កូនកំលោះក្រមុំវ័យក្មេងមួយគូ កំពុងអង្គុយសំពះព្រះសង្ឃសូត្រមន្តថ្ងៃចូលរោងការសុខៗ ក៏ស្រាប់តែភាគីកូនក្រមុំរំភើបពេក ក៏ដួលសន្លប់ នៅកណ្តាលចំណោម បងប្អូនសាច់ញាតិ និងភ្ញៀវយ៉ាងច្រើន ប ង្កឱ្យមានការភ្ញាក់ផ្អើល ប្រញាប់ដឹក បញ្ជូនកូនក្រមុំទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសម្រេចផ្អា កពិធីកណ្តាលទី ជាបណ្តោះអាសន្ន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង​នៅចំណុចរោងមង្គលការមួយកន្លែង ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹង កន្សែង ក្រុងបានលុង។កូនក្រមុំដែលដួលសន្លប់ ក្នុងពិធីសូត្រមន្តចូលរោងការ មានឈ្មោះឆៃ លីណា អាយុ១៧ឆ្នាំ មានលំនៅក្នុងភូមិឃុំកើត ហេតុខាងលើ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសម្តីស្ត្រីឈ្មោះសំ សុខា ត្រូវជាម្តាយកូនក្រមុំ បានរៀបរាប់ប្រាប់ថា កូនក្រមុំរបស់គាត់ ដែលត្រូវចូលរោងការនេះ មានឈ្មោះឆៃ លីណា អាយុ១៧ឆ្នាំ ជាគូអនាគតនឹង កូនប្រសាឈ្មោះរិះ រាជ អាយុ១៧ឆ្នាំដូចគ្នា។ នៅមុនពេលកើត ហេតុ គាត់បានរៀបចំពិធីមង្គលការ ឱ្យកូនស្រី ដែលត្រូវសូត្រមន្តចូលរោងការ នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ លុះ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃរៀបការ និងទទួលភ្ញៀវពិសា ភោជនាហារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីជាម្តាយកូនក្រមុំ បន្តថា លុះពិធីសូត្រមន្តចូលមកដល់ ដោយមានព្រះសង្ឃនិមន្តមក រៀបចំកិច្ច ព្រមទាំងមានការ ចូលរួមពីសាច់ញាតិ បងប្អូន រួមនឹងភ្ញៀវដែលជាអ្នកស្រុកភូមិយ៉ាងច្រើន កុះករនោះ ស្រាប់តែពេលកំពុងអង្គុយ សំពះព្រះសង្ឃសុខៗ កូនស្រីរបស់គាត់ ក៏ចាប់ផ្តើមកើត មានអាការៈទន់ដៃជើង ដួលស ន្ល ប់ តែម្តង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញ រោងពិធី និងត្រូវបានពួកគាត់ប្រញាប់ ដឹកបញ្ជូនកូនស្រីទៅកាន់ មន្ទីរពេទ្យ បង្អែកខេត្ត ដើម្បីសង្គ្ រោះបន្ទាន់អស់រយៈ ពេលជាង ១ម៉ោង ទើបកូនស្រីបានដឹងខ្លួនឡើងវិញ ចំណែកពិធីសូត្រមន្តចូលរោងការត្រូវផ្អាក ជាបណ្តោះអាសន្នសិន ព្រោះជីវិតកូនស្រីសំខាន់ជាង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed