ត្រូវប៉ាន់ហើយ អ្នកមានដីនៅស្វាយជ្រំ ក្រោយរដ្ឋាភិបាលកូរ៉េខាងត្បូង ព្រមសង់ស្ពានឆ្លងពីភ្នំពេញ ភ្ជាប់ឃុំស្វាយជ្រំ
ពាក្យចចាមអារ៉ាម ហាក់ក្លាយជាការពិត បណ្ដើរៗហើយ ក្រោយមានការ ប្រកាសជាផ្លូវការពីរដ្ឋាភិបាលកូរ៉េ យល់ព្រមទទួលសំណើសាងសង់ស្ពាន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅភូមិសាស្ត្រខេត្តកណ្តាល ដែលគេរំពឹង ថាជាស្ពានភ្ជាប់ពីភ្នំពេញ ទៅទឹកដីអរិយក្សត្រ និងស្វាយជ្រំ ទោះមិនទាន់មាន ការបញ្ជាក់ទីតាំងច្បាស់លាស់ ។ ប្រការនេះត្រូវបានអ្នកជំនាញ អចលនទ្រព្យមើលឃើញថា នឹងធ្វើអោយហាងឆេង នៃទីផ្សារអចលនវត្ថុនៅ តំបន់ទាំងនេះហក់ឡើងជាថ្មីម្តងទៀត…