បច្ចុប្បន្ននេះ សង្កេតឃើញ ជាញឹកញាប់តែងតែ មានករណីប្រពន្ធ បង្ហោះហែក កេរ្ដិ៍ទៅ លើស្រ្ដីមួយចំនួន ដែលតែង តែ ព្យាយាមទាក់ទង ជាមួយប្ដីគេ ដោយមានប្ដីខ្លះ សុខចិត្តក្បត់ ប្រពន្ធកូន ដើម្បីទាក់ទង ស្រីផ្សេង ដែលជាហេតុនាំឲ្យគ្រួសារ មានការបែ កបាក់។
ជាពិសេសនៅ លើលោក គ្មានស្រ្ដី ណាម្នាក់ ចង់ឃើញរូបភាព គ្រួសារព្រាត់ ប្រាស់គ្នាទេ ប៉ុន្តែដោយ កត្តាមិន ស្មោះត្រង់ របស់ប្ដី បានធ្វើឲ្យប្រពន្ធសុខចិត្ត រួមរស់ជាមួយកូន ក៏មិនចង់រស់ នៅបៀម ទុក្ខឱប ប្ដីដែលព្យាយា មក្បត់ប្រពន្ធនោះដែរ។
ជាក់ស្ដែងយោងតាមការ បង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ ជំទាវ ធំ បានបង្ហោះនៅរូបភាពមួយចំនួនដែលប្ដីបាន ប្រព្រឹត្តិអំពើមិន គប្បីដាក់ប្រពន្ធ ព្រមទាំងបាន សរសេររៀបរាប់ថា៖«មីខាងស្រីបើង៉ែងយក ហើយយកអោយបាត់ទៅ កុំអោយម៉ែឪង៉ែង គាត់ខ្មាស់គេ ដែលមានកូនស្រីដើរ យកប្តីគេចឹង
អាខាងប្រុសយកលុយមកសងអញ បើមិនចង់មានរឿងធំ ជាងនិងទៀត កុំមានលុយយក ទៅហុឺហារជាមួយស្រីហែង យកមកសងអញភ្លាម អញត្រូវការលុយ ចញ្ចឹមកូនអញ ម៉ាអាថោក ទាបកែមិនឡើង» ។បច្ចុប្បន្ននេះគណនីហ្វេសប៊ុករបស់នារី ដែលមានទំនាក់ទំនង ជាមួយប្ដីរបស់គេ គឺនាងបានធ្វើការប្លុកបាត់ទៅហើយ ៕