បុរស​ពោះម៉ាយ​ម្នាក់ អាយុ​ជាង​៦០​ឆ្នាំ ធ្វើ​ជា​សន្តិសុខបាន​ចា ញ់ បោក ​ស្ត្រី​វ័យ ក្មេង​ម្នាក់​ ដែល​មក ​រួម​រស់នៅ ​ជាមួយ ​បាន ជាង​មួយ​ខែដោយ​ កុហក​ថា ​លែងលះ​ប្តី​ជាង ​៣​ឆ្នាំ​ហើយ ។ លុះ​តា​ទុកចិត្ត​ទុក ​ថ្លើម​ប្រគល់​លុយកា ក់​និង​ខ្សែ​ក​មាស ​៥​ជី​ឲ្យ​ពាក់ ក៏​យក​ទៅ​រស់នៅ ​ជាមួយ ​ប្តី​ដើម​វិញ ។ រឿងរ៉ាវ​នេះ​ ប ង្ក​ឱ្យ​មានការ​ ភ្ញាក់ផ្អើល កាលពី​វេលាម៉ោង​ ប្រមាណ ​៩​យប់​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ នៅផ្ទះ​ជួល​ក្នុង ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​បុរស​ពោះម៉ា​យ ​ដែល​ចា ញ់ បោ ក​ បាន​តាម​រក​ឃើញ​ក៏​ឆោ ឡោ​ឡើង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ព័ត៌មាន​ពី​បុរស​ចំណាស់​រូប​នេះ បានឱ្យដឹង​ថា គាត់​ជា​បុរស​ពោះម៉ាយ​ ហើយ​កូន​ៗ​មាន​ប្តី​មាន ​ប្រពន្ធ​អស់​ទៅ​ហើយ ទើប​គាត់​ចង់បាន​ស្ត្រី​ម្នាក់​មក​រស់នៅ​ ជាមួយ​គ្រាន់​បានជា​គ្នា​ដូច​ជា ​ប្រពន្ធ​គ្រាន់​ជួយ​មើលថែ ។ គាត់​ថា កាលពី​ជាង​មួយ ​ខែ​មុន គាត់​បាន​ទាក់ទង​ជាមួយ ​ស្ត្រី​ម្នាក់​តែ​មិន​បាន​ស្គាល់ ​សាវតារ ​ច្បាស់លាស់​ ទេ ដែល​មិន​ខុស​ពី​ពាក្យ​ ថា ​មនុស្ស​ខ្ចាត់ព្រាត់​កុំ​យក​ខ្លួន​បៀត​។ ការ​មើល​រំលង​ពាក្យ ចាស់​នេះ ដោយសារ​ តែ​ស្ត្រី​ខាងលើ​បាន ​បញ្ជាក់​ប្រា ប់​គាត់​ថា ខ្លួន​ជា​ស្ត្រី​មេម៉ាយ​ មានកូន ​២​នាក់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ទំនាក់ទំនង ​ស្នេហា​រយៈពេល​ជិត ​២​ខែ លុយកាក់​ដែល​គាត់​រកបាន ​ក៏​ឱ្យ​ស្ត្រី​នេះ​ទុកដាក់​ព្រមទាំង ​ឱ្យ​ខ្សែ​ក​មាស ​ទម្ងន់​៥​ជី​៨​លី ពាក់​ជាប់​នឹង​ខ្លួន​ ទៀត​ផង ។ ប៉ុន្តែ​ពេល​គាត់​ឲ្យ​ខ្សែ​ក​ពាក់ ​បែរជា​ស្ត្រី​រូប​នេះ​យក​ទៅ​លក់ ​ចាយ ហើយ​រត់ ទៅ​រ ស់នៅ​ជាមួយ​ប្តី​ដើម​របស់​គេ​វិញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ពេល​តាម ​ទាន់​ប្រពន្ធ​ក្រោយ ​របស់​គាត់​ទៅ​មាន​ទំនាក់ទំនង ​ជាមួយ​ប្តី​ដើម​វិញ​នេះ គាត់​មិន​ចង់​មាន​ បញ្ហា​អ្វី​ទេ គឺ​សុំ​យក​តែ​ខ្សែ​ក​មាស ​ដែល​គាត់​ឱ្យ​ពាក់ ​វិញ​តែ​ប៉ុណ្ណោះ ។ ចំណែក​លុយកាក់​ទាំង ​ប៉ុន្មាន​គាត់ ​មិន​ទាមទារ​ទេ តែ​ស្ត្រី​ខាងលើ​មិន ​ព្រមឱ្យ ទើប​កូន​ៗ​របស់​គាត់​ប្តឹង​ សមត្ថកិច្ច​ឱ្យ​ជួយ​ អន្តរាគមន៍ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ស្ត្រី​ដែល​អះអាង​ថា​ ខ្លួន​ជា​ស្ត្រី​មេម៉ា​យ​ហើយ​មក​រស់នៅ​ជាមួយ​ បុរស​ចំណាស់​ជា​សន្តិសុខ​នោះ​ និយាយ​ថា ខ្សែ​ក​មាស​ទម្ងន់​៥​ជី​៨​លី ត្រូវ​បាន​ប្តី​ក្រោយ ​ឱ្យ​ខ្លួន​ដើម្បី​ដោះ​ដូរ​នឹង​ការ​មក​រស់ នៅ​ជាមួយ​គ្នា ហើយ​គាត់​ទៅ​រស់នៅ​ ជាមួយ​ប្តី​ដើម​ គាត់​វិញ ដែល​ប្តី​ដើម​នោះ​មក​លេង​កូន ​៥-៦​ថ្ងៃ​មក​ហើយ​មានអី​ខុស​ទៅ ។ គាត់​បាន​ព្យាយាម ​លាក់​មិន​ឲ្យ​ប្តី​ក្រោយ​ ដឹង​ទេ តែ​ទីបំ ផុត​នៅ​តែ​ដឹង​ទាល់តែ​បាន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល នគរបាល​ប៉ុស្តិ៍បាន​ ទៅ​ដល់ ហើយ​បុរស​ចំណាស់​ខាងលើ​បាន ​និយាយ​សម្របសម្រួល ​ឲ្យ​ស្ត្រី​រូប​នេះ​យក​ខ្សែ​ក​មាស​មក​សង​វិញ ​នៅ​ពេល​ព្រឹក ប៉ុន្តែ​ខ្សែ​ក​នោះ​ត្រូវ​បាន​ស្ត្រី​រូប​នេះ ​និយាយ​ថា​លក់​ចាយ ​ជិត​អស់ហើយ ។ ប៉ុន្តែ​នៅ ​ពេល​សមត្ថកិច្ច​ត្រឡប់​ ទៅ​វិញ​បាត់ ស្ត្រី​ខាងលើ​និយាយ​ថា មិន​ឱ្យ​វិញ​ទេ​ ព្រោះ​ជា​ថ្លៃ​ឈ្មួញ​ដេក ​ជាមួយ​គាត់​ បាន​រាប់​ខែ​ មក​ហើយ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *