ប្តីប្រពន្ធមួយគូ រួមរស់ជាមួយគ្នា បង្កើតបានកូន ២នាក់ កំពុងមានសុភមង្គល ស្រាប់តែនៅសុខៗ ស្ត្រីជាប្រពន្ធបានចេញបាត់ពីផ្ទះដោយ គ្មានដំណឹង ដោយបន្សល់ ទុកកូន២នាក់ ឱ្យប្តីមើលថែផង ធ្វើការងារផង និងថែម ទាំងឆ្លៀតតាមរកប្រពន្ធផង ប៉ុន្តែអស់រយៈពេល ៧ថ្ងៃទៅហើយ នៅតែមិនឃើញ ទើបបុរសជាប្តីបានទទូចអង្វរ ហៅប្រពន្ធវិលវិញមកអូន បងនិងកូន កំពុងទន្ទឹងផ្លូវ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជាប្តី ដែលកំពុងតាមស្វែង រកប្រពន្ធខាងលើនេះ មានឈ្មោះនេន នឿន អាយុ២១ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។ ចំណែកស្ត្រីជាប្រពន្ធ ដែលបាត់ខ្លួន មានឈ្មោះធី សុខនាង អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិខាងលើជាមួយគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជាប្តីខាងលើ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធពួកខ្លួនបាន រួមរស់នឹងគ្នា ប្រកបដោយសុភមង្គល រហូតដល់បង្កើតបានកូនចំនួន២នាក់ ជាចំណង និស្ស័យ។ ស្រាប់តែនៅសុខៗ កាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រពន្ធរបស់ខ្លួន បានបាត់ ចេញពីផ្ទះ នៅឯភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដោយមិនដឹងថា ទៅណាសោះឡើយ ដោយទុកកូន២នាក់ ឱ្យខ្លួនជា ប្តីនៅមើលថែ និងឆ្លៀតពេលទៅធ្វើការងារ រកប្រាក់ចំណូលចិញ្ចឹម ជីវិតផង ឆ្លៀតដើររកប្រពន្ធសព្វទិសទីផង ប៉ុន្តែមិនទទួល បានតម្រុយបន្តិចសោះឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជាប្តី បញ្ជាក់ថា តាំងពីថ្ងៃដែលប្រពន្ធចេញ បាត់ពីផ្ទះ រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ខ្លួនជាប្តីនៅមិនទាន់ ទទួលបានដំណឹងអ្វីពីប្រពន្ធបន្តិចសោះ មិនដឹងថា ទៅដល់ទីណាទៅ ជាមួយអ្នកណា និងចេះតែព្រួយ បារម្ភខ្លាចចា ញ់ល្បិច មនុស្សមិនល្អ បោកបញ្ឆោតនាំយក ទៅធ្វើបាបដោយប្រការណាមួយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនេះ បុរសជាប្តី បានទទូចអង្វរហៅប្រពន្ធ វិលមកផ្ទះវិញណាអូន បងនិងកូន កំពុងទន្ទឹងចាំមើលផ្លូវ និងមានការព្រួយបារម្ភខ្លាំងណាស់។បុរសជាប្តី ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលបាន ប្រទះឃើញនារីដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងមកដល់ក្រុមគ្រួសាររបស់លោក តាមរយៈ ទូរស័ព្ទលេខ ០៨៨ ៥៤ ៦៤ ៨១០ និង ០៨៨ ៩០ ២៣ ៥០១ ដោយក្តីអនុ គ្រោះផងចុះ៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *