ស្រ្តីម្នាក់រត់ទៅ ប្តឹងនគរបាល ប៉ុស្តិ៍ចោមចៅ កាលពីព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៧នេះ បន្ទាប់ពី អតីតប្តីក្មេង បានលែងលះគ្នា អស់រយៈពេល ៥ខែមកហើយ ដោយមាន កិច្ចព្រមព្រៀង ស្នាមមេដៃ ដោយស្ម័គ្រចិត្ត បែរជានៅ​ លេចមុខអតីតលោកប្តី មករករឿង វ៉ៃ ប ង្ក ឲ្យមានរ បួ ស ស្នាមមុខ ដៃ ពេញខ្លួន និងគ.ម្រា មមិនឱ្យយក ប្តីថ្មីទៅវិញ ប ង្កឲ្យ ភ័ យព្រួ យ ដល់សុវត្ថិភាព ផ្ទាល់ខ្លួន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាគីខាងស្រីមានឈ្មោះ គល់ សុភាព អាយុ ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ចំណែកភាគីខាងប្រុស ជាអតីត ស្វាមី មានឈ្មោះ ញាញ់ ឆលីហាង អាយុ ២៧ឆ្នាំ មុខរបរ មន្រ្តីអគ្គិសនី មានទីលំនៅ ភូមិ៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការរៀបរាប់ ពីភាគីខាងស្រី បានឲ្យដឹងថា ខ្លួនបានបុរស ខាងលើជាប្តីប្រពន្ធ អស់រយៈពេល ៥ឆ្នាំមកហើយ ពុំមានកូន ជាចំណងស្នេហ៍ អាពាហ៍ពិពាហ៍ ឡើយ តែដោយសារការរស់នៅ មិនចុះសម្រុងគ្នា ទើបគ្រួសារឈាន ទៅរកបែ ក បា ក់ ហើយព្រមព្រៀងដឹក ដៃនាំគ្នា ទៅសាលាសង្កាត់ ចោមចៅ ដើម្បីលែងលះ ផ្តាច់ សង្វាស់និងគ្នា ដោយស្ម័គ្រ ចិត្ត គ្មានអ្នក ណា បង្ខំអ្នកណាឡើយ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងមក សុខចិត្តរស់នៅ ផ្សេងគ្នាអស់រយៈពេល ៥ខែកន្លងមកហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពដដែល បន្តទៀតថា ក្រោយពីលែងលះគ្នា រួចរាល់ហើយ ភាគីខាងប្តីក៏មានស្រីថ្មីមួយទៀត នោះជាសិទ្ធរបស់បុគ្គល ព្រោះលែងលះគ្នារួចរាល់ទៅហើយ ។ ស្រ្តីដដែលបានឲ្យដឹងទៀតថា ស្រាប់តែនៅយប់ថ្ងៃទី១៩ ខែឧសភានេះ បែជាលេចមុខ អតីតលោកប្តី មកដល់ផ្ទះរករឿង ប ង្ក ហឹ.ង្សា វ៉ៃ.ប.ង្ក.ឲ្យមានរ.បួ.ស.ស្នាម និងគ.ម្រា.មមិនឱ្យយកប្តី បើមានប្តីថ្មី គេនឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមស.ម្លា.ប់.ចោល ទើបធ្វើឱ្យកើតក្តីព្រួបារម្មណ៍ ពីសុវតិ្ថភាពផ្ទាល់ខ្លួន និងងឿងឆ្ងល់ ខាងប្រុសក្រោយពីលែងលះ ទៅយកប្រពន្ធថ្មីបាន ចុះខាងស្រីវិញ ហេតុអ្វីយកប្តីថ្មីមិនបាន ទើបរត់មកសុំការ.អន្តរាគមន៍ ពីនគរបាល ពីអាជ្ញាធរ ដើម្បីមានវិធានការ រក្សាការពារខ្លួន ។ចំណែកឯភាគីខាងប្រុសវិញ មិនអាចសុំការ បំភ្លឺជុំវិញរឿងរ៉ាវ ទំនាស់ភាគីទាំង២ ខាងលើបានឡើយ ខណៈដែលពុំ មានវត្តមាន ភាគីខាង ប្រុសឡើយ នៅប៉ុស្តិ៍នគរបាល ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *