បើ​តាម​សេចក្តីរាយការណ៍​បឋម​ បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​១​គូ​រស់នៅ​ មិន​ចុះ​សម្រុង​គ្នា​ក៏​បាន​លែងលះ​គ្នា ហើយ​ប្តី​ទៅ​ មាន​ស្រី​ថ្មី ចំណែក​ប្រពន្ធ​តាម ​រករឿង​ដោយ ​ចោទ​ប្រកាន់​ថា លែងលះ​គ្នា​ មិន​ទាន់​ដាច់ស្រេច​ផង បែរជា​លួច​ ទៅ​មាន​ស្រី​ថ្មី ប ង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល ពី​ម៉ោង ​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ជង្រុក សង្កាត់ ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​ប្តី​ឈ្មោះ សុវណ្ណ អាយុ​៣៧​ឆ្នាំ មុខរបរ​រកស៊ី​ជំនួញ ស្នាក់​នៅ​ខណ្ឌ​សែន​សុខ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ឆាយ​ហ៊ា​ង អាយុ​ ៣៨​ឆ្នាំ មុខរបរ​រកស៊ី រស់នៅ​ ខណ្ឌ​សែន​សុខ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ បុរស​ជា​ប្តី​បាន​ មក​រស់នៅ​ជាមួយ​ប្រពន្ធ​ក្រោយ​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​ខាងលើ ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធដើម ​បាន​មក​រក រឿង​បុរស​ជា​ប្តី ​បង្ក​ឲ្យ​មានការ ​ឈ្លោះប្រកែក​គ្នា​ផ្អើល​ សមត្ថកិច្ច​តែ​ម្តង ។ ដោយ​បុរស​ជា ​ប្តី​អះអាង​ថា គាត់​បាន​លែងលះ ​ប្រពន្ធដើម ​ដោយ​មាន​លិខិត​ស្នាម​ ត្រឹមត្រូវ ចំណែក​ស្ត្រី​ជា​ប្រពន្ធដើម​បាន​ចោទ​ថា ការ​លែងលះ​នោះ​ មិន​ទាន់​ដាច់ស្រេច​ផង បែរជា​ ទៅ​លួច​មាន​ស្រី​ថ្មី​មាន​ផ្ទៃពោះ​រហូត​ដល់​ទៅ​៧​ខែ​ហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធដើម​ បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​របស់​គាត់​ទាំង​ពីរ​នាក់ ​បាន​រៀប​ការ​មានកូន​ ចំនួន​៣​នាក់ ក្នុង​នោះ​ស្រី​២ និង​ប្រុស​ម្នាក់ ។ កាលពី​ដំបូង​ឡើយ នៅ​គ្រាក្រ​រស់នៅ ​ជាមួយ​បងថ្លៃ​រកស៊ី​តាំងពី​បាតដៃ​ទទេ រហូត​មក​ដល់​បច្ចុប្បន្ន​មានផ្ទះ និង​មាន ​រថយន្ត​សម្រាប់​រកស៊ី មាន​ជីវភាព​ធូរធា​ សមរម្យ​ហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ជា​ប្រពន្ធដើម​ បន្ត​ទៀត​ថា បែរជា​មាន​ស្រី​ថ្មី​រាប់​ភ្លេច សូ​ម្បី​តែ​នារី​ដែល​ជា ​ស្រី​លួចលាក់​ខាង​លើ គឺជា​មនុស្ស​ធ្លាប់​រស់នៅ​ជាមួយ​គាត់ ជា​អ្នក​ជួយ​ មើល​កូន ហើយ​គាត់​ធ្លាប់ ​តាម​ទាន់ប្តី​នាំ​នាង​ឡើងផ្ទះ​ សំណាក់ ទើប​រូប​គាត់ ​ឲ្យ​នាង​ឈប់​ នៅ​ជាមួយ តែ​ប្តី​របស់​គាត់​នៅ​ តែ​លួច​ទាក់ទង​នាង ​មក​ដល់​បច្ចុប្បន្ន រហូត​ដល់​នាង​ខាងលើ​នេះ ​មាន​ផ្ទៃពោះ ​៧​ខែ​ហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយឡែក​ប្តី​របស់​គាត់​តាំង ពី​ទាក់ទង​ស្រី​ខាងលើ​ប ង្ក​ឲ្យ​មាន​ជ ម្លោះ​ឈ្លោះប្រកែក ​គ្នា​ក្នុង​គ្រួសារ និង​ប្រើ​ហិ.ង្សា​.វា.យ.​គាត់​ជា​ច្រើន​ដង​ មក​ហើយ ព្រមទាំង​បំផ្លិច បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ ដូច​ជា​បើក រថយន្ត​បំ​បុក​ផ្ទះ​ជាដើម ។ ដោយសារ​តែ​ការ​រស់នៅ​មិន​ចុះ​សម្រុង​គ្នា ទើប​គាត់​ដាច់​ចិត្ត​ប្តឹង​លែងលះ​គ្នា​បាន​ជាង​១​ខែ​មក​ហើយ ដោយ​ស្ម័គ្រចិត្ត​រៀងខ្លួន តែ​ការ​លែងលះ​មិន​ទាន់​ដាច់ស្រេច​ទេ ព្រោះ​ការ​បែងចែក​ទ្រព្យសម្បត្តិ​រួច​ហើយ នៅ​សល់​ប្រាក់​អាហារកិច្ច​ចិញ្ចឹម​កូន​ចំនួន​២​ម៉ឺន​ដុល្លារ​ទៀត ដែល​ប្តី​មិន​ទាន់​ឲ្យ​គ្រប់​ចំនួន​ផង ក៏​លួច​ទៅ​រស់នៅ​ជាមួយ​ស្រី​ថ្មី ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​បុរស​ជា​ប្តី​បាន​និយាយ ​ប្រាប់​ថា គាត់​លែងលះ​ជាមួយ​ប្រពន្ធដើម​ ដាច់​ហើយ ព្រោះ​គាត់​មិន​បាន ​ចុះ​សំបុត្រ​អាពាហ៍ ពិពាហ៍​នោះ​ទេ គឺ​បាន​លែងលះ​គ្នា​ នៅ​សង្កាត់​ដោយ​មាន​មេធាវី និង​ប្រធាន​កិច្ចការ​នារី ​ក្រុង​ចូលរួម​ផង​ដែរ និង​មាន​សំបុត្រ​លែងលះ​ត្រឹមត្រូវ នៅ​រង់​ចាំតែ​ថ្ងៃ​តុលាការ​កោះ ហៅ​តែ​ប៉ុណ្ណោះ ទើប​គាត់​មក​រស់ នៅ​ជាមួយ​ប្រពន្ធ​ថ្មី តែ​ប្រពន្ធ​របស់​គាត់ ​បែរជា​មក​ធ្វើ​រឿង​បែប​នេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពេល​ប ង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​រវាង ​ប្តី​ប្រពន្ធ​ខាងលើ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង បាន​នាំ​ភាគី​ទាំង​សងខាង​ទៅ​សួរនាំ តែ​ដោយ​ឃើញ​មាន​ឯកសារ​គ្រប់គ្រាន់ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក៏​បាន​ឲ្យ​ពួក​គាត់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed