នារីរ ង គ្រោះ ​ម្នាក់ ជាអតីត​នារី​ខារ៉ា អូខេ ត្រូវ​បាន​ស្វាមី​អត់ ​ខាន់ស្លា​ ឃុបឃិត​គ្នា​ ជាមួយ​អ្នកមាន​លុយ យក​ប្លង់ដី ​របស់​នាង​យក​ទៅ​ លក់ ក្រោម​ លេស​ថា ដាក់បញ្ចាំ​ ដោយ​មិន ​អស់​ការប្រាក់ ដើម្បី​យក ​មក​សាង សង់​ ផ្ទះ​បង្ហើយ ដោយសារ តែ​នាង​មិន​យល់​អំពី ​ផ្លូវច្បាប់ ​ផង ទើប​ចា ញ់ បោ ក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីរ ង គ្រោះ ​មានឈ្មោះ សួន ស្រីនាត អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិ​រំចេក៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយ​ដី​លំនៅឋាន​នេះ នាង​បាន​ សន្សំ​លុយ ​ទិញ​ពី​លោក ប៉ុល ប៊ុណ្ណា​រ៉ា និង អ្នកស្រី អ៊ុ ផល្លា​រី កាលពី​អំឡុង ឆ្នាំ​២០១៤ ក្នុង​ តម្លៃ ២២០០០ដុល្លារ ព្រមទាំង​បាន​ សាង​សង់ផ្ទះ​អ ស់ប្រាក់​ជាង ៤ម៉ឺន​ដុល្លារ ​បន្ថែម​ទៀត ដោយ​មិន ​ទាន់​រួច​ជា​ស្ថាពរ​ នៅឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារី​រ ង គ្រោះ​ បាន​និយាយ ប្រាប់​អ្នក​សារព័ត៌មាន កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២០ នេះ​ថា កាលណោះ​នាង ​ជា​ស្រី​បម្រើ​នៅក្នុង​ខារ៉ាអូខេ ​មួយ​កន្លែង ហើយក៏​ត្រូវ​បាន ​បុរស​ម្នាក់​មកសុំ​ស្រលាញ់ ព្រមទាំង​បាន​រួម​រស់ នៅ​ជាមួយគ្នា​រហូត​ មានកូន​ស្រី​មួយ ជា​ចំណងដៃ ដោយ​បុរស​រូ ប​នោះ​មានឈ្មោះ ឈឹម ខាន់ អាយុ ៦៨ ឆ្នាំ រស់នៅ​ភូមិ លោក តា​ស័ក្តិ៥ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដោយ​គេ​នោះ​មាន ​ប្រពន្ធ​រួចទៅហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​បាន​បន្ត​ថា បន្ទាប់ពី​មានការ​ខ្វះខាត ​ប្រាក់​ដើម្បី​បន្ត​ការសាងសង់​ផ្ទះ នាង​ក៏បាន​យក ​ប្លង់ដី​របស់​នាង យក​ ទៅ​ដាក់​នៅ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​មួយ ក្នុង​តម្លៃ ១៧ ០០០ ដុល្លារ ប៉ុន្តែ​ក្រោយមក​ដោ យសារតែ​ដី​មាន ​ហាងឆេង ស្រាប់ តែ​ប្តី​របស់​ នាង​បាន​មក​លួង លោម​ថា គេ​មាន​ស្គាល់​អ្នក​ នៅ​ភ្នំពេញ ដោយ​យក​ដី​ ទៅ​ដាក់​បញ្ចាំ​មិន​ គិតការ​ប្រាក់​ទេ ហើយ​អាច​ ដាក់​បាន​រហូតដល់ ១០ម៉ឺន ​ដុល្លារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនយូរប៉ុន្មាន​គាត់​ក៏ ​នាំ​ឈ្មោះ វិ​ន មួយ ភេទ​ស្រី អាយុ៦៣ឆ្នាំ រស់​នៅ​ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ មក​និយាយ ​ចរចា​គ្នា ដោយ​ព្រម​ឲ្យ​ស្វាមី​កាន់​ លុយ​នាំ​នាង ​ទៅ​លោះ ​យក​ប្លង់ ​ពី​ហត្ថា​កសិករ​មកវិញ ព្រមទាំង​បាន​ឡើង​ទៅ​ភ្នំពេញ នា​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ​២០១៥ ហើយ ​ប្តី​របស់​នាង​ប្រាប់​ថា ទៅ​ធ្វើ​កិច្ចសន្យា​ បញ្ចាំ​ប្លង់ រួចហើយ​ស្អែក​ឡើង​គេ ​ក៏​នាំ​នាង​មក​បាត់ដំបង​វិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ចូល​ទៅ​កាន់ មន្ទីរ​សុរិយោដី​ខេត្ត ដោយ​គាត់ ​បាន​ប្រាប់​ថា ទៅ​ផ្តិតមេដៃ​លើ​លិខិតផ្ទេរកម្មសិទ្ធិ​បណ្តោះ​អាសន្ន ដោយសារ តែ​នាង​មិន​ចេះ​អក្សរ ក៏​ចេះតែ​ផ្តិត​តាម ទោះបីជា​នាង ​សុំ​ឲ្យ​លោក​ប្រធាន​សុរិយោដី អាន​ឲ្យស្តាប់ ​ក៏​គេ​មិន ​ព្រម​ អាន​ខ្លឹមសារ​ឲ្យ​ស្តាប់​ដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ទីបំផុត​ទើប​នាង​ដឹង​ថា ប្លង់ដី​របស់​នាង ​ដែលមាន​ក្បាលដី​លេខ ០២០៣០៣០៤-០៣៨៣ ​ត្រូវបាន​ប្តី​របស់​នាង ​ដាក់បញ្ចាំ​ទៅ​ឲ្យ​ឈ្មោះ វិ​ន មួយ ក្នុង​តម្លៃ ៤ ម៉ឺន ដុល្លារ ទៅហើយ ទើប​នាង​ឆាប់​រក​ មេធាវី និង​បានដាក់​ពាក្យ​ប្តឹង ទៅ​តុលាការ ដើម្បី​ទប់ស្កាត់​នូវ​ការ ​ឃុបឃិត​គ្នា​លក់​ ដី​របស់​នាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូត​មក​ទល់​ នឹង​ពេលនេះ គឺមាន​រយៈពេល ៥ ឆ្នាំ​ហើយ ដែល​លោក​ចៅក្រម​មិនទាន់​បាន​ ចាត់ការ​ក្នុង​រឿងនេះ​ឲ្យ​ ចេញ​ជា​ផ្លែផ្កា ព្រោះ​កាលពីមុន​សំណុំ ​រឿង​នេះ​ត្រូវបាន​ លោក​ចៅក្រម ធ្ធាំ ប៊ុណ្ណា ជា​អ្នក​កាន់ ប៉ុន្តែ​ក្រោយពេល​ផ្លាស់​ប្តូរ ត្រូវបាន​ធ្លាក់​ ទៅលើ​លោក​ចៅក្រម ឃី ឆៃ វិញ​ម្តង ដោយ​គោលបំណង ​របស់​នាង ប្តឹង​សុំ​ឲ្យ​តុលាការ ចេញ​សាល ក្រម​សម្រេច សុំ​មោឃភាព​ ​លិខិត​លក់​ផ្តាច់ ចុះ​ថ្ងៃទី០៧ ខែ សីហា ឆ្នាំ ២០១៥ សុំ​ចុង​ ចម្លើយ​ប្រគល់​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​ អចលនវត្ថុ​លេខៈ ០២០៣០៣០៤ -០៣៨៣ ចុះ​ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១២ មកវិញ និង​សុំ​ សង​ប្រាក់ ១៧០០០ ដុល្លារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ នេះគ្រាន់​តែ​ជា​ការ​អះអាង​របស់​ ភាគី​នារីខាងលើ​តែប៉ុណ្ណោះ យើង​មិនទាន់​ សុំ​ការ​បក​ស្រាយ​ពី​ភាគី​ម្ខាង​ទៀត​បាន​នៅ ឡើយ​ទេ។ កម្ពុជា​ថ្មី​ស្វាគមន៍​នឹង ​រង់ចាំ​ ការ​បកស្រា យ​បំភ្លឺ​ពី​ភាគី​ម្ខាង​ទៀត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed