ប្តីប្រពន្ធវ័យ ក្មេងមួយគូ ទើបនឹងរៀបការជាមួយគ្នាបា នរយៈពេលជាង ៥ខែប៉ុណ្ណោះ ស្រាប់តែនៅសុខៗ ស្ត្រីជាប្រពន្ធបែរជាលួចទាក់ទង ប ង្កាត់ភ្លើង ស្នេហ៍ជាមួយនឹងបុរសវ័យចំណាស់ម្នាក់ ដែលមានលុយ មានឡាន រួចក៏ដាច់ ចិត្តរត់ចោលប្តី ទៅសម្ងំសោយសុខ ជាមួយប្រុសចាស់ ព្រមទាំងថតរូបដេកឱបកៀកកើយគ្នាផ្ញើប្តីមើលទៀតផង ធ្វើឱ្យប្តីឈឺ ចិត្តស្អិតទ្រូងដាច់ចិត្តទម្លាយរឿងប្រពន្ធ ផិតក្បត់ ផ្អើលពេញបណ្តាញ សង្គមហ្វេសប៊ុក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសអភ័ព្វដែលទើប នឹងរៀបការបាន៥ខែ បែរជាប្រពន្ធក្បត់ចិត្តរត់ចោលផ្ទះ ទៅតោង ប្រុសចាស់ រួមរស់យ៉ាងត្រេកត្រអាលនោះ មិនត្រូវបានស្គាល់អ ត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុ កឈ្មោះឡុក ស៊ាវហ្វុង។ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះភី អាយុ ប្រមាណជាង ២០ឆ្នាំ។ ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបុរសជាប្រុសស ហាយ មិនត្រូវបាន ស្គាល់ពីអត្ត សញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគក្នុងរូបថត មានវ័យជាង៥០ឆ្នាំប្លាយទៅហើយ។

តាមប្រភពពីបុរសអភ័ព្វជាប្តី បានឱ្យដឹងថា គាត់និងប្រពន្ធ បានរៀបការនឹងគ្នាត្រឹមត្រូវអស់រយៈពេល ៥ខែមកហើយ ដោយមានចាស់ទុំទាំងសងខាង ចូលរួមដឹងលឺទាំងអស់គ្នា។ ក្រោយពីរៀបការរួច ប្តីប្រពន្ធគាត់ស្រលាញ់គ្នាល្អូកល្អិនខ្លាំងណាស់ លុះរៀបការនឹងគ្នាបាន៥ខែ គាត់ជាប្តី ត្រូវចេញទៅធ្វើការនៅខេត្តឆ្ងាយពីប្រពន្ធប្រមាណ១០០គីឡូម៉ែត្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក្នុងរង្វង់ពេល១ខែ ទើបគាត់អាចទៅជួប មុខប្រពន្ធបានម្តង ជាហេតុធ្វើឱ្យគាត់មិនមាន ពេលនៅជាមួយប្រពន្ធបានជាប់លាប់នោះទេ។ ទីបំផុត រស់នៅឃ្លាត គ្នាឆ្ងាយ ប្រពន្ធបែរ ជាណាយចិត្ត បែកគំនិតរត់ចោល ប្តីក្មេង ទៅតោងប្រុសចាស់ រួមរស់យ៉ាងរំភើយទៅវិញ ធ្វើឱ្យគាត់ជាប្តីមានអារម្មណ៍ឈឺចាប់ខ្លាំងណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជាប្តីបន្តថា លុះមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅសុខៗប្រពន្ធរបស់គាត់ ក៏បានបាត់ចេញពីផ្ទះ ដោយមិនដឹងមូលហេតុ និងមិនបានប្រាប់ដំណឹងដល់អ្នកណាម្នាក់ឱ្យបានដឹងសោះ ធ្វើឱ្យគាត់ជាប្តី និងក្រុមគ្រួសារទាំង សងខាង មានការព្រួយបារម្ភ នាំគ្នាតាមស្វែងរកគ្រប់ច្រកល្ហក នៅតែមិនទទួលបានដំណឹងបន្តិចណាសោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតក្រោយមក បន្ទាប់ពីស៊ើបសួរអស់ពេលយ៉ាងយូរ ទើបគាត់បានដឹងច្បាស់ថា តាមពិត ប្រពន្ធរបស់គាត់ រត់ចោលប្តី ទៅមានប្រុសថ្មីដែលជាមនុស្សចាស់ តែមានទ្រព្យសម្បត្តិ លុយឡាន ហើយគាត់ថែមទាំងមានភ័ស្តុតាង រូបភាព ប្រពន្ធដេកឱបកៀកកើយជាមួយប្រុសថ្មីទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមគណនីហ្វេសប៊ុករបស់បុរសអភ័ព្វជាប្តី កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ បានបង្ហោះរូបថតប៉ុន្មានសន្លឹក បង្ហាញពីសកម្មភាពដែលស្ត្រីជាប្រពន្ធរបស់ខ្លួនកំពុងដេកឱបកៀកកើយជាមួយបុរសវ័យចំណាស់ម្នាក់ រួចសរសេរបញ្ជាក់ថា “មូលហេតុដែលប្រពន្ធ ខ្ញុំទៅចោលខ្ញុំ ធ្វើឱ្យខ្ញុំឈឺចាប់ខ្លាំងឥតឧបមា ជួយស៊ែម្នាក់មួយមក សូមអង្វរដោយក្តីអនុគ្រោះ…”។ គណនីហ្វេសប៊ុកខាងលើបន្តថា “ប្រពន្ធខ្ញុំបានសុំទោសហើយថា គាត់មិនសមធ្វើរឿងចឹង ដាក់ប្តីសោះ ទាំងគាត់ដឹងហើយថាប្តីស្រលាញ់គ្នាប៉ុណ្ណា គាត់ដឹងថាធ្វើចឹងខុសធ្ងន់…”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី០៨ ខែកក្កដា កន្លងទៅ បុរសជាប្តីក៏បានបង្ហោះសារមួយផងដែរថា “កាលណាបានចូលមកដោះស្រាយ ព្រោះក្រុមគ្រួសារ និងប្តីរង់ចាំចម្លើយ សូមបងប្អូនជួយស៊ែរឱ្យបានច្រើន ដោយក្តីអនុគ្រោះ រឿងដល់ដំណាក់កាលហ្នឹងហើយ គឺខ្ញុំលែងខ្មាសទៀតហើយ បើកចំហជាសាធារណៈទៅចុះ ចង់ឱ្យសាមីខ្លួនមកបំភ្លឺ…”។​

ក្រោយបុរសជាប្តីបានទម្លាយរឿងរ៉ាវប្រពន្ធផិតក្បត់ខាងលើ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករួចមក គេឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើន បាននាំគ្នាចែករំលែក និងបង្ហាញពីចំណាប់អារម្មណ៍រៀងៗខ្លួន ក្នុងនោះ មានអ្នកខ្លះបានបន្ទោសដល់បុរសជាប្តីថា អាចមកពីប្តីដើរផឹ.ក.ស៊ី ឬធ្វើបាបចិត្តប្រពន្ធ ឬអាចមានហេតុផលអ្វីផ្សេងទើបបានជាប្រពន្ធធ្វើបែបនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែឆ្លើយតបទៅនឹងការលើកឡើងខាងលើ សាច់ញាតិរបស់បុរសអភ័ព្វស្នេហ៍ខាងលើ បានខមិនឆ្លើយតបវិញភ្លាមៗថា “ចង់ដឹងពត៌មានច្បាស់អាចឆាតសួរខ្ញុំបាន ខាងស្រីអស់សាច់ពេកហើយ មិនគួរណាចែ នៅតែកាន់ជើងខាងស្រី។ កាលពីនៅក្រមុំវាធ្លាប់នៅជាមួយតានឹងម្តងហើយ រយៈពេលនាងនឹងរត់ចេញពីផ្ទះជិត១ខែហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយប្តីរបស់នាងដើរ រកឡើងអស់ចិត្តហើយ បញ្ជាក់ នាងទើបតែការបាន ៥ខែប៉ុណ្ណោះ រឿងឈ្លោះគ្នាក៏មិនដែលឈ្លោះ ប្តីក៏មិនមែនជាមនុស្សផឹ ក ស៊ី គាត់គិតតែប្រឹងធ្វើការ…”។ ដោយឡែក អ្នកខ្លះបានស្តីបន្ទោស រិះគន់យ៉ាងចាស់ដៃ ទៅលើភាគីស្ត្រីជាប្រពន្ធថា ជាមនុស្សស្រីចិត្តសាវា មាន១មិនស្កប់ មាន១០មិនស្កល់ រៀបការរួចហើយបែរជាមានចិត្តផិតក្បត់ប្តីក្មេង រត់ទៅតោងប្រុសចាស់ ព្រោះតែសម្លឹងឃើញលុយឡានរបស់គេ ដោយមិនអាសូរដល់ទ្រូងប្តីរៀបការពេញច្បាប់សោះឡើយ ពិតជាគួរឱ្យអៀនខ្មាសខ្លាំងណាស់ និងមិនគួរឱ្យមនុស្សស្រីផ្សេងទៀតយកគំរូតាមឡើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed