ការពិតព្រះសង្ឃ ដែល និមន្តបិណ្ឌបាត្រ នៅផ្សារ លើធំថ្មី ហើយមានកា រប្រតា យប្រតប់ គ្នាជា មួយ ពលរដ្ឋ កាលពីពេលថ្មីថ្មីនេះ គឺសង្ឃអង្គនេះ «មានជំងឺសសៃ ប្រសាទ»។នេះបើយោង ក្រុមការងារ ព័ត៌មាន និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ូលិសខេត្ត សៀមរាបបានបំភ្លឺថា នៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១១ និង៣០ នាទី នគរបាលប៉ុស្តិ៍ សង្កាត់ស្លក្រាម បាន សហការណ៍ ជាមួយនគរបាល សណ្តប់ធ្នាប់ ក្រុង សៀមរាប បានធ្វើការឃាត់ ខ្លួនព្រះសង្ឃចំនួន ២អង្គ១-ឈ្មោះ ពិន ពិសី ភេទ ប្រុស អាយុ ៤១ឆ្នាំ គង់នៅវត្តតាក់តាល់ បូកគោ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈ្មោះ ពិន ពិសី ជាអតីតព្រះសង្ឃ មួយអង្គ ដែលត្រូវបានផ្សឹកតាំងពី ឆ្នាំ២០០៩នៅវត្តមួយក្នុងស្រុកបន្ទាយស្រី ។២-ឈ្មោះ មល់ សម្ជស្ស ភេទប្រុស អាយុ១១ឆ្នាំ ជាសិស្ស ថ្នាក់ទី២ មានទីលំនៅ ភូមិអញ្ជាញ សង្កាត់នគរធំ ក្រុងសៀមរាប កំពុងដើរ បិណ្ឌបាត ក្នុងផ្សារលើធំថ្មី យកមកធ្វើការសាកសួរ។ ក្រោយពីបានធ្វើការសារកសួររូចមក៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈ្មោះ ពិន ពិសី បានឆ្លើយប្រាប់កសមត្ថកិច្ចថា នៅថ្ងែទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខ្លួនបានមក លេងផ្ទះ ឈ្មោះ មល់ សម្ជស្ស ដែលត្រូវជាក្មួយប្រុសបង្កើត ហើយក៏បាននាំ ឈ្មោះ មល់ សម្ជស្ស ទៅជាមួយស្រប ពេលដែល ឪពុកម្តាយ មិននៅផ្ទះ ដោយយកឈ្មោះ មល់ សម្ជស្ស ទៅកោសក់ ពាក់ស្បង់ជីព ដើរបិណ្ឌបាត ដោយមិនបានបំបួស តាមពិធីសាសនានោះទេ លុះដល់ ថ្ងៃទី ២២ ខែ វិចិ្ឆកា ម្សិលមិញ ឪពុក ម្តាយបានប្រទះ ឃើញលោកប្អូន និង កូនប្រុស កំពុងដើរ បិណ្ឌបាត នៅផ្សារលើធំថ្មី ក៏បានរាយការណ៍ ជូនសមត្ថកិច្ចឲ្យជួយ ឃាត់ និងយកកូនទៅផ្ទះវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ូលិសបាន បន្តថាករណីនេះ សមត្ថកិច្ច បាននាំព្រះសង្ឃទាំង ២អង្គ ខាងលើ ទៅជួបព្រះចៅអធិការវត្តកោសា និងព្រះចៅអធិការវត្ត ទេព ពោធិវង្ស ដែលកាន់ខាង វិន័យសង្ឃ ហើយក៏បានផ្សឹកទាំង ២អង្គ តែម្ដង។ បើតាមលោក មានពុទ្ធដីកាថា ឈ្មោះ ពិន ពិសី មានបញ្ហា សតិ ស្មារតី «មានជំងឺ សសៃប្រសាទ» មិនអាច បួសបាន ទេ ហើយក៏ បានឲ្យត្រឡប់ ទៅផ្ទះវិញ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed