នារីវ័យក្មេងម្នាក់ បានធ្លាក់ ខ្លួនជាស្ត្រីមេម៉ាយ ៣ភ្លើងរួចមក ហើយ លុះក្រោយមក ក៏សម្រេច យកប្តីទី៤ ជាកម្មករ សំណង់ក្រីក្រ ដោយ ចិត្តឯង និងព្យាយាម លាក់បាំង មិនឱ្យម្តាយ ដឹងឡើយ តែលាក់មិនជិត ក៏ត្រូវម្តាយតាម មករារាំង បំបែក ស្នេហ៍ បង្ខំ ឱ្យយកប្តីជា ជនជាតិចិន មានលុយមានទ្រព្យ ទើបកូនស្រីបង្ខំចិត្ត បំពេញបំណងម្តាយ ដោយស្ម័គ្ររែកអំរែក២ ចែកវេនគ្នា ពេលយប់នៅជាមួយប្តីខ្មែរ ឯពេលថ្ងៃនៅជាមួយប្តីចិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែធ្វើប៉ុណ្ណឹងហើយនៅតែម្តាយមិនសុខចិត្ត នៅតែតាម ពង្រាត់កូនស្រីឱ្យដាច់ដោចជាមួយប្តីជាកម្មករសំណង់ រហូតកូនស្រីទ្រាំលែង បានផ្ទុះជំលោះ ផ្អើលដល់ សមត្ថកិច្ច នាំទាំងម្តាយ និងកូនស្រី ព្រមទាំង ប្តីចិន-ខ្មែរ ទៅដោះស្រាយ គ្នានៅប៉ុស្តិ៍នគរបាលកាកាប១ ខណ្ឌពោធិ៍សែនជ័យ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាគីកូនស្រីឈ្មោះទាវ ស៊ាងហៃ អាយុ២១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងមានស្រុកកំណើត ភូមិបុស្សស្បែង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែកភាគីបុរស ជាប្តីខ្មែរ មានឈ្មោះអ៊ួន រតនា អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលជាមួយគ្នានៅពេលយប់ ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកភាគីខាងប្តីចិន ជាជនជាតិចិន មិនស្គាល់ ឈ្មោះ អាយុជាង៤០ឆ្នាំ មិនចេះភាសារខ្មែរ មុខរបរកម្មករ រោងចក្រ ស្នាក់នៅផ្ទះជួល ភូមិប៉ប៉្រកត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ស្នាក់នៅជាមួយគ្នា តែពេលថ្ងៃ។ ដោយឡែកស្ត្រីជាម្តាយ មានឈ្មោះដូង ច្រឹប អាយុ៥២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិប៉ប៉្រកត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ជាប់បន្ទប់កូនប្រសាជនជាតិចិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសម្តីស្ត្រីស្មាមួយអំរែក២ (មានប្តីខ្មែរផង ចិនផង ឆ្លាស់វេនគ្នារស់នៅ) បានរៀបរាប់ ប្រាប់ថា នាងធ្លាប់ មានប្តីរហូតដល់ទៅ ៣ដងរួចមកហើយ តែដោយរស់នៅមិនចេះ ចុះសម្រុងគ្នា ទើបបែក បាក់ គ្នាវិញអស់ទៅ រហូតមកដល់លើក ទី៤នេះ នាងសម្រេចចិត្តដោយខ្លួនឯង ជ្រើសរើសយកប្តីជា កម្មករសំណង់ នឹកថាទោះអត់ស៊ី មានស៊ី ឱ្យតែចេះយល់ចិត្តគ្នា កុំឱ្យវេទនា ក្រំចិត្តទៀតគឺប្រសើរហើយ និងបានចាប់ដៃគ្នារួមរស់ដោយគ្មានខាន់ស្លា អស់រយៈពេលច្រើនខែមកហើយ ដោយបានព្យាយាម លាក់បាំងមិនឱ្យម្តាយរបស់នាង ដឹងឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីខាងលើបន្តថា លុះមួយរយៈចុង ក្រោយនេះ រឿងរ៉ាវនាងរួមរស់ជាមួយ ប្តីអ្នកក្រ ជាកម្មករសំណង់ ក៏បានបែ ក ធ្លាយដឹងដល់ម្តាយ ធ្វើឱ្យម្តាយមួម៉ៅ ក្តៅចិត្ត តាមរារាំងបំ បែ កប្តីប្រពន្ធនាង ព្រមទាំងបញ្ចុះ បញ្ចូលឱ្យនាងទៅយកប្តីជាជនជាតិចិន ប៉ិនប្រសព្វថ្នាក់ថ្នម យកចិត្ត និងមានទ្រព្យធន។ ចំណែកនាងដើម្បីបំពេញបំណងម្តាយ ទើបស៊ូទ្រាំកាត់កេរ្តិ៍ខ្មាស់ តម្រូវចិត្តម្តាយ ពេលថ្ងៃរួមរស់ នៅកៀកកើយជាមួយប្តីខ្មែរ ឯពេលយប់ទៅរួមរស់ នៅជាមួយប្តីចិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីខាងលើនេះ បានឱ្យដឹងទៀតថា នាងដឹងថាទង្វើរបស់នាង គឺមិនសមរម្យទេ ព្រោះខ្លួនមួយចែកជា ២វេន យប់ទៅរួមរស់នឹងប្តីចិន ចំណែកថ្ងៃទៅរួមរស់ នឹងប្តីខ្មែរ តែយ៉ាងណា នេះក៏ដោយសារនាងចង់បំ ពេញបំណងម្តាយ តែម្តាយមិន យល់ចិត្តនាងនៅតែព្យាយាម ឱ្យនាងផ្តាច់ ស្នេហ៍ដក ខ្លួនឱ្យផុតពីប្តីជាកម្មករសំណង់ ពោលគឺចង់ឱ្យនាងយក តែប្តីចិនម្នាក់គត់ ទើបធ្វើឱ្យកើតទៅរឿង ចម្រូងចម្រាស់ផ្ទុះជាជំលោះ ផ្អើលដល់ សមត្ថកិច្ចនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ និងត្រូវសមត្ថកិច្ចចុះឃាត់នាំមកសាកសួរនៅប៉ុស្តិ៍។ យ៉ាងណានាងនៅតែប្រកាន់ ជំហរមួយមិនយកប្តីចិនទេ ពោលគឺនាងចង់រួម រស់តែជាមួយប្តីខ្មែរ ដែលជាកម្មករ សំណង់តែម្នាក់គត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកភាគីខាងបុរសជាប្តីជនជាតិខ្មែរ ដែលជាកម្មករសំណង់វិញ បានឱ្យដឹងថា ខ្លួនមិនហា មឃា ត់នាងទេ ព្រោះវាជាសិទ្ធិរបស់នាង ក្នុងការ សម្រេចជ្រើសរើសគូអនាគត ទោះជានាងចង់ ទៅយកប្តីចិន រួមរស់ជាមួយប្តីចិន ក៏ខ្លួនគោរព តាមការសម្រេចចិត្តរបស់នាង តែបើនាងសុខចិត្តដាក់ ចិត្តដាក់កាយរួមរស់នៅជាមួយរូប គេលុះគ្រាអវសាន្ត ទោះមិនបានរៀបការត្រឹមត្រូវក៏ដោយ ក៏រូបគេព្រមទទួលយកនាងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯភាគីខាងស្ត្រីជាម្តាយវិញ ហាក់បីដូចជាដាក់គំនាប ទៅលើកូនស្រី ដោយមានបំណង ចង់ឱ្យកូនស្រីបាន ប្តីអ្នកមាន ហើយជាជនជាតិចិន ត្បិតអីកូន ស្រីកន្លងមក បានប្តីខ្មែរ៣ដងរួចមក ហើយឃើញថា មិនកាក់កប មិនចុះ សម្រុងនឹងគ្នាសោះ ចុងក្រោយដាច់ដោចគ្នារហូត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ភាគីខាងជនជាតិចិនវិញ មិនចេះនិយាយភាសារខ្មែរ ឡើយ តែតាមរយៈកាយវិការ ហាក់ បញ្ជាក់ថា ចង់ឱ្យនាងទៅណា ក៏ទៅចុះ រូបគេសុខចិត្ត ឱ្យទាំងលុយចំនួន ១១០ដុល្លារបន្ថែមទៀត ឈប់រវល់ ហើយ មិនប្តឹង ផ្តល់អ្វីឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីរារាំងចិត្តកូន ស្រីមិនបាន ស្រាប់តែស្ត្រីជាម្តាយ បែរជាអះអាងថា គាត់លែងដឹងលែង ឮចំពោះកូនស្រីម្នាក់នេះ ទៀតហើយ និងបានចោទ កូនស្រី ថាជាកូនទំនើង និងចោទថា លួចលុយប្តីចិន ១១០ដុល្លារ ព្រមទាំងអត្តសញ្ញាណ ប័ណ្ណ១ទៀតផង។ តែភ្លាមនោះស្ត្រីជាកូន បានបដិសេធចោលទាំងអស់ រីឯបុរសជនជាតិចិន នោះក៏មិនបានប្តឹង ផ្តល់អ្វីដែរ ពោលគឺថែមទាំងឱ្យលុយ នាងចំនួន១១០ដុល្លារ ដើម្បីឱ្យចាកចេញ ផ្តាច់ការ ទំនាក់ទំនងគ្នាទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីភាគីទាំង ៤លើកឡើងផ្សេងគ្នា សមត្ថកិច្ចស្តាប់យល់ មិនមែនជារឿងព្រហ្ម ទ ណ្ឌ ឬបទ ល្មើ សអ្វីឡើយ ហើយការសម្រេចចិត្តយកប្តីយ៉ាង ណានោះ ជារឿងរបស់សាមីខ្លួន គ្មានអ្នកណា បង្ខំចិត្តអ្នកណាឡើយ ទើបសមត្ថកិច្ចឱ្យភា គីទាំងអ ស់វិលត្រឡប់ទៅវិញ អស់ទៅ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *