បុរស​ជា​ប្តី​ បាន​ជាប់ចោ ទ​លួច​នាំ​ស្រី​ស្នេហ៍​ ចូល​ក្រេបទឹក​ឃ្មុំ​ នៅផ្ទះ​សំណាក់​យ៉ាង ​ស្កប់ ស្កល់​អស់​មួយ​យប់​ ក៏​ត្រូវ​ស្ត្រី​ជា ​ប្រពន្ធ​និង​កូន​ប្តី​មុន​តាម​ទាន់ ដោយ​ចុច​ តាមប្រព័ន្ធGPSពន្លត់​ម៉ាស៊ីនរថ​​យន្ត ខណៈ​ប្តី​បើក​ ចេញពី​ក្នុងផ្ទះ​សំណាក់ ដោយ ​ដឹក​ស្រី​ស្នេហ៍​របស់​ខ្លួន​ផង ទើប​មានការ​ ចាប់​ឃាត់ ​ស្រី​ស្នេហ៍​ផ្អើល​ទាំង​ព្រឹក ។ ហេតុការណ៍​នេះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល ពី​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា នៅ​ចម្ងាយ​ ប្រមាណ​ជិត​១០០​ម៉ែត្រ​ ពី​ផ្ទះសំណាក់​លក្ខណ៍​ប៊ូ​ទិច ​ម៉ូ​តែ​ល ស្ថិត​នៅ​តំបន់ ​បឹង​កក់​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​ដែល​ជាប់ចោទ​លួច​ មាន​ស្រី​កំណាន់​នោះ​ឈ្មោះ សុ​ភ័​ក្រ អាយុប្រមាណ​ជាង ​៤០​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​ តាក់ស៊ី និង​ដឹក​ភ្ញៀវ មាន​ទីលំនៅ ​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ជិះ​រថយន្ត ម៉ាក​ហា​យ​ ឡេ​ន​ឌ័​រ ពណ៌​ទឹក​ប៊ិក ពាក់​ស្លាក​លេខ ភ្នំពេញ​២AM-៧៨៨៥ ។ ចំណែក​ស្រី​ ស្នេហ៍​ឈ្មោះ លី​ន អាយុ​២៨​ឆ្នាំ មុខរបរ ​ធ្វើស្រែ​ចំការ មាន​លំនៅ​ ឃុំ​ឫស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ព័ត៌មាន​ ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត ហេតុ បុរស​ជា​ប្តី​បាន ​នាំ​ស្រី​ស្នេហ៍​ចូល​ផ្ទះសំណាក់ ​លក្ខណ៍​ប៊ូ​ទិច ​ម៉ូ​តែ​ល ។ បន្ទាប់​ពី​ត្រេកត្រអាល ​យ៉ាង​ស្កប់ ​ស្គាល់ ​អស់​មួយ​យប់ ព្រឹក​ឡើង​ពេល​ជិះ​ រថយន្ត​ចេញ​វិញ ក៏​ត្រូវ​ចុច​ពន្លត់​ម៉ាស៊ីន រថយន្ត​បើក ​ទៅ​មុខ​លែង​រួច ទើប​ស្ត្រី​ជា​ ប្រពន្ធ​និង​ កូនប្រុស​ប្តី​មុន ចូល​ទៅ​ ដោះស្រាយ​គ្នា ដោយ​ចាប់ ដៃ​នារី​ជា​ស្រី​ស្នេហ៍​ជាប់ និង​ថត​ ទុកជា​ភស្តុ​តាង​ដែល​បាន​ ចោទ​ថា ជា​សហា យ ​ស្មន់នឹងគ្នា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ព្រឹក​នោះ​ ស្ត្រី​ ជា​ប្រពន្ធ​ក៏​បាន​ចាប់ដៃ​ស្រី​ ស្នេហ៍​ជាប់ ហើយ​បុរស​ជា​ប្តី​ក៏​ បាន​ព្យាយាម ទៅ​ប្រតាយ​រំ ដោះ​ ចេញ ​ក៏​មានការ​ទាស់ទែង​គ្នា​បែក ផ្សែង បង្ក​ឱ្យ​មានការ​ ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ផង​ដែរ ។ ភ្លាម​ៗ​នោះ​បុរស​ជា​ប្តី​ ក៏​បាន​គេចខ្លួន​ បាត់​ចោល​រថយន្ត ។ ដោយឡែក​នារី​ ជា​ស្រី​ស្នេហ៍ ត្រូវ​បាន​ស្ត្រី​ជា​ ប្រពន្ធ​ចាប់ដៃ​ ជាប់​ហើយ នាំ​ទៅ​ដាក់ ​ពាក្យបណ្តឹង​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក និង​ក្រោយមក​ ដោះ​លែង​វិញ បន្ទាប់​ពី​នគរបាល ​ណែនាំ​ឱ្យទៅ​ប្តឹង​នៅ​មូលដ្ឋាន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ស្ត្រី​ជា​ប្រពន្ធ​សុំ​មិន ​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា ការ​តាម​ចាប់​ស្ត្រី​ ជា​សហាយស្មន់​ប្តី​នេះ ​គឺ​ដើម្បី​ទុកជា ​ភស្តុ​តាង ដើម្បី​ប្តឹង​លែងលះ​ប្តី​ដែល​លួច​មាន ​ស្រី​ជា​បន្តបន្ទាប់​ និង​លក់​រថយន្ត​យក​ប្រាក់ ​សង​គេ ចង់​ប្តី​នោះ​ ទៅ​ណា​ទៅ​ចុះ​គាត់​ លែងយក​ជា​ប្តី​ទៀត​ហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ជា​ប្រពន្ធ​បាន ឱ្យ​ដឹង​ថា គាត់​ជា​ស្ត្រី​មេម៉ា យ ​បែ ក បា ក់​គ្នា ជាមួយ​ប្តី​មុន​អស់​រយៈពេល ​ប្រមាណ​ ១៧​ឆ្នាំ​មក​ហើយ ។ គាត់​ក៏​បាន​រៀប​ការ​រស់ នៅ​ជាមួយ​ប្តី​ថ្មី​រូប​នេះ ដោយ​ពុំ​មានកូន ​នោះ​ទេ ព្រោះ​គាត់​មាន​ ជំងឺ​ខ្សោយ ។ ការ​រស់នៅ​ជាមួយ​គ្នា ប្តី​តែងតែ​លួច​មាន​ស្រី​ធ្វើបាប​ចិត្ត​គាត់ ​ឱ្យ​ទឹកភ្នែក​រាល់ថ្ងៃ តែ​គាត់​នៅ​តែ​ស្រឡាញ់​ប្តី ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំ​២០០៩​ប្តី​នេះ​ បាន​ជួ ប ​គ្រោះ.ថ្នាក់​ចរាចរណ៍ ​បា ក់ ជើង គាត់​បាន​ខំ​ព្យាបាល ​និង​មើលថែ​ប្តី​រហូត​ដល់​ជា ហើយ​រយៈ ពេល​ប្រមាណ​ ៣​ឆ្នាំ​មុន​នេះ ប្តី​មាន​ជំងឺ​ទឹកនោម ផ្អែម ​ក៏​នៅ​តែ​ខំ​ថែទាំ​ប្តី តែ​សម្រាប់​ប្តី​វិញ ​មិន​បាន​យកចិត្តទុកដាក់ ​នោះ​ទេ ទោះបីជា​គាត់​មាន​ជំងឺ ​បេះដូង លើសឈា ម ​ក៏​មិន​ខ្វល់ ទៅ​លួច​មាន ​ស្រី​ដេក ​ចោលផ្ទះ ហើយ​គាត់​តាម ​ចាប់​បាន​ ទាំង​លេខ​ទូរស័ព្ទ​និង ​ទាក់ទង​គ្នា​ តាម​ហ្វេ​ស​ប៊ុ​ក ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ជា​ប្រពន្ធ​បាន​ បន្ត​ទៀត​ថា នេះ​ជា​លើក​ទី​៤ ដែល​គាត់​តាម​ទាន់ ប្តី​លួច​មាន ​ស្រី​នៅ​ក្នុង​រយៈពេល​ប្រមាណ​ ១​ឆ្នាំ​នេះ ព្រមទាំង​ធ្វើការ​ណែនាំ​ អប់រំ​ឱ្យ​ឈប់​ទាក់ទង ​ស្រី​ទៀត តែ​ប្តី​មិន​ស្តាប់ ហើយ​កូន​គាត់​ បាន​លួច​បំពាក់​ ជី​ភី​ អេស ​ក្នុង​រថយន្ត​ដើម្បី​ ចាប់​ភស្តុ​តាង​ប្តី ។ នៅ​មុន​ថ្ងៃ​កើតហេតុ​២​ថ្ងៃ លោក​ប្តី​បានឱ្យ​គាត់​ដឹង​ថា ទៅ​ខេត្តកំពត​ដោយ​ឱ្យ​អ៊ុតខោអាវយ៉ាង​ ស្អាត​ឱ្យ​ផង មិន​នឹក​ស្មានថា ​ណាត់ជួប​ស្រី​ដេក​ផ្ទះសំណាក់ ​បែប​នេះ​សោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ជា​ប្រពន្ធ​បាន​បន្ត​ទៀត​ថា តាម​រយៈ​ជី​ភី​អេស នៅ​វេលា​ម៉ោង ​ប្រមាណ​ជាង​ ៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ មេ​សា គាត់​ក៏​បាន​តាម​រក​ឃើញ ​ប្តី​នាំ​ស្រី​មក​ដេក​ផ្ទះសំណាក់ ​លក្ខណ៍​ប៊ូ​ទិច​ម៉ូ​តែ​ល ហើយ​គាត់​ ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ លុះ​នៅ​វេលា​ម៉ោង ​ប្រមាណ​៣​ទៀប​ភ្លឺ​ក៏​បាន​ត្រឡប់​មក​វិញ រង់ចាំ​រហូត​ដល់​ ម៉ោង​ប្រមាណ​ ៦​ព្រឹក​ទើប​ ឃើញ​ប្តី​ចេញពីផ្ទះ​សំណាក់ ហើយ​ត្រូវ ​កូនប្រុស​ចុច​ជី​ភី​អេស​ពន្លត់​ម៉ាស៊ីន ទើប​ឃាត់ ​ស្ត្រី​ដែល​ជា​ សហាយស្មន់​ប្ទិ​បាន​ តែ​ម្តង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​នារី​ជា ​ស្ត្រី​ស្នេហ៍​បានឱ្យ​ដឹង​ថា នាង​មាន​ទំនាក់ទំនង​ ជាមួយ​បុរស​រូប​នោះ រយៈពេល​ប្រមាណ​ ១​ខែ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ហើយ​ទើបតែ​ណាត់ជួប​គ្នា​ ជា​លើក​ទី​១ ​នេះ​ទេ ។ នាង​បាន​បន្ត​ទៀត​ថា ការ​ទាក់ទង​គ្នា​ នោះ​បុរស​រូប​នោះ​បាន ​ប្រាប់​ថា ខ្លួន​គ្មាន​ប្រពន្ធ​នោះ​ទេ រស់នៅ​ជាមួយ​ឪពុក​ ហើយ​តែងតែ ​ទាក់ទង​គ្នា​តាម​ការ​ឆាត​ទូរស័ព្ទ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រមាណ ​២​ថ្ងៃមុន​នេះ បុរស​រូប​នោះ ក៏​បាន​ណាត់​នាង ​ហៅ​មក​ភ្នំពេញ​ដោយ​ប្រាប់​ថា ឱ្យ​លុយ​ចាយ ។ ព្រោះតែ​ចង់ បាន ប្រាក់​ឪពុក​ឈឺ ក៏​បាន​ធ្វើ​ដំណើរ ​មក​ដល់​ភ្នំពេញ​ នៅ​វេលា​ល្ងាច​ត្រូវ​បុរស​រូប​នេះ ចាំ​ទទួល​នៅ​គល់​ស្ពាន ​ជ្រោយចង្វា ក៏​បាន​នាំ​គ្នា​មក​ដេក​ផ្ទះ សំណាក់​ ស្រាប់ តែ​ប្រពន្ធ​មក​ទាន់​តែ​ម្តង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​នោះ ​ស្ត្រី​ជា​ប្រពន្ធ​ ក៏​បាន​ឃាត់ខ្លួននារី​ជា​ស្រី​ស្នេហ៍ នាំ​ទៅ​ប៉ុស្តិ៍​ស្រះ​ចក ហើយ​ត្រូវ​នគរ បាល​ធ្វើការ​ណែនាំ​ឱ្យទៅ​ ប្តឹង​នៅ​មូលដ្ឋាន ក្រោយមក ​ក៏​បាន​លែង​នារី​នោះ ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ដោយឡែក ​រថយន្តត្រូវ​ បាន​ហៅ​រថយន្ត​មក​ស្ទួ​ច​យក ​ទៅ​ផ្ទះ ព្រោះ​រថយន្ត​នោះ ​អត់​ឆេះ​ដោយ សារ​បុរសជា​ប្តី​យក​កូន សោ​តាម ​ខ្លួន​ទៅ​បាត់ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *