បុរស​ម្នាក់​ដែល​លួច លាក់​ មាន​ស្រី​ថ្មី ត្រូវ​ប្រពន្ធ​តាម​ទាន់ ​ដល់​បន្ទប់ជួល​ ក៏​ប្តឹង ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ និង​ប ង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ​ប្រមាណ១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​ ២១ ខែ​មិថុនា ឆ្នាំ​២០២០ នៅ​បន្ទប់​ជួល​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​រូប​នេះ​ឈ្មោះ សួន ភា អាយុ​៣៩​ឆ្នាំ ជា​មន្ត្រី​នគរបាល​នៅ​មន្ទីរ​ប្រឆាំង ​គ្រឿ.ង.ញៀ.ន មាន​ទីលំនៅ​ក្នុង​ភូមិ​ អូ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣​។ចំណែក ​ប្រពន្ធ​ឈ្មោះ នាក់ ចាន់​រស្មី មានកូន​២​នាក់ ។ ឯ​ស្រី​ស្នេហ៍​មិន​ត្រូវ​បាន ​ស្គាល់​ឈ្មោះ​ទេ ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ និង ​មានកូន​ម្នាក់ ។​

ប្រភព​ព័ត៌មាន​ពី​ប្រពន្ធ​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធគាត់​បាន​ រៀប​ការ​ជា​ច្រើន​ឆ្នាំ​ មក​ហើយ បច្ចុប្បន្នមានកូន​ ២​នាក់ ដែល​កូនច្បង​មាន​អាយុ​១៥​ឆ្នាំ​និង​កូន​ប្អូន​ មាន​អាយុ​ជាង​៤​ឆ្នាំ ។ ប្តី​គាត់​បាន​លួចលាក់ ​មាន​ស្រី​ថ្មី​អស់​រយៈ​ ពេល​ជាង ​៥​ឆ្នាំ​មកហើយ​ តែ​មិន​ដែល​ទាន់​ជាក់ ស្ដែង​ដូច​ពេល​នេះ ។ ទោះបីជា​បែប​ណា គាត់​បាន​រិះរក​វិធី​ តាមឲ្យ​ទាន់​ជាក់ស្ដែង​ ដោយ​បា ន​លួច​ដាក់​ជី​ភី​អេសនៅ​ម៉ូតូ ​របស់​ប្តី​ ដែល​អាច​ដឹង​ ដាន​ថា​ ទៅ​ណាមក​​ណា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​ពេល​ប្តី​ជិះ​ម៉ូតូ​មក​នៅ​ជាមួយ​ស្រី​ស្នេហ៍ រូប​គាត់​រួម​ជាមួយ ​បងប្អូន​ក៏​នាំ​គ្នាតាម​រក​ ឃើញ​នៅ​ក្នុង ​បន្ទប់​ខាងលើ ទើប​យកសោ​មក​ចាក់ ​ពី​ខាងក្រៅ រួច​ប្តឹង ​សមត្ថកិច្ច​ឲ្យ​ជួយអន្តរាគមន៍ ។ ប៉ុន្តែ​ពេល​នោះ ម្ចាស់ផ្ទះ​ មិន​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ចាក់ សោ​ពី​ខាងក្រៅ និង​មិន​ឲ្យ​ ធាក់ទ្វារ​បន្ទប់​ ជួល​ខាងលើ​ទេ រង់ចាំ​សមត្ថកិច្ច​មក ​ចាត់ការ​តាម​នីតិវិធី ចៀសវាង​ កុំឱ្យ​មានការ​ ភ្ញាក់ផ្អើល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ព័ត៌មាន ​ឲ្យ​ដឹង​ថា នៅ​ពេល​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ ទី​៣​មក​ដល់ បាន​ណែនាំ​ឲ្យ​ទាំង ​ប្រពន្ធ​និង​ប្តី​ឲ្យ​ទៅ ​ដោះស្រាយ​គ្នា​នៅ​ប៉ុស្តិ៍ តែ​ប្រពន្ធ​មិន​អ ស់ចិត្ត ចង់​ឲ្យ​សមត្ថកិច្ច​នាំ​ស្ត្រី​ស្នេហ៍​នោះ ​ទៅ​ណែនាំ​នៅ​ប៉ុស្តិ៍​ជាមួយ​គ្នា តែ​សមត្ថកិច្ច​មិន ​បាន​នាំ​ទៅ​ទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​ការ​ណែនាំ​ម្តង​ជា​ពីរ​ដង ទាំង​២​នាក់​ ប្តី​ប្រពន្ធ​ក៏​បាន​ទៅ​ប៉ុស្តិ៍ ហើយ​សមត្ថកិច្ច​ណែ នាំ​ថា ករណី​ប្តី​លួចលាក់​មាន ​ស្រី​ថ្មី បើ​ប្រពន្ធ​តាម​ទាន់​ ជាក់ស្តែង ប្រពន្ធ​ប្តឹង​ សមត្ថកិច្ច​ឲ្យ​ឃាត់ ​ប្តី មិនមែន​ឃាត់​ស្រី​ស្នេហ៍​ទេ ។ បើកាលណា​ប្រពន្ធ​លួច ​មាន​ប្រុស​ថ្មី ហើយ​ប្តី​ប្តឹង សមត្ថកិច្ច​ឃាត់ ​ប្រពន្ធ មិនមែន​ឃាត់ ​ប្រុស ​ដែល​លួច​មាន​សហា យ ស្មន់​ជាមួយ ​ប្រពន្ធ​នោះ​ឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​សមត្ថកិច្ច​ សាកសួរ បុរស​ជា​ប្តី​ឆ្លើយថា ប្រពន្ធ​លួចលាក់​នេះ ​គឺ​មាន​ទំនាក់ទំនង ​ស្នេហា​ជាមួយ​គ្នា​អស់ ​រយៈពេល ​១០​ឆ្នាំ​មក​ហើយ មិនមែន​ ៥​ឆ្នាំ​ទេ ថែម​ទាំង​មានកូន​ស្រី​ម្នាក់ ​បច្ចុប្បន្នអាយុ​៧​ឆ្នាំ​ហើយ ។ បន្ទាប់​ពី​សមត្ថកិច្ច​ណែនាំ ​ហើយ​រឿងរ៉ាវ​បាន​បែកធ្លាយ បុរស​ជា ​ប្តី​សម្រេចដោះស្រាយ​ ជាមួយ​ប្រពន្ធ​ដោយ​ការ​លែងលះ​គ្នា នៅ​ត្រឹម​សាលា សង្កាត់ ដោយ​ខ្លួន​សុំ​ចុះ​ ចេញ​តែខ្លួន​ទទេ និង​ទៅ​រស់​ជា មួយ​ស្រី​ថ្មី​វិញ ។ នេះ​​មិន​ខុស​ពី​បទ​ ចម្រៀង​របស់​ លោក សុ​ី​ន សុ​ី​សា​មុត ដែល​ថា​ សង្សារ​ប ង​មិន​លែង សូ​៊​លែង ប្រពន្ធ​នោះ ​ឡើយ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *