ស្ត្រី​ម្នាក់​ក្រោយ មាន​ជំលោះ ​ជាមួយ​ប្តី បាន​ប្រមាណ​៥​ថ្ងៃ ហ៊ាន នាំ​ប្រុស​សហា​យមក ​ដេក​ក្នុង​បន្ទប់ ​របស់​ប្តី ខណៈ​នោះ ​ប្ដី​មក​ទាន់​ហើយ​ពេល​ សួរនាំ ប្រពន្ធ​ឆ្លើយថា​ទើបបាន ​២​ដង ហើយ​ប្តី​បាន​យ ក​សោ​ មកចាក់​ជាប់ ហើយ​ ទៅ​ប្ដឹង​ សមត្ថកិច្ច​ ចាប់ខ្លួន បាន​ទាំង​២​នាក់ ។ ហេតុការណ៍​នេះ កើតឡើង​ នៅ បន្ទប់​ជាប់​តូប​លក់​បន្លែ ផ្សារ​ជិន​ជូ​រី ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សមត្ថកិច្ច​ឱ្យដឹងថា​៖ ប្តី​ឈ្មោះ ខាំ​ង ម៉ាប់ អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​បន្លែ​ជាមួយ​ ប្រពន្ធ​។ ប្រពន្ធ ឈ្មោះ​គន្ធី ស្រីមុំ អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ បន្លែ នៅ​ផ្សារ​ជិន​ជូ​រី មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​តា​ជ្រូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក​ប្រុស​ជា សហាយ ឈ្មោះ សល់ សាល អាយុ​២៤​ឆ្នាំ មុខរបរ​ដឹក​ ទឹក ស្នាក់នៅ​ភូមិ ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល​។ នៅ​មុខ​សមត្ថកិច្ច​ បុរស​ជា​ប្តី បាន​រៀបរាប់​ឲ្យដឹងថា​ ​រូប​គា ត់​​នឹង​ប្រពន្ធ​របស់​គាត់ បាន​រៀបការ​ តាម​ប្រពៃណី​ត្រឹមត្រូវ ជាង ​៣​ឆ្នាំ​មកហើយ មានកូន ​ប្រុស​ម្នាក់ អាយុ​ជាង​មួយ​ខួប ហើយ​នៅ​មុនពេល​កើត​ហេតុ​កាលពី​មុន​ពេល​ភ្ជុំ​បិណ្ឌ ៦​ថ្ងៃ គាត់​បាន​ដឹងថា ប្រពន្ធ​របស់​គាត់ បាន​ទាក់ទង​ជាមួយ​បុរស​ខាងលើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​និយាយ​តាម​ទូរស័ព្ទ ហើយក៏​មាន​ ជំលោះ ​ជាមួយគ្នា​តិចតួច ​បន្ទាប់មក មុន​ថ្ងៃ​កើត ហេតុ​ខាងលើ ៥​ថ្ងៃ ដោយ ​មាន​ការឈ្លោះប្រកែក​ គ្នា​ម្តងទៀត ហើយ​បាន​ នាំគ្នា​ទៅ​សង្កាត់ ដើម្បី​សុំ​លែ ងលះគ្នា ហើយ​ចៅសង្កាត់​មិន ​អនុញ្ញាត​ឲ្យ​លែងលះ​គ្នា​ភ្លាមៗ​នោះទេ​ ដោយ​អាជ្ញាធរ​សង្កាត់​ឲ្យ​ពួកគាត់​ទាំង​ពីរ បែ ក​គ្នា​មួយរយៈ​សិន ហើយ​បន្ទាប់​មក​រូបគាត់ បាន​ទៅ​នៅ​ ជាមួយ​បងប្រុស​របស់​គាត់ នៅ​ភូមិ​ក្បាល ដំរី​២ សង្កាត់​កា​កាប​ ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​ម៉ោង​កើតហេតុ​ខាងលើ គាត់​បាន​ទៅ​មើល ​បងស្រី​ឈឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ហើយ​គាត់​បាន​ឈៀង ​ចូល​ផ្ទះ​គាត់​ដោយ​មាន​ការស ង្ស័ យ រាល់​យប់​ប្រពន្ធ​របស់​គាត់ ដេក​បើកភ្លើង ហើយ​នៅពេល​យប់​នឹង ម្តេច​ក៏​ដេក ​បិទ​ភ្លើង ។ ដោយ​មាន​ការស ង្ស័ យ គាត់​បាន​បើក ​បង្អួច​លួច ​មើល ស្រាប់តែ​ឃើញ ប្រពន្ធ​របស់​គាត់​ កំពុង​ដេក ជាមួយ​ប្រុស​ផ្សេង ដោយ​កូន ប្រុស​តូច នៅ​អែប​ ខាង​ហើយ​គាត់​ បាន​ចាក់ សោ​ពី​ក្រៅ រួច​ហើយ​ ទៅ​ប្តឹង​សមត្ថកិច្ច​ភ្លាមៗ​ផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក​ស្ត្រី​ជា​ប្រពន្ធ បាន​សារភាព​ថា រូបគេ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ ប្រុស​ថ្មី​របស់​គាត់ ជិត​ ២​ខែ​មក​ហើយ តែ​បុរស​ខាងលើ ទើប​ទំនាក់ទំនង​ ស៊ីជម្រៅ បាន ​២​លើក មុន​ថ្ងៃ​កើតហេតុ ចំនួន ​៥​ថ្ងៃ បាន​រួម. រ័ .ក ​បាន​ម្តង និង​ថ្ងៃ​កើតហេតុ​មិនទាន់​បាន​រួម.រ័.ក​នោះឡើយ ព្រោះ​គាត់ មិនសូវ​ស្រួលខ្លួន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំ​នារី នឹង​ប្រុស​សហាយ យក​ទៅ​សួរនាំ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កា​កាប​ទី​១ និង​ទទួល​បណ្តឹង​ពី​បុរស​ជា​ប្តី ចំណែក​ស្ត្រី​ផិត ​ប្តី​ និង​ស.ហាយ ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះ អាសន្ន​សិន រង់ចាំ​បញ្ជូនបន្ត​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *