថាទៅរក ការងារធ្វើ នៅឯភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកនាងបាន ទៅរកប្តី នៅរាជ ធានីភ្នំពេញ បន្តទៀត តែ ដើរស្វែង រកសព្វកន្លែង នៅតែពុំ ឃើញប្តីសោះ រហូតដល់លុយ ពីខ្លួនរលីង មិនដឹងទៅណា មកណា ក៏បានសម្រេចចូលទៅ ប៉ុស្តិ៍នគរបាល ចោម ចៅ៣ សំពះ សុំសមត្ថកិច្ច ឱ្យជួយ គ្រាន់ បានសោហ៊ុយ ធ្វើដំណើរ ត្រឡប់ ទៅស្រុក​ កំណើតវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលកើតហេតុ លោក ថេង កុសល នាយប៉ុស្តិ៍ចោមចៅ៣ ដោយមាន ទឹកចិត្តអាណិត អាសូរ ក៏បានឧបត្ថម្ភ ជាទឹកប្រាក់ ចំនួន១០ម៉ឺនរៀល ជូនដល់ស្ត្រីអភ័ព្វខាងលើ និងថែមទាំងបានឱ្យ លុយថ្លៃ ម៉ូតូឌុប ជួននាងទៅ ដាក់នៅ ចំណត រថយន្ត ធ្វើដំណើរទៅ ស្រុក កំណើត វិញ ទៀតផង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *