បុរសជាជាប្ដីបាន ត្រតែអោបរូបថត ប្រពន្ធរបស់ខ្លួន ហើយនិយាថា សុំអូនវិលវិញកុំជឿ ឃោសនា ជួនគេមុសាលួង លោមបោក អូនពេលអស់លុយកាក់ ធ្លាក់ខ្លួនស្រពោនគេ នឹងទាត់អូន ចោលដូចស ម្រា ម ដូច្នេះបើអូនវិលមកវិញ ពេលនេះ រូបបង ជាប្ដីមិនយកទោស ពៃរ៍អូនទេ នេះជាទឹក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិត្តរបស់បុរសជា ប្ដីហេតុតែស្រឡាញ់ ប្រពន្ធខ្លាំងពេក ទោះនាងចាក ចេញទៅ ដោយមិនបានលាមួយម៉ាត់និ ងប្រមូលយកលុយកាក់មាសប្រាក់ អស់យ៉ាងណាក៏ដោយ ។រឿងហេតុនេះ មានការភ្ញាក់ផ្អើលឡើង ​នៅចំណុច ផ្ទះជួល ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីដែលបានរត់ គេចប្ដីក្នុងន័យ អាឋ៌កំបាំងនេះនាងមាន ឈ្មោះ ខែត ស្រីទូច អាយុ ២៦ឆ្នាំ មុខរបរដេក នៅផ្ទះចុចទូរស័ព្ទជាហេតុនាំឲ្យនាងមានឱកាសច្រើន ក្នុងការទំនាក់ទំនងទៅខាក្រៅ ស្នាក់នៅបន្ទប់ ជួលជាមួយប្តីភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិដូនឪ ឃុំស្នាយអញ្ជិត ស្រុកជំគិរី ខេត្តកំពត។ ចំណែកប្តីឈ្មោះ ភី ប្រុស ហៅវណ្ណ: អាយុ ៣១ឆ្នាំ មុខរបរបុគ្គលិកហ្គាសទាន់ សម័យម្តុំផ្សារថ្មី មានស្រុកកំណើត នៅភូមិដំណាក់ឈើក្រំឃុំស្នាយអញ្ជិត ស្រុកជំគិរី ខេត្តកំពត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនាងចាក ចេញទៅ នាងបានប្រមូលយក ទៅតាមខ្លួនសុទ្ធតែ របស់មានតំលៃដូចជា-ខ្សែ.កមាស របស់ប្តីទម្ងន់ ៥ជីមួយខ្សែ-ខ្សែដៃមាស របស់ប្រពន្ធមួយខ្សែ ទម្ងន់៣ជី-កងដៃឈុត ១៤កងជិត ១ពាន់ដុល្លារ-កងជើង ២ខ្សែប្លាក ទីនជាង ១លានរៀល ហើយនិងលុយ ឲ្យប្រពន្ធទុកដាក់ ៨០០ដុល្លារ សរុបទាំងអស់ ប្រមាណជា ៣ពាន់ដុល្លារ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជាប្ដីបានរៀបរាប់ទាំងទឹកភ្នែករលីង រលោងដូចខ្វះស្រី ថាខ្លួនបានរៀបអាពាហ៍ពិពាហ៍ ជាមួយគ្នាបានរយៈ ពេល ជាង ១ឆ្នាំមកហើយ មិនទាន់មាន កូនទេ ចំណែករូបគាត់នឹងប្រពន្ធ ពុំដែលមាន ជំលោះទាស់ទែងគ្នា ធ្ងន់ធ្ងរឡើយគឺ ស្រឡាញ់គ្នាល្អូកល្អឺន ល្អណាស់ ដោយឲ្យប្រពន្ធ នៅតែផ្ទះដាំបាយ ឲ្យគាត់ហូបតែ ក្នុង១ថ្ងៃ១ពេលប៉ុណ្ណោះ ដូច្នេះនាងមាន ពេលទំនេរ ច្រើនក្នុងការចុចទូរស័ព្ទលេង កំដរការអក្សុក ដូចជាមើលហ្វេសប៊ុក លេងឆាត ជាដើម។ល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភបបន្ដថា នៅមុនពេលកើតហេតុគាត់ ឆ្ងល់បន្តិចដែរព្រោះថា នៅពេលព្រឹកថ្ងៃកើតហេតុនោះ ប្រពន្ធគាត់ បានតឿនឲ្យគាត់ប្រញាប់ ទៅធ្វើការទៅប្លែក ជាងរាល់ថ្ងៃដែល នាងមិនដែល បង្ខំចឹងសោះ។ លុះគាត់ត្រឡប់មក ពីធ្វើការវិញមិនឃើញប្រពន្ធ បន្ទាប់ មកអ្នកជិតខាងប្រាប់ថា កាលពី ថ្ងៃត្រង់ ឃើញស្ត្រីជាប្រពន្ធរបស់ គាត់ចេញទៅក្រៅបាត់ ដោយមានសម្លៀកបំពាក់ស្អាត បាតទៀតផង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកបងស្រីបង្កើតរបស់ស្ត្រីបាត់ខ្លួន ដែលរស់នៅ បន្ទប់ជិតគ្នាបានប្រាប់ប្អូនថ្លៃទាំងទឹកភ្នែកផងដែរថា នៅមុនពេលនាងចាកចេញទៅ នាងបាន ត្រឡប់មកពីធ្វើការនៅពេល ថ្ងៃត្រង់វិញក៏បាន ឃើញប្អូនស្រីខ្លួនរៀបចំ ខ្លួនចម្លែកដែរ ហើយគាត់សួរប្អូនស្រីហើយប្អូនស្រីគាត់ប្រាប់ថា «គាត់ទៅលេងម៉ែពុកនៅស្រុក»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះគាត់សួរទៀតថា «តេប្រាប់ប្តីនៅនឹង» ប្អូនស្រីឆ្លើយតបទៀតថា «អត់បានប្រាប់ទេ» រួចក៏ចេញទៅបាត់ លុះនៅម៉ោងកើតហេតុគាត់តេសួរទៅពុក ម៉ែ នៅស្រុកពួកគាត់មិនដឹងឡើយ ទើបមានការផ្អើលឆោឡោតែម្តង។ សូមបញ្ជាក់ ករណីនេះ បុរសជាប្តីបានត្រឹមឱបរូបថត សូមឲ្យប្រពន្ធរបស់គាត់ត្រឡប់មកវិញគា ត់មិនរករឿងអ្វីទេសុំតែម្យ៉ាង គឺវិលវិញមកណាព្រលឹងអើយ កុំឲ្យឲ្យប្រុសយំទុក្ខធំ ឥតស្បើយ បងពិតជាខ្វះអូនមិនបានទេ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *