បន្ទាប់ពីបងស្រីរបស់ខ្លួនត្រូវបាន បញ្ជូនខ្លួនទៅកាន់តុលាការ នៅរសៀលថ្ងៃទី ១៣ វិច្ឆិកា ២០២០ កន្លងទៅនេះ អ្នកនាងទ្រី ដាណា ដែលជាគូភាគីទំនាស់ បានបង្ហោះសារមួយទាំងឈឺចាប់ថា៖ «ការឈឺចាប់ដែលគ្មានអ្នកយល់ និង រងភាពអយុត្តិធម៌កន្លងមក ជិតបានទទួលភាពយុត្តិធម៌មកវិញហើយ នាងខ្ញុំរំពឹងលើផ្លូវច្បាប់ជាអ្នក រកយុត្តិធម៌ដល់នាងខ្ញុំ និងស្តារភាពស្អាតស្អំរបស់ ខ្ញុំមកវិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលយូរមកហើយ ដែលខ្ញុំរស់នៅទាំងគ្រាំគ្រាផ្លូវចិត្ត ត្រូវគេជាន់ឈ្លី គេយកឈ្មោះខ្ញុំខំសាង យ៉ាងយូរ ទៅលេងសើចសប្បាយ។ ប្រទេសមានច្បាប់ ខ្ញុំជឿជាក់លើច្បាប់។ ការបំ ពានអ្នកដទៃ ដោយការច្រណែន ឈ្នា នីស វាត្រូវដល់ ពេលហើយ អរគុណសន្តិភាព»។​បន្ថែមពីលើនេះ អ្នកនាងបានបង្ហោះវីដេអូ រៀបរាប់ទាំងទឹកភ្នែក ក្នុងវីដេអូមួយលើបណ្ដាញសង្គមតិកតុកថា ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«មានរឿងអីម៉េច មិននិយាយគ្នាទៅ ចាំបាច់បរិហារកេរ្ដិ៍គ្នា លើប្រព័ន្ធហ្វេសប៊ុក ឱ្យគេដឹង ឱ្យគេយល់ ច្រលំលើខ្ញុំ សួរថាខ្ញុំខុសអី? មានការអ្វីម៉េចក៏ មិននិយាយជាមួយអ្នកខ្ញុំ ជេរខ្ញុំទៅ វា.យខ្ញុំដល់ផ្ទះ ខ្ញុំទទួល ចង់ជាន់ ពន្លិចខ្ញុំ ទាំងខ្ញុំខំកសាងកេរ្ដិ៍ឈ្មោះខ្ញុំ តាំងពីដើម ខ្ញុំរកស៊ីតាំង ពីបាតដៃទទេ ខ្ញុំសាងល្អ មិនមែនទើប តែបងប្អូន ឃើញខ្ញុំក្នុងប្រព័ន្ធ អនឡាញទេ គាត់ដែលជាបងស្រីខ្ញុំ គាត់ស្គាល់ខ្ញុំច្បាស់ណាស់ ចុះហេតុអ្វី បានគាត់ធ្វើបែបហ្នឹង?»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណាមិញ នៅក្នុងដំណើររឿងរ៉ាវ ជម្លោះរវាងក្រុមគ្រួសារអ្នកនាង ទ្រី ដាណា អ្វីដែលចាប់ អារម្មណ៍ថ្មីមួយទៀត ដែលមហាជនកំពុងតែតាមដាន គឺត្រង់វីដេអូផ្សេង មួយទៀត ដែលថៅកែពេជ្រ ទ្រីដាណា បានព្រមាន ទៅកាន់បុគ្គលមួយ ចំនួនដែល ចង់ពាក់ព័ន្ធលើរឿង ជម្លោះគ្រួសារអ្នកនាង ដោយធ្វើសកម្មភាព ឡាយវីដេអូ ឬ ថតរូបផ្សេងៗថា ៖ « វីដេអូនេះតាំងពីយប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចនេះចាប់ពីម៉ោ ងនេះតទៅ ខ្ញុំគិតថាអ្នកដែលថត រូបហ្នឹងឡាយឆ្វេកឆ្វាច បន្តទៀត ខ្ញុំនឹងគិតថាអ្នកនោះ មានចេតនាមិនល្អដូចនេះ ខ្ញុំនឹងសុំចាត់វិធាន ការតាមផ្លូវច្បាប់ហើយ ផ្ញើសារទៅកាន់ អ្នកដែលចង់ ពាក់ព័ន្ធក្នុងរឿងនេះ នេះជាសារជូនដំណឹង កុំឱ្យថា ខ្ញុំធ្វើទៅមិន បានប្រាប់មុន សូមអរគុណ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ចាក់: ចាប់ពីម៉ោង ៥ និង ៤២ នាទីនេះតទៅ បើខ្ញុំឃើញមាន សកម្មភាពទៀត កុំថាខ្ញុំអាក្រក់ នេះខ្ញុំជូនដំណឹងហើយ នៅឱ្យសុខរៀងៗខ្លួន ទៅគឺល្អបំផុត រឿងបងប្អូនខ្ញុំ ខ្ញុំចេះដោះស្រាយហើយ សូមអរគុណ​គួរ ឱ្យដឹងថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះ ញង់ឲ្យមានការ រើសអើង និងអំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់ ប្រព្រឹត្តទៅនៅ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។​

នេះតាមដីកាបង្គាប់ ឱ្យចាប់ខ្លួនរបស់កម្លាំងនគរបាល នៃក្រសួងមហាផ្ទៃ ។​ចំពោះការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្ដែយ៉ាងណាក៏ដោយ នៅព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមានការយល់ព្រម ពីលោក តាំង ស៊ុនឡាយ ប្រធានសាលា ដំបូងរាជធានីភ្នំពេញ និងលោក ហម ម៉េងសែ ចៅក្រមស៉ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាល បានប្រគល់អ្នកនាង ទ្រី សុផានិត ទៅឲ្យក្រុមគ្រួសារវិញ ដើម្បីពិនិត្យព្យាបាលជំងឺរហូត ជាសះស្បើយ ទើបបន្ដនីតិវិធី ក្រោយអ្នក នាង ទ្រី សុផានិត ដួល សន្លប់ ពេលបញ្ជូនដល់ក្លោង ទ្វារ សាលាដំបូង រាជធានីភ្នំពេញ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *