ស្ត្រី​ជា​ប្រពន្ធ​​ឈ្មោះ ឆាយ ធា​វី​ន អាយុ​៣៣​​ឆ្នាំ ​​ជា​មេផ្ទះស្នាក់ ​ផ្ទះ​ជួល​កន្លែង​ កើតហេតុ​ខាងលើ ​មាន​ស្រុក​កំណើត​ ភូមិ​កំពង់​ភ្នំ ឃុំ​កំពង់​ភ្នំ ស្រុក ​លើក​ដែក ខេត្តកណ្តាល​ ចំណែក​​ស្ត្រី​ជា ​សហាយ​ឈ្មោះ គី​ម យី អាយុ​ជាង២០​​​ឆ្នាំ ជា​បុគ្គលិក​ហាង ​​ខារ៉ាអូខេ ស្រុក​កំណើត ​នៅ​ខេត្តកំពង់ចាម ។ ​រីឯប្តី​​ឈ្មោះ ព្រុំ ប៉ុណ្ណា អាយុ​៣១​ឆ្នាំ ​ជា​អ្នក​​បើក​បរ ​រថយន្ត​រត់​តាក់​ស៊ី​ម៉ែត្រ ស្នាក់​នៅ​កន្លែង​កើតហេតុ មានស្រុក​ កំណើត​នៅ​ខណ្ឌ​ជ្រោយចង្វារ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម្តាយ ​ស្ត្រី​ជា​ប្រពន្ធ​ បាន​ប្រាប់​ថា មុន​ដំបូង​កូនស្រី​​គាត់​​​ សុំ​គាត់​ទៅ​រកការងារ​ ធ្វើ​រស់នៅ​ផ្ទះ​ជួល​ជាមួយ ​មិត្ត​ភ​ក្កិ​នៅ​ម្តុំ​គល់​ស្ពាន​ជ្រោយចង្វារ ដែល​ផ្ទះ​ជីដូន​របស់ ​បុរស​ជា​ប្តី​ក៏​បាន​ទាក់ទង​ ស្គាល់គ្នា​រហូត​ស្រឡាញ់​គ្នា​ បានជា​ប្តី​ប្រពន្ធ​រស់នៅ​ ជាមួយ​គ្នា​រយៈពេល​១១​ឆ្នាំ​​ និង​មាន​កូន​២នាក់ ​ស្រី​​អាយុ​១០​ឆ្នាំ និង​កូនប្រុស​អាយុ​៦​ឆ្នាំ ​ហើយ​បាន​មក​ ជួល​ផ្ទះ​កន្លែង​កើតហេតុ​ស្នាក់​នៅ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​មិនសូវ​ចុះ សម្រុង​​គ្នា​​ទេ ដោយសារ​ប្តី​​តែង តែ ​វា យដំ ​ប្រពន្ធ​ជា​ញឹកញាប់​ និង​លួច​ទា ក់​ទង​ស្រី​​ផ្សេង​ជា​ ច្រើន​​​លើក​​ មក​ហើយ លើក​ចុង​ក្រោយ​នេះ ​រយៈពេល​ជាង​ មួយ​ឆ្នាំ​​ ​ដែល​បុរស​ជា ​ប្តី​ប្រកប​របរ​រត់ តាក់ស៊ី​ម៉ែត្រ​ ពេល​យប់​ហើយ​លួច​ទាក់ទង​ស្រី​ថ្មី​ដែល​ជា នា​រី​ខារ៉ាអូខេ​ និង​បាន​ទៅ​​ចូល​រួម​ខួបកំណើត​ជា មួយ​គ្នា​ ​ថតឱប​ ថើប​គ្នា​ បង្ហោះ ​​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុក​ប្រពន្ធ​ឃើញ ក៏​​មាន​ការ​​ឈ្លោះ ប្រកែក​គ្នា ​​ហើយ​​ត្រូវ​ប្តី​វា យ​​ម៉ាទូរស័ព្ទ​ ​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​ក្រោយម ក​ទៀត ​មានកា​រកាំរកូស​​គ្នា​ រហូតបុរស​ជា​ប្តី​​ បណ្តេញ​ប្រពន្ធ​ឲ្យ​ចេញពីផ្ទះ​ ទៅ​រស់នៅ​ជាមួយ​ម្តាយ​ នៅ​ម្តុំ​ផ្សារ​ប៉េសេ​ សង្កាត់បឹង​ទំពុន ខណ្ឌមានជ័យ ប្រមាណ​​ជា មួយ​អាទិត្យ​ ​បុរស​ជា​ប្តី​​ក៏​បាន​ នាំ​​​ស្រី​ស្នេហ៍មក ​ដេក​នៅ​លើ​ផ្ទះ​ ទើប​នៅ​យប់​កើតហេតុ​ស្ត្រី​ជា ​ប្រពន្ធ​និង​ម្តាយ​រួមទាំង​បងប្អូន​ប្រុស​សរុប​ទាំងអស់​៥​នាក់​​ ​នាំ​គ្នា​ទៅ​សួរនាំ​ស្ត្រី​ជា ​សហា​យ ​ហេតុ​អី​បានជា​មក​នៅ​លើ​ផ្ទះ​នេះ​ទៅ​វិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏​ត្រូវ​ស្ត្រី​រូប​នោះ​ទូរស័ព្ទ​ ហៅ​ប្តី​ឱ្យ​​មក​ ​ពេល​ប្តី​​មក​ដល់​ឃើញ​ប ងប្រុស ​របស់​ប្រពន្ធ​នៅ​ឈរ​ មុខ​ផ្ទះ​ជួល​ក៏​បា ន​ស្រែក​ថា​«ចោរ​ៗ» ​សំណាង​ ហើយ​ដែ ល​ប្រជាពលរដ្ឋ ចាក់សោ​ផ្ទះ​ចេញ ​មក​មិន​ទាន់​កុំ​អី​ មិន ដឹង​ទៅ​ជា​យ៉ាងណា​ទេ ។ មិនតែ ប៉ុណ្ណោះ​​ បុរស ​ជា​ប្តីបាន​យក​ កាំ បិ ត​ ពី​ម្តាយ​របស់​គេ​ មក​កាប់ ​ខ្ទេច​ម៉ូតូ​២​គ្រឿង​ ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BG-8911 ​និង​ស្គូពី​មី​នី ពណ៌​ក្រហម អត់​ស្លាក​លេខ​ និង​អូស​ យក​ទៅ​ទុក​ក្នុង​បន្ទប់​ជួល​ចាក់សោ​​រ បង​បន្ទប់​ជួល ​​ពួក​គាត់​នៅ ​អង្គុយ​ខាង​មុខ​ផ្ទះ​រង់ចាំ​សមត្ថកិច្ចមក​យក​ម៉ូតូ​វិញ ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ជា​ម្តាយ​ បាន​បន្ត​ទៀត​ថា ​កូនស្រី​​​គាត់​មក​ ផ្ទះ​ជួល​វិញ​គ្រាន់តែ​ចង់​សួរនាំ​ស្ត្រី​ជា​ សហាយ ​ប៉ុណ្ណោះ​មិន​បាន​ ប ង្ករឿងអី​ទេ តែ​នាង​បាន​ទូរស័ព្ទ​ហៅ​ ប្តី​មក​ដល់​ទើប​បង្ក​ទៅ​ជា​ហិ.ង្សា​កា ប់​ម៉ូតូ​២​គ្រឿង​​ទៅ​​វិញ ទោះបីជា​មន្ត្រី​​កង ​រាជ​អាវុធហត្ថ​ទៅ​ជួយ​អន្តរាគមន៍​ ក៏​ភាគី​​ខាង ​បុរស​ជា​ប្តី​មិន​ព្រម ​ប្រគល់​ម៉ូតូ​ឲ្យ​វិញ​ដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​បុរស​ជា​ប្តី​វិញ ​បាន​អះអាង​ថា គាត់​ជា​អ្នក​រត់​តាក់ស៊ី​ ពេល​យប់​តែងតែមាន​ម៉ូយ​ ជា​ស្រី​ៗ​ច្រើន​ណាស់ ហើយ​ប្រពន្ធ​គាត់​តែងតែ ​ប្រចណ្ឌ​រករឿង​គាត់​ ជា​ប្រចាំ ​ប្រពន្ធ​​គាត់​ជា ​អ្នកធ្វើការ​ នៅ​ភោជនីយដ្ឋាន ​របស់​បងស្រី​គាត់​ នៅ​ម្តុំ​វត្ត​ភ្នំ នៅ​វេលា​ម៉ោង​១២​​រំលង​ អធ្រាត្រ​គាត់​តែងតែ​ទៅ ​ទទួល​ត្រឡប់​មក​ផ្ទះ​វិញ ​ហើយ​​ប្រពន្ធ​ផឹ ក ​ស្រ វឹ ង​ជា​រៀង​រាល់​យប់​​ រករឿង​គាត់ និង​មានប្រុស​ៗ​ ជា​ច្រើន​ទូរស័ព្ទ​មក រ​ហូត​ថែម​ទាំង​សុំ​ស្រឡាញ់ ​ទៀត​ផង ​ដោយ​ប្រពន្ធ​របស់​គាត់​ បើក​ សំឡេង​ទូរស័ព្ទ​ឲ្យ​ គាត់​ស្តាប់​ឮ​ធ្វើ​ឲ្យ​គាត់​​ ខឹង ​​ប្រពន្ធ​វិញ​ដែរ ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​ជា​ប្តី​បាន​បន្ត​​ថា មនុស្ស​ប្រុស​ទន្លេ​១០ ​មិន​ស្កប់​ សមុទ្រ​មួយ ប៉ុន្តែ​មនុស្ស​ប្រុស​ មិនចោល​ប្រពន្ធ​កូន​ទេ កន្លង​មក ​គាត់​ធ្លាប់​ទាក់ទង​ស្រី​ម្នាក់​​ដែរ តែ​ក្រោយមក​បាន​ផ្តាច់​ការ ​​ទាក់​ទង​​គ្នា​ហើយ ដោយ​នាង​ បាន​វិល ​ទៅ​ស្រុក​កំណើត​វិញ តែ​ប្រពន្ធ​​គាត់ ​​នៅ​តែ​ប្រចណ្ឌ​ និង​បាននាំ​ បងប្អូន​ទៅ​វា .យ​បំផ្លាញ ​របស់របរ​ក្នុងផ្ទះ​​​​​​រហូត​វេច​ បង្វេច​រត់​ចោលគាត់​ ទៅ​រស់នៅ​ជាមួយ ​ម្តាយ និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាន​ទូរស័ព្ទ​ហៅ​ស្ត្រី​ដែល​ គាត់​ធ្លាប់​ទាក់ទង​និង​ បាន​ផ្តាច់ទំនាក់ទំនង​នោះ ​ឲ្យ​មក​លេង​ទៀត​ផង ពេល​ដែល​នាង ​មក​ពី​ស្រុក​កំណើត​អត់​ កន្លែង​ស្នាក់​នៅ ​គាត់​ក៏​បាន​ ហៅ​ឲ្យ​មក​ស្នាក់​នៅ​​ បណ្តោះអាសន្ន​សិន​​ ប៉ុណ្ណោះ​ដោយ​ រាប់អាន​គ្នា​ធម្មតា តែ​ប្រពន្ធ​​​គាត់​នាំ​បងប្អូន​មក​វា.យ​នាង​ដល់​ផ្ទះ ​និង​ចាក់​ម្តាយ​ បង្កើត​​​គាត់ទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​គាត់​មក​ដល់​ឃើញ​ប្អូនប្រុស​នៅ​មុខ​ផ្ទះ​ គាត់​សួរ​ថា​ មក​ផ្ទះ​គាត់​ធ្វើ​អី​ ទាំង​យប់​ដូច​ចោរបែប​នេះ បែរជា ​ពួក​គេ​យក​ កាំ.បិ.ត​ដេញ​ ចាក់​រូប​គាត់​ទៅ​វិញ ​​​គាត់​​ក៏​អូស​យក ​បាន​ម៉ូតូ​ ២​គ្រឿង​ទៅ​ទុក​ក្នុង ​បន្ទប់​ជួល​ហើយ​ចាក់ សោ​របង​បន្ទប់​ជួល ព្រោះ​គាត់​ការពារ​សុវត្ថិភាព ហើយ​បងប្អូន​​​ខាង​របស់​ប្រពន្ធ​ក៏​បាន​​នាំ​ កម្លាំង​មាន​កាំ .ភ្លើ .ង​ និង​វិទ្យុទាក់ ទង​មក​នៅ​ខាង​មុខ បន្ទប់​ជួល​របស់​គាត់​ផង​ដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ចុង​ក្រោយ​បុរស​ជា​ប្តី​បាន ​បញ្ជាក់​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ​គាត់​​​ទៅ​ដាក់​ពាក្យ បណ្តឹង​ហើយ​យក​ម៉ូតូ​​ទាំង ​២​គ្រឿង​នេះ​ជា​ភស្តុ​តាង ​បើសិនជា​ប្រពន្ ធ​របស់​គាត់​នៅ​តែ​​មិន ​ស្តាប់​តាម​គាត់​ទេ ​នឹង​បែ ក​គ្នា​ហើយ ​គាត់​នឹង​ យក​ស្ត្រី​ខាង លើ​នេះ​ធ្វើ​ជា​ប្រពន្ធ​តែ​ម្តង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ​​ទាំង​២នាក់​ប្តី​​​ប្រពន្ធ ​ត្រូវ​បាន​នគរបាល ​ប៉ុស្តិ៍​បឹង​ទំពុន​ ​ហៅ​ទៅ​សម្របសម្រួល​គ្នា​ ដោយ​ភាគី​ខាង​ប្តី​យល់ព្រម​មិន​ដាក់​ពាក្ យបណ្តឹង​ទេ ទោះបីជា​ម្តាយ​របស់​គាត់​រ ង ​រ បួ ស​ និង​​ស្ត្រី​ដែល​ចោ ទ​ថា ជា​សហា​ យ​ក៏ ​រង​ របួ ស​​ដែ រ​នោះ​ ។ ចំណែក​ខាង​ស្រី​ចង់ ​ដាក់​ពាក្យបណ្តឹង ​តែ​សមត្ថកិច្ច​បាន​លើ ​ហេតុផល​ណែនាំ​ទើប​ភាគី​ទាំង២យល់ ព្រម​មិន​ប្តឹង ប្តល់​​គ្នា​ ហើយ​ម៉ូតូ​២គ្រឿង ​របស់​បងប្អូន​ខាង​​ប្រពន្ធ​ក៏​ បាន​ប្រគល់​ឲ្យ​វិញ ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed