ស្ត្រី​ម្នាក់​បាន​សុំ​ប្តី​នាំ ​ប្រុស​សហា​យ មក​រស់នៅ​ក្នុងផ្ទះ​ ជាមួយ​ទៀត​ដោយ​ គំ.រាម​ប្តី​ថា បើ​មិន​ព្រម ​ឲ្យប្រុស​​ស ហាយ ​មក​រស់នៅ​ជាមួយទេ ខ្លួន​នឹង​រត់​តាម​ ប្រុសសហាយនោះ​ រហូត​ប្តី​ដាច់​ចិត្ត​ ឲ្យ​នាំ​ប្រុស​សហា​យ មក​រស់នៅ​លើ​ផ្ទះ​ ជាមួយ​ហើយ បែរជា ​យប់​ឡើង​លួច​ ទៅ​ដេក ​អោប ​សហាយ​ធ្វើ​ឲ្យ​ប្តី​ក្តៅ ចិត្ត​ប្តឹង​ សមត្ថកិច្ច​ឱ្យ​ចាប់​ ទាំង​យប់ បង្ក​អោយ​មាន​ការ​ ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​ ២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ ចូល​ថ្ងៃ​ទី ២០​ខែ វិច្ឆិកា​ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​ជួល ភូមិ​ដំណាក់ ​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​ សែន​ជ័យ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​ជា​ប្តី​ឈ្មោះ នី សា​វឿ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ ចោម​ចៅ​២ ខណ្ឌ​ ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត ​នៅ​ភូម​ពីងពុង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ទឹម សុ​ណា​រ៉ា អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មការិនី​ រោងចក្រ រស់នៅ​ភូមិ​ជាមួយ​គ្នា មានស្រុក​កំណើត ​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក មានកូន​ចំនួន ​៣​នាក់ (ស្រី​២នាក់ និង​​ប្រុស​១នាក់​) កូនស្រី​ច្បង​អាយុ​ ១៥​ឆ្នាំ និង​កូនស្រី​ពៅ​អាយុ​១១​ឆ្នាំ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯ​ប្រុស​សហាយ​ជា​បុរស​ពោះ ម៉ាយ​ឈ្មោះ ហ៊ា​ប គូក អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​កើត ហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​អំពិល ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​ជា​ប្តី​បាន​និយាយ ​ប្រាប់​ថា​គាត់​មាន​ ប្រពន្ធ​ ២​លើក​មក​ហើយ លើក​ទី​មួយ​គាត់​បាន​ រៀប​ការ​ត្រឹមត្រូវ តែ​មិន​ទាន់​ បាន​ផ្សំ​ដំណេក​ផង​ នារី​ជា ​ប្រពន្ធ​នោះ​បាន រ​ត់ទៅ​នៅ​ជាមួយ​ ប្រុស​ផ្សេង​បាត់ ។ លុះ​បាន​ប្រពន្ធ​ក្រោយ ​មិន​បាន​ រៀប​ការ​ត្រឹមត្រូវ​ទេ ប៉ុន្តែ​បាន​ទំនាក់ ទំនង​ស្រឡាញ់​គ្នា អស់រយៈ​​ពេល​ ១៦​ឆ្នាំ​​មក​ហើយ និង​បង្កើត​បានកូន​ ៣​នាក់​ផង​ដែរ ព្រមទាំង​បាន ​ចុះ​អេ​តា​ស៊ី​វិល​ជាមួយ​គ្នា ​ប្តី​ប្រពន្ធ​ស្របច្បាប់ តែ​ប្រពន្ធ​គាត់​ ហែក​អេ​តា​ស៊ី​វិល ​ចោល​បាត់ទៅ​​ហើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​ កើតហេតុ ប្រមាណ​ជាង​ ២​ខែ​មុន ប្រពន្ធ​បាន​និយាយ​រឿង ​ប្រាប់​ប្តី​ថា​ ​គាត់​មាន​ទំនាក់ទំនង​ ជាមួយ​បុរស​ជា ​សហាយ​តាម​រយៈហ្វេសប៊ុក និង​បាន​សុំ​ឲ្យ​ប្រុស​សហា​យម ក​រស់នៅ​ជាមួយ តែ​ប្តី​មិន​ព្រម លុះ​ក្រោយមក​ ប្រពន្ធ​គាត់​នៅ​តែ ​អង្វរក​ច្រើន​ដង​ពេក ហើយ​ថែម ​ទាំង​ប្រាប់​ថា ​បាន​ទំនាក់ទំនង​គ្នា​ ស៊ីជម្រៅ​ជាមួយ​ គ្នា​បាន​ពីរ​បី​ដង​រួច​មក​ហើយ​ផង​ដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ជា​ប្រពន្ធ​បាន​ អង្វរ​ប្តី​សុំ​ឲ្យ​សហា​យមក​រស់នៅ​ជាមួយ​ក្នុង​ ទំនាក់​ទំនងជា​បងប្អូន​ទេ ដោយ​សុំ​ឲ្យ​សហាយ​ រស់នៅ​ខាង​មុខ​ផ្ទះ ព្រោះ​បុរស​ជា​ សហាយ​បាក់ ចិត្ត​ស្រលាញ់​ពេក បើ​មិន​ឲ្យប្រុស​​សហា​យនោះ ​មក​រស់នៅ​ជាមួយ​ទេ​ ខ្លួន​នឹងរ​ត់ទៅ​ រស់នៅ​ជាមួយ​គេហើយ​ ទើប​គាត់​ជា​ប្តី​បាន​ អោយមក​រស់នៅ​ជាមួយ​បាន ​២​ថ្ងៃ​២​យប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​គាត់​តែងតែ​លួច ​ឃ្លាំមើល​រហូត​យប់​កើត ហេតុ​ប្រពន្ធ​របស់​គាត់​ មិន​ទៅ​ដេក​ជាមួយ​គាត់​ទេ បែរជា​ទៅ​ដេក​ អោប​ប្រុស​​ស ហាយស្មន់​ទៅ​វិញ រហូត​ធ្វើ​ឲ្យ​គាត់ ​ផ្ទុះ​ភ្លើង​ប្រ ច័​ណ្ឌ​បាន​ចាក់ សោ​ផ្ទះ​រួច​ ហើយ​បាន​ទូរស័ព្ទ​ប្តឹង​ សមត្ថកិច្ច​អោយ​ ជួយ​អន្តរាគមន៍​ឃាត់​ ប្រពន្ធ​ និងប្រុស​​សហាយ នោះ​យក​ទៅ​សាកសួរ​ភ្លាម​ៗ​ ផង​ដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​កើត ហេតុ​ភ្លាម​ៗ បុរស​ជា​ប្តី​ខឹង​ខ្លាំង​ពេក​ បាន​ដាក់​ពាក្យបណ្តឹង​ ទាមទារ​ សំណង ជំងឺចិត្ត​​ពី​ប្រពន្ធ​ និង ​ប្រុស​ជា​សហាយ​ចំនួន​ ៣​ម៉ឺន​ដុល្លារ​ តែ​ដោយសារ​ បុរស​ជា​ប្តី​នៅ​តែ​ស្រឡាញ់​ប្រពន្ធ ទោះបី​ជា ​ដឹង​ថា​ប្រពន្ធ​លួច​មាន​សហាយ​ ក៏​ដោយ ក៏​នៅ​តែ​ចិត្ត​មិន​ដាច់​អាណិត កូន​នៅ​សិក្សា បាន​សម្រេចចិត្ត​ដក​ ពាក្យបណ្ដឹង​វិញ គ្រាន់តែ​អោយ​ បុរស​ជា​សាហា​យ ​បែក​ចេញពី​គ្រួសារ​របស់​គាត់ ព្រមទាំង​អោយ​ប្រពន្ធ​របស់​គាត់​ ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​សមត្ថកិច្ច​ជួយ  ​ដឹង​ឮ​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed