មានករណី ហឹ.ង្សាមួយបាន កើតឡើង បង្កការភ្ញាក់ផ្អើលដ ល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច បន្ទាប់ពីស្រ្តីជា ប្រពន្ធដើមម្នាក់ ខឹងប្តីមិនព្រមផ្តល់អាហារកិច្ចចិញ្ចឹមកូន ក៏បានពរ កូនជិះរ៉ឺម៉កម៉ូតូ ទៅដល់ផ្ទះ ប្រពន្ធចុង ឈ្លោះ ប្រកាយ ប្រតប់គ្នា (ជាមួយប្រពន្ធចុង) រងរ.បួ.សរៀងៗខ្លួនៗ ដែលករណីនេះ បាន​កើតឡើងកាលពីវេលាម៉ោង​៧និង៣៥នាទីយប់ នៅ​ចំណុចផ្ទះជួល ភូមិ​​ទួលពង្រ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នារីជាប្រពន្ធចុង និងជាជ ន រ ងរ បួ ស​រយះមាត់ មានឈ្មោះ គ្រិប ​លក្ខិណា ភេទស្រី ​អាយុ​ ៣​១ឆ្នាំ ​មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោម​ចៅ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណើតនៅ ភូមិអូជ្រក ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំណែក ប្រពន្ធដើម ជាជ ន ប ង្ករ រងរបួ ស ប៉ោ ងមុខ មានឈ្មោះទូច នឿន ​អាយុ ៣៩ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ២៣៩EO ផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ​មានកូន ចំនួន ៤នាក់ ស្រីម្នាក់ និងប្រុស ៣នាក់ រីឯ​បុរសជាប្តី មានឈ្មោះ ហ៊ុយ ចាន់ឌី ​អាយុ ៤១ឆ្នាំ ​មុខរបរស៊ី ឈ្នួលបើក រថយន្តដឹកដី ​មានស្រុកកំណើត នៅស្រុកចំការលើ ខេត្តកំពង់ចាម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពព័ត៌​មាន ពីនារីជាប្រពន្ធដើម បាន​និយាយ​ទាំងទឹកភ្នែក រលីរលោង​ថា រូបគាត់ និងប្តី​ បានរៀប អាពាហ៍ពិពាហ៍ តាមប្រពៃណី រយៈពេល ២១ឆ្នាំមកហើយ បង្កើតបានកូន ៤នាក់ កូនប្រុស ៣នាក់ និងកូនស្រីអាយុ ៩ខែម្នាក់ប៉ុណ្ណោះ ។ ការរស់នៅជាមួយបុរស ជាប្តី ​ពុំដែលផ្តល់សេចក្តី សុខទេ នៅពេលខឹង ម្តងៗ ប្តីតែងតែវា យ ចានឆ្នាំង បោកប្រាស់ របស់ របរនៅក្នុងផ្ទះបែ ក បា ក់ ស្ទើរគ្មាន សល់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅចុងឆ្នាំ២០១៦ ប្តីរបស់គាត់ បានលួចទៅមានស្រីថ្មី ហើយបានលែងលះ ជាមួយគាត់ ត្រឹមសង្កាត់ ទៅយ កប្រពន្ធចុងម្នាក់ទៀត ដែលជាស្រ្តីមេម៉ាយ កូនមួយ ហើយ​សន្យាថា នឹងជួយ ចិញ្ចឹមកូនក្នុង មួយខែ ៣០០ដុល្លារ ប៉ុន្តែចាប់តាំង ពី​បានទៅរស់នៅជាមួយប្រពន្ធចុង មក មិនដែលផ្តល់ ប្រាក់ចិញ្ចឹម តាមការសន្យាទេ គឺបានត្រឹម​តែឱ្យកូនម្តង ពីរ ទៅបីម៉ឺនរៀលតែប៉ុណ្ណោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែ អត់មានប្រាក់ សម្រាប់ចិញ្ចឹម កូន​តូចៗដូចនេះ ទើបរូបគាត់ បានទូរស័ព្ទទៅប្តី សួរនាំរឿង លុយកាក់ ស្រាប់តែប្តី ហុចទូរស័ព្ទ ឱ្យប្រពន្ធ​ចុង ​និយាយ​ជាមួយ ហើយជេរប្រមាថ គាត់ទៀត ធ្វើឱ្យគាត់ ឈឺចិត្តពេក បានពរកូន និងយកកូនប្រុសអាយុ ៧ឆ្នាំម្នាក់ទៅ ជាមួយ ជិះរ៉ឺម៉ក ម៉ូតូទៅដល់ផ្ទះប្រពន្ធចុង ដើម្បីសួរនាំឱ្យបានច្បាស់លាស់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបានបន្តទៀតថា ពេលគាត់ជិះរ៉ឺម៉កម៉ូតូ ទៅដល់ផ្ទះប្រពន្ធចុង បានជួបប្តី ​និយាយគ្នា ខឹងពេកគាត់ ក៏បានទះកំផ្លៀង បុរសជាប្ដី ​២ដៃ ទាំងដៃ នៅពរកូន ស្រីជាប់ ​ស្រាប់ តែប្រពន្ធចុងស្ទុះ មកឈ្លោះ ប្រកែក ជាមួយ និងបានប្រតាយ ប្រតប់គ្នា ធ្វើឱ្យគាត់យកកូនកាំ.បិ.ត.​វៀសដៃ ត្រូវចំមាត់ ប្រពន្ធចុង ចំណែករូបគាត់ ត្រូវប្រពន្ធចុង វា.យហើម មុខដែរ តែបុរសជាប្តី មិនបានជួយអន្តរាគមន៍ទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសម្ដីនារីរ ង គ្រោះ ជាប្រពន្ធចុង បានអះអាងថា គាត់បានស្គាល់ បុរសជាប្តីក្រោយនេះ តាមរយៈ មិត្តភក្តិណែនាំ ឱ្យ ស្គាល់គ្នាតាំងពី ខែធ្នូ ឆ្នាំ២០១៦ មកម្ល៉េះ បន្ទាប់មកគាត់ បានចាប់ដៃ គ្នារកស៊ី និងរស់នៅ ជាមួយគ្នា មិនទាន់ បានរៀបការទេ ពួកគាត់នឹងរៀបការ នៅពេលខាងមុខនេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅ អន្តរាគមន៍ បានហៅ​នារីរ ង គ្រោះ ជាប្រពន្ធចុង ប្រពន្ធដើម និង បុរសជាប្តី ទៅសួរនាំនៅប៉ុស្តិ៍ នគរបាលរដ្ឋបាល ចោមចៅ ដោយមុនដំបូង​ខាង ជ នរ ង គ្រោះចង់ ដាក់ពាក្យបណ្តឹង តែមានការ សម្របសម្រួលគ្នាទើប មិនបាន ប្តឹងប្តល់ទេ គ្រាន់តែឱ្យសមត្ថកិច្ចអប់រំណែនាំ ឱ្យឈប់ មករករឿងគាត់ទៀត និងទាមទារ សំណង ជំងឺចិត្ត ចំនួន ១លានរៀល ប្រពន្ធដើម យល់ព្រម សងសំណង ១លានរៀល តែកាត់ យកប្រាក់ខែ របស់ប្តី ដែលត្រូវចិញ្ចឹមកូន ។ ទោះបីជាយ៉ាងណា ស្រ្តីជាប្រពន្ធដើម ទទូចទាមទារ សុំឱ្យ​បុរសជាប្តី ជួយផ្តល់ប្រាក់ចិញ្ចឹម​កូនផង ៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed