នារីវ័យក្មេងម្នាក់ ក្នុងអារម្មណ៍ ឆ្លេឆ្លា អន្ទះសារ មួរហ្មងចិត្ត ដើរតាមស្វែង រកគូរស្នេហ៍ ក្រោយពីភាគីខាងប្រុស គេចខ្លួនបាត់ ទៅរៀបការ ជាមួយ ស្រីផ្សេង ទុក្ខបាត់ ស្នេហ៍ធ្លាក់ មកឲ្យនាង កាន់ រូបថត ដើរប្តឹង តាមស្វែងរក ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីខាងលើមាន អាយុជាង២០ឆ្នាំ មិនហ៊ានប្រាប់ ឲ្យស្គាល់ អត្តសសញ្ញាណ គ្រាន់តែឲ្យដឹងថា បម្រើការងារ ជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ក្នុងសង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមអ្វីដែលនារី ខាងលើ រៀបរាប់ គ្រាដែលនាង មកដល់ សង្កាត់កា កាបទី២ ខណ្ឌពោធិសែន ជ័យ នាព្រឹកថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៩នេះ បានឲ្យដឹង ត្រួសៗថា នាងស្គាល់ ស្រឡាញ់គ្នា ជាមួយបុរសម្នាក់ ឈ្មោះ សួន សែន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ អតីតជា ពលករ នៅប្រទេសកូរ៉េ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេទាំង ២នាក់ ស្រឡាញ់គ្នានាងសុខចិត្ត ប្តូរផ្តាច់ ដោយសំអាង អ្វីដែលសន្យា ពេលត្រឡប់វិល មកពីធ្វើការ នៅប្រទេសកូរ៉េវិញ រៀបការជា មួយគ្នា ក្លាយជាប្តីប្រពន្ធពេញច្បាប់ ទើបនាងហ៊ានល្មើ ស ទ ម្លា ប់ ប្រពៃណី បង់ទាំង ខ្លួនប្រាណ នឹកមិនស្មានដល់ ថាមានរឿងដា ក់ក្នុងជីវិត ដូចថ្ងៃនេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីដដែល ឲ្យដឹងទៀតថាជីវិតស្នេហា របស់នាងជាមួយ សង្សារជាពលករ នៅប្រទេសកូរ៉េ ប្រើអស់រយ:ពេល ៤ឆ្នាំ រងចាំមើលថ្ងៃចូលរោងការ សង្សារយូរៗ មកម្តងចូលដេក តែផ្ទះសំណាក់ ស្រាប់តែ វេលាកំណត់ ការងារ ត្រូវបាន បញ្ចប់ ខាងប្រុសត្រូវបានវិលត្រឡប់មកវិញ នាងទៅទទួល ដល់ព្រលានយន្តហោះ ក្នុងពេលថ្មីៗកន្លងមកនេះ ហើយក៏ជាលើកចុងក្រោយដែលបាន ឃ្លាតចាកគេចទៅឆ្ងាយ​

គ្រាដែលមកដល់មាតុប្រទេសវិញភ្លាមពួកគេ បាននាំគ្នាចូលដេកផ្ទះសំណាក់ មួយកន្លែង មុខព្រលានយន្តហោះ នឹកថា មិនបាច់ទៅណាឆ្ងាយ នោះទេ លុះ ស្អែកឡើងទើបពួកគេទាំង ២នាក់ចែកផ្លូវគ្នា ទៅផ្ទះរៀងខ្លួន ស្រាប់មក ដល់ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០១៩នេះ បែ កធ្លាយរឿងថា បុរសជាសង្សារ លួចរៀបការ ជាមួយអ្នកផ្សេង ជាកម្មការ នីរោងចក្រ នៅឯខាង ទីរួមខេត្តកំពង់ស្ពឺទៅវិញ ធ្វើឲ្យចិត្តនាង ជាសង្សារទោមនស្ស កាន់រូបថត ដើរតាមស្វែងរក និងសួរយោបល់សមត្ថកិច្ច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីស្តាប់ការរៀបរាប់ របស់នារីខាងលើ ត្រូវបាន សមត្ថកិច្ច ប្រាប់ពន្យល់ ណែនាំ ឲ្យនាងទៅ សាកសួរដល់ លំនៅដ្ឋានខាងប្រុសតែម្តងទៅ ដើម្បីហៅមក និយាយគ្នា ទើបនារីខាង លើវិលត្រឡប់ទៅវិញ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *