ស្ត្រី​ម្នាក់​ពិតជា​ អភ័ព្វ​ស្នេហ៍​ខ្លាំង​ណាស់ ជួប​តែ​ ស្នេហ៍​បោក ប្រាស់​ជា បន្តបន្ទាប់ ដែល​ប្ដី​ទី​១​ក្រោយ​ ពី​ចាប់ដៃ​គ្នា​ បានកូន ​២​នាក់ លោក​ប្ដី​ក៏​ បែកចិត្ត​ទៅ​មាន​ស្រី​ថ្មី​ចាកចោល​គាត់ ​បាត់​ទៅ ធ្វើ​ឲ្យ​គាត់​ក្លាយ ជា​ស្ត្រី​មេម៉ា​យ​កូន​២ ។ លុះ​ក្រោយមក គាត់​មាន​ប្ដី​ម្នាក់​ទៀត​បានកូន​២​នាក់​ដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​កូនស្រី​ម្នាក់​ទើប​ មាន​អាយុ ​១០​ខែ និង​ម្នាក់​ទៀត​ នៅ​ក្នុង​ផ្ទៃ​ ៦​ខែ​នៅឡើយ ស្រាប់តែ​លោក​ប្ដី​ ទី​២​មាន​ស្រី និង​ព ង្រត់​ស្រី​នោះ​ចាកចោល​ គាត់​បាត់​ទៀត ។ ក្រោយ​ពី​ជួប​ស្នេហ៍ ​ជូរ​ចត់​ម្ដង​ហើយ​ម្ដង ​ទៀតបែប​នេះ ធ្វើ​ឲ្យ​គាត់​អស់ សង្ឃឹម​ខ្លាំង​ណាស់ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២០ ខែមិថុនា ស្ត្រី​រូប​នេះ​បាន​បីកូន ​ស្រី​តូច ព្រមទាំង​កាន់​រូបថត ​ប្ដី​ទី​២​ចូល​ទៅ​កាន់​សាលា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​ សែន​ជ័យ ដើម្បី​រក​អ្នក​ដែល ​មាន​លទ្ធភាព​ទទួលយក​កូន ស្រី​របស់​ គាត់​ទៅ​ចិញ្ចឹម​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាប់​ជួន​ពេល ​នោះ មាន​ស្ត្រី​ម្នាក់​ឈ្មោះ ម៉េ​ង យុទ្ធ អាយុ​៣៦​ឆ្នាំ និង​ប្តី​ឈ្មោះ កែម រ៉ុ​ង អាយុ​៤៣​ឆ្នាំ មុខរបរ​លក់​ ទឹកកក ស្នាក់​នៅ​ជាប់​របង​សាលាសង្កាត់​ ចោម​ចៅ​៣ ដែល​ពួក​គាត់​រៀប​ការ ​ច្រើន​ឆ្នាំ​ហើយ ​គ្មាន​កូន ក៏​សម្រេច ចិត្ត​ទទួលយក​កូន ស្រី​នោះ​ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា​ ទុកជា​កូនបង្កើត ​របស់​ពួក​គាត់​តែ​ម្ដង ដោយ​មានការ​ដឹង ​ឮ​ពី​សំណាក់​អាជ្ញាធរ​ សង្កាត់ និង​នគរបាលប៉ុស្តិ៍​នៅ​ទីនោះ​ផង​ដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​រូប​នេះ​ បាន​ប្រាប់​ថា គាត់​ឈ្មោះ រាម ភារ​ម្យ អាយុ​៤២​ឆ្នាំ អតីត​កម្មករ​រោង ចក្រ​កាត់ដេរ ស្នាក់​នៅផ្ទះ​ជួល ​ក្នុងភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត ​នៅ​ភូមិក​ញ្ចំ ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ​ខេត្ត ព្រៃវែង ។ គាត់​មិន​បានដឹង​ថា គាត់​បាន​ សាង​កម្ម​ពៀរ​អ្វី​ទេ​កាលពី ​ជាតិ​មុន ទើប​ជាតិ​នេះ​ កម្ម​តាម​ផ្ដន្ទា​ ធ្វើ​ឲ្យ​រូប​គាត់​ ជួប​តែ​ប្ដី​បោកប្រាស់​ផិតក្បត់​ប៉ុណ្ណោះ ទោះជា​គាត់​ខំ ​សន្សំ​ចិត្ត​ស្មោះ​ បម្រើ​បែប​ណា ក៏​ប្ដី​នៅ​តែ​ក្បត់​គ្មាន ​មេត្តា​ឡើយ រហូត​ពេល​នេះ​គាត់​ បាន​ក្លាយ​ខ្លួន​ជា​ស្ត្រី​មេម៉ាយ​កូន​ ៤​តែ​ម្ដង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​អភ័ព្វ​ស្នេហ៍​រូប​នេះ​រៀបរាប់ ​ទៀត​ថា គាត់​បាន​ប្ដី​ទី​១​ ជា​អ្នកស្រុក​ភូមិ​ក្បែរ​គ្នា ដោយ​មាន​មេបា​រៀប​ការ ​ឲ្យ​តាម​ប្រពៃណី ប៉ុន្តែ​គាត់​មិន​បាន​ចាំឆ្នាំ​ទេ ហើយ​ក៏​បាន​លាក់ ​មិន​ប្រាប់​ឈ្មោះ​ប្ដី​មុន​ដែរ ។ លុះ​ក្រោយ​ពី​រៀប​ការ​ចាប់ ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​បានកូន ​ស្រី​២​នាក់ លោក​ប្ដី​បាន​ចាប់​បែកឆ្វេង លួច​មាន​សហាយស្មន់​ជាមួយ​ស្រី​ថ្មី​ម្នាក់​ទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​មិនយូរ​ប៉ុន្មាន ប្ដី​ក៏​បាន​ចុះ​ចោល​ គាត់​ទៅ​រួមរស់​ជាមួយ​ស្រី​ថ្មី​នោះ ​ចោល​រូប​គាត់​និង​កូន​ ២​នាក់​ឲ្យ​រស់នៅ​គ្មាន ​ទីពឹង ហើយ​គ្រានោះ ​គាត់​បាន ខំប្រឹង​រក​សុ​ី​ចិញ្ចឹម​កូន​ទាំង ​២​នាក់​ដោយ​ លំបាក​បំផុត ។ ក្រោយមក គាត់​បាន​សម្រេច ចិត្ត​ធ្វើដំណើរ​ចាក​ចេញពី​ស្រុក​កំណើត​ មក​រស់នៅ​ភ្នំពេញ ស្នាក់​នៅផ្ទះ​ជួល ​និង​ធ្វើ​ជា​កម្មការិនី​រោងចក្រ​កាត់ ដេរ​មួយ នៅ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ជួប​តែ​ស្នេហា​មិន​សមប្រកប​រូប​នេះ ​និយាយ​ទៀត​ថា ក្រោយ​ពេល​ក្លាយ ​ខ្លួន​ជាក​ម្មការិ​នីមួយ​រយៈពេល ហើយ​លេង ​ហ្វេ​ស​ប៊ុ​ក​ចុះឡើង​ៗ មិនយូរ​ប៉ុន្មាន ​ក៏​បាន​ស្គាល់ ​បុរស​ម្នាក់​ឈ្មោះ ទឹម ប្រុស អាយុ​៥៥​ឆ្នាំ ជា​កម្មករ ​សំណង់ ប៉ុន្តែ​មាន​រូប រាង​ស្អាត​សង្ហា ។ បុរស​នេះ​មាន ស្រុក​កំណើត នៅ​ភូមិ​រមេញ ឃុំ​រមេញ ស្រុក​កោះអណ្តែត ខេត្តតាកែវ ថែម​ទាំង​ស្នាក់​ នៅផ្ទះ​ជួល​ក្បែរ ​ខាង​គ្នា​ទៀត​ផង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​នេះ ​បាន​ទាក់ទង​សុំ​ស្នេហ៍ ​ដោយ​ផ្ទាល់ផង និង​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក ​ផង រហូត​ធ្វើ​ឲ្យ​នាង បាក់ចិត្ត​ស្រឡាញ់ ​វិញ​បាត់​មុខ​បុរស​នេះ​មិន​បាន ទើប​សម្រេច ចិត្ត​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ ដោយ​មិន​បាន​រៀប​ការ​ឡើយ ។ ពេល​នោះ​ភាពល្អូកល្អឺន ​ផ្អែមល្ហែម បាន​ធ្វើ​ឲ្យ​គាត់​គិត​ថា​នឹង​មាន​ សុភមង្គល​រហូត​ហើយ ។ ចំណង​ស្នេហ៍​ក្រោយ​នេះ គាត់​បង្កើត​ បានកូន​ស្រី​ម្នាក់​ជូន​ប្ដី ហើយ ​រហូត​ដល់​ថ្ងៃ​ឆ្លងទន្លេ​គាត់​ សង្កេត​ឃើញ​កាយវិការ​ ប្ដី​នៅ​ជា​ធម្មតា គ្មាន​តម្រុយ​ណាមួយ ​ដែល​ចង់​បែក ​ពី​គាត់​ឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ដដែល ​បន្ត​ថា ដោយសារ​តែ​បែប​នេះ​ក្រោយ ​ពី​សម្រាលកូន​ ទី​១​ ទើបបាន ​៤​ខែ​ប៉ុណ្ណោះ គាត់​ក៏​ចាប់ ផ្ដើម​មាន​ ផ្ទៃពោះ​កូន​ទី​២​ទៀត ។ ប៉ុន្តែ​ពេល​មាន​ផ្ទៃពោះ​បាន ​៣​ខែ ស្រាប់តែ​លោក​ប្ដី​បែក ចិត្ត​ទៅ​មាន​ស្រី​ថ្មី និង​បាន​ពង្រត់ ​ស្រី​នោះ​ចាក ចោល​នាង​ទៅ​បាត់ ដែល​រហូត​មក​ទល់​ នឹង​ពេល​នេះ​មាន​រយៈ ​៣​ខែ​ហើយ ខណៈ​ដែល​បច្ចុប្បន្ន​នាង​ កំពុង​មាន​ផ្ទៃពោះ​៦​ខែ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *