រឿងនំមិនធំជា ងនាឡិ អស់ឥទ្ធិពលទៅ ហើយ ដោយសារតែ យុវវ័យ បានជ្រើសយក គូស្នេហ៍ដោយខ្លួន ឯង ទោះជាម៉ែឪ ជំទាស់ក៏មិន ឈ្នះកូន។ យ៉ាងណាមិញ នារីម្នាក់នេះ ត្រូវម្តាយប ង្ខំឱ្យយកប្តី ដែលនាង មិនស្រលាញ់ ក៏ឱប បង្វេចរត់តាម សង្សារ លុះអង្ករក្លាយជាបាយ មិនដឹង បាន អីរៀបការ ខាងប្រុស ក៏លក់ទូក ចាប់ត្រី កញ្ចាស់ មួយ យកលុយ សែន មួយព្រឹកទៅ…។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងសំ ដាលីន អាយុ១៨ឆ្នាំ ជាកូនស្រីទោល ឪពុកស្លា ប់ ចោល នៅតែម្តាយ ឈ្មោះមិន ស្រីអូន អាយុ៥០ឆ្នាំ សព្វថ្ងៃនាង កំពុងរួមរស់ជាមួយ ប្តីដ៏ក្រីក្រ នៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង បានរៀបរាប់ថា ដោយសារតែកំព្រា ឪពុកតាំងពីតូច ទើបនាង ប ញ្ឈប់ការ សិក្សាត្រឹមថ្នាក់ទី៤ មិនចប់បឋមសិក្សាផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី បោះបង់សាលារៀនមក នាងតែងត្រាច់ចរចេញស៊ីឈ្នួល ជួលព័ទ្ធគេ គ្រប់ទីកន្លែង ដើម្បីរកកម្រៃ ជួយម្តាយមេម៉ាយ។ ដោយសារខ្លួន ជាប់សែស្រឡាយចិន មានសម្បុរសជ្រះ ទើប មិនខ្វះ ប្រុសចោម ស្រលាញ់តាំងពី អាយុ១៥ឆ្នាំម៉្លេះ ប៉ុន្តែ ត្រូវនាងបដិសេធ ជាបន្តបន្ទាប់។ លុះចូលវ័យ១៦ឆ្នាំ ស្រាប់តែ បងប្រុសជីដូនមួយរបស់នាង ឈ្មោះសំ ឆៃ អាយុបងនាង ដល់ទៅ៨ឆ្នាំ រស់នៅក្បែរគ្នា ព្យាយាមលួងលោម សុំស្នេហ៍ ពីនាងបណ្តាលឱ្យនាងទន់ចិត្ត លួចលោកសំ ឆៃទាក់ទងគ្នាមិនឱ្យម៉ែដឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈដែលនាងនិ ងសង្សារជាបងជីដូនមួយនេះ កំពុង សាងក្តីស្នេហ៍ល្អូកល្អិន ស្រាប់តែមានកំលោះម្នាក់ ទៀត (សុំមិនប្រាប់ឈ្មោះ) ជាកូនអ្នកមាន ធូរធារ បានឱ្យឪពុកម្តាយ គេចូលចែចូវនាង ដោយគេប្រាប់ថា បានលួចស្រលាញ់នាង យូរហើយ។ ពេលគេចូលសួរ ត្រឹមត្រូវនោះ ដោយឃើញពីស្ថានភាព គ្រួសារគេធូរធារ មានដីស្រែច្រើន ម្តាយនាង ក៏យល់ព្រមលើក នាង ឱ្យគេទៅ ដោយមិន បានសួរយោបល់នាងទេ។ ក្រោយមកទើបម៉ែ ប្រាប់ឱ្យដឹង តែនាងបានបដិសេធ ដា ច់អហង្ការ ដោយសារមានម្ចាស់បេះដូង រួចទៅហើយ មិនអាចក្បត់ គ្នាបាន ជាដាច់ខាត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងសំ ដាលីន បន្តទៀតថា ដោយសារតែម្តាយ បង្ខំឱ្យយកប្តីដែលនាង មិនស្រលាញ់ ទោះជាប្រកែក យ៉ាងណា ក៏គាត់ប្រកាន់ទ្រឹស្តីចាស់ នំមិន ធំជាងនាឡិ បានទាំងប្រាប់ គាត់ត្រង់ៗថា បេះដូងនាងបាន ប្រគល់ ជូនបងជីដូនមួយក្តី ក៏ម៉ែ នៅតែជម្នះ និងព្រមាននាងថា យកបងប្អូនឯងរកស៊ីមិនមានទេ បានទាំងប ង្គាប់ ឱ្យនាងផ្តាច់ចំណងស្នេហ៍ទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយខ្លាច ម្តាយចាប់បង្ខំឱ្យរៀបការ ទើបនាងនិងសង្សារបាន ពង្រត់គ្នាទៅនៅជាយ ដែនកម្ពុជា-ថៃ ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយនាងក៏បាន ប្រគល់ព្រហ្មចារីជូនសង្សារ នៅទ្រនំស្នេហ៍នោះទៅ។ លុះបាន២ខែ ក៏លេចម៉ែទៅដល់គាត់ឃើញពួកនាងដេកឱបគ្នា អង្ករ ក្លាយជាបាយ ទៅហើយ គេដឹងឮពេញភូមិ ក៏លែងមាត់កតទៅទៀត ដោយអង្វរពួកនាងឱ្យវិលទៅស្រុកវិញ។ ពេលទៅដល់ស្រុក ដោយគ្មាន លុយរៀបការ ទើប ប្រុសសង្សារ ដែលមានតែទូកក្តារ កញ្ចាស់ មួយ សម្រាប់ ចែវអុំរកត្រីនោះ សម្រេចលក់យក លុយ មកសែនព្រេន មួយព្រឹក បំពេញភ្នែកញាតិទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងដាលីន បន្តទៀតថា តាំងពីក្លាយជាប្តីប្រពន្ធ ស្របច្បាប់មក ប្តីនេះស្រលាញ់ថ្នាក់ថ្នមនាង ណាស់ មិនដែលប្រើនាងឱ្យធ្វើការធ្ងន់ទេ គេធានា មួយចប់ រហូតដល់បង្កើត បានកូនប្រុស១ គ្រាន់ពនឹងគេហើយ។ ដោយសារតែជីវភាពខ្វះមុខខ្វះក្រោយ ទើបប្តីមិន សូវបាននៅជាប់លាប់ជាមួយនាង និងកូនទេ ព្រោះត្រូវ ចេញទៅរកត្រី រកអន្ទង់តាមព្រៃរនាម មកលក់រកកម្រៃចិញ្ចឹមជីវិត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងក៏ទទួលស្គាល់ពាក្យម្តាយដែរ ដែលថា យកបងប្អូនឯង រកស៊ីមិនមាន ឃើញថាយ៉ាងនេះមែន ព្រោះតាំងពីចាប់ដៃ គ្នាជាមួយបងជីដូនមួយនេះមក ខំរកយ៉ាងណាក៏មិនសល់ដែរ បន្តិចកូនឈឺ បន្តិចម៉ែឈឺ ហើយអាចនឹងនៅតែក្រយ៉ាងនេះមួយជីវិត បើប្តីនៅតែប្រកបរបររកត្រីអន្ទង់ មិនព្រមប្តូរ មុខរបរថ្មីនឹងគេ។​អូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក លោកសំ ឆៃ អាយុ២៦ឆ្នាំ ជាប្តី បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា លោកជាកូនកសិករក្រីក្រ មិនបានរៀនសូត្រអ្វីឡើយ លុះធំពេញកំលោះក៏នៅតែក្នុងព្រៃរនាម រកត្រីអន្ទង់ ក្តាមខ្យងលក់យកកម្រៃតែប៉ុណ្ណោះ។ ពេលធំពេញកំលោះថ្មីៗ លោកគ្មានទំនាក់ទំនងស្នេហាជាមួយនារីណាទេ លុះឃើញប្អូនស្រីជីដូនមួយធំពេញក្រមុំ បែកសាច់ទ្រលុកទ្រលន់ ក៏ចាប់ចិត្តប្រតិព័ទ្ធតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​លោកព្យាយាមសុំស្នេហ៍ពីនាងរហូត បានសម្រេច និងពិតជា បានពង្រត់គ្នា ទៅសោយសុខនៅជាយ ដែនប្រាកដមែន ព្រោះតែម៉ែចង់ បំបែក។ លុះម៉ែក្មេក តាមទៅឃើញពួកលោក កំពុងរស់ នៅល្អូកល្អិននឹងគ្នាបំបែក លែងកើត ក៏នាំមកស្រុកចាត់ចែង សែនព្រេនឱ្យទៅ ដោយលោកមាន តែទូកក្តារកញ្ចាស់មួយ ក៏សម្រេចលក់វា បានលុ យ បន្តិចបន្តួច ទិញ ក្បាលជ្រូក មាន់ស្ងោរ ចេកទុំ នំផ្អែម សែនខ្មោច បង្គ្រប់កិច្ច។ តាំងពីបានកូន១មក លោករវល់ កាន់តែ ខ្លាំងក្នុងការរកស៊ី ចិញ្ចឹមប្រពន្ធកូន ដោយចេញមក តំបន់ព្រៃរនាម រកត្រី រកអន្ទង់លក់ ហើយទោះជាក្រ យ៉ាងណា ក៏មិនដល់ថ្នាក់ដាច់បាយ ឬសំពះសុំអង្ករ គេនោះដែរ ជីវិតជាការតស៊ូ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រីមិន ស្រីអូន អាយុ៥០ឆ្នាំ ជាម្តាយ ខាងស្រី បានឱ្យដឹងថា មុនដំបូង គាត់ព្យាយាមបំ បែ ក មែន លុះយូរៗ ទៅនឹកអាណិតកាត់ទឹក មិនដាច់ កាត់សាច់ មិនបាន ព្រោះអាកូនប្រសានេះ ត្រូវជាក្មួយ ផង ក៏ចាត់ចែងសែន ព្រេនឱ្យទៅ។ គាត់មិនចង់ឱ្យកូនក្រលំបាកនោះទេ តែចំណាំ ឃើញថា បងប្អូនជីដូនមួយ យកគ្នា ជាប្តីប្រពន្ធមិនសូវ ចម្រុងចម្រើន ដូចគេទេ ឥឡូវ ឃើញថាមិនខុសមែន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីជា សុខុន អាយុ៦១ឆ្នាំ ជាម្តាយ ខាងប្រុស ក៏បានឱ្យដឹង ដែរថា មុនដំបូង គាត់ និងប្អូនស្រី គិតលើកក្មួយ ដាលីន ឱ្យទៅកូនគេអ្នក មានធូរធារ ក៏ជួយបង្ខំ ស្រាប់តែនាង ដាលីន និងសំ ឆៃ កូនប្រុស គាត់ព ង្រត់ គ្នាទៅបាត់ ក៏នាំគ្នាតាម ហៅមក វិញ សែនព្រេន ឱ្យទៅ។ ពួកគេក៏បានសុខ សាន្តរហូត មក ទាស់ ត្រង់ជីវភាព ក្រីក្រ បានព្រឹកខ្វះល្ងាច គ្មានសល់អ្វីជាដុំ កំភួននោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា មានព្រឹទ្ធាចារ្យវប្បធម៌ម្នាក់ ផ្តល់យោបល់ថា់ កូនស្រីកើតនៅស្រែ ជាកូនកសិករ គួរកុំ ដាក់ឈ្មោះល្អពេក នាំឱ្យអភ័ព្វ។ ឧទាហរណ៍ ឈ្មោះ ដាលីន ដាណែត កូកា យ៉ាយ៉ា វៀរហ្ស៊ីនី ជាដើម សម្រាប់តែដាក់ ឱ្យកូនអ្នកមាន ឬថៅកែ ឧកញ៉ា រដ្ឋមន្ត្រី ឬអ្នកសិល្បៈ បើយកឈ្មោះ បែបនេះ ដាក់ឱ្យកូន អ្នកស្រែ ធ្វើឱ្យនាងអភ័ព្វ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរដាក់ឈ្មោះ សាមញ្ញ ដូចជានាង សែម ចែម យ៉ង យ៉ាត ប្រសើរ ជាង ព្រោះស្របនឹង ស្ថានភាពគ្រួសារ ទឹកដី ភូមិសាស្ត្រ ទើបអនាគតនាងមិន អភ័ព្វ។ ដូច្នេះនាងសំ ដាលីន ដែលមាន ប្តីប្រកបរបរ រកត្រី អន្ទង់លក់នេះ អាចថា មកពីនាង ឈ្មោះល្អពេក ក៏ជួបភាពក្រីក្រដូច អ្វីដែល ប្រឹទ្ធាចារ្យវប្បធម៌បានប្រាប់…”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *