តាមប្រភពបាន អោយដឹងថា មានបរុសវ័យ ៦០​ឆ្នាំ​ម្នាក់ សព្វថ្ងៃជាសន្តិសុខ បាន​ចាញ់ បោក ​ស្ត្រី​មេម៉ាយ​ម្នាក់ ​ដែលមក​រួម​រស់នៅ​ជា មួយ​គ្នា​បាន​ ជាង​មួយ​ខែ ដោយ​កុហក​ ថា​លែង​ប្តី​ជាង​ ៣​ឆ្នាំ​ហើយ ។បន្ទាប់ពីបានរួមរស់ ជាមួយគ្នាបុរស ពោះម៉ាយនេះក៏បាន​ ប្រគល់​លុយកាក់ និង​ខ្សែ​.​ក​មាស​ ៥​អោយ ទៅស្រ្តីម្នាក់នោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែរឿងដែលមិន នឹកស្មានគឺស្រ្តីម្នាក់នោះ បាន យកទ្រពសម្បត្តិទាំងអស់ ទៅនៅប្តី​ដើម​ទៅវិញ រឿងរាវនេះ ប ង្ករឱ្យ​ មានការ​ភ្ញាក់ផ្អើល​កាល ពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ ដែល​ស្ថិត​នៅផ្ទះ​ជួល ក្នុងភូមិ​អង្គ​កែវ សង្កាត់​ ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពបានអោយ ដឹង​ថាស្ត្រី​មេម៉ាយ​ មក​រស់នៅ​ជាមួយ​បុរស​ ជា​សន្តិសុខ​នោះ​បាន ​បញ្ជាក់​ប្រាប់​ថា ខ្សែ​.​ក​មាស​ ទំងន់​៥​ជី​៨​លី​ខាងលើ ត្រូវ​បាន​ប្តី​ក្រោយ​គាត់​ បាន​ឱ្យមក​គាត់ ដើម្បី​ដោះ​ដូរ​ នឹង​ការ​មក​រស់​ជាមួយ​គ្នា ។ ហើយ​ក្រោយ មក​គាត់​ក៏​ទៅ​រស់នៅ​ជាមួយ​ប្តី​ ដើម​គាត់​វិញ គឺ​ប្តី​គាត់​មក​លេង​ កូន ​៥​ទៅ​៦​ថ្ងៃ​មក​ហើយ គាត់​បាន​លាក់​ មិន​ឲ្យ​ប្តី​ក្រោយ ដឹង​ទេ តែ​ទីបំផុត​នៅ​តែ​ដឹង ​ទាល់តែ​បាន ។​

បន្ទាប់ពីកើតហេតុកម្លាំង​នគរបាល​ប៉ុស្តិ៍​ បាន​មក​ដល់ ហើយ​បុរស​វ័យ​ចំណាស់​ខាងលើ​ បាន​និយាយ​ចរចា​ ជាមួយ​ស្ត្រី​ជា​ប្រពន្ធ​ក្រោយ ដោយ​សំរបសំរួល ​គ្នា​យក​ខ្សែ​.​ក​មាស​មក​សង​ប្តី​ក្រោយ​គាត់​វិញ ប៉ុន្តែស្រ្តីក៏តបថា បានលក់យកលុយចាយ អស់ ទៅហើយ ។ ​រំពេចនោះ សមត្ថកិច្ច​ត្រឡប់​ទៅ​វិញ​បាត់ ហើយស្ត្រី​ខាងលើ ​បាន​និយាយ​ប្រាប់បន្ថែម​ថា មិន​អោយ ​វិញ​ទេ គឺជា​ថ្លៃ​ដេក ​ជាមួយ​គាត់​ទៅ​វិញ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *