ក្មេងទំនើង ដែលតែងតែនាំគ្នា បង្ហោះម៉ូតូ តាមបណ្តោយផ្លូវជាតិ លេខ១ បង្កការភ័ យ ខ្លាច ដល់អ្នកដំណើរ រាល់ថ្ងៃនោះ ត្រូវបាន សមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលដីឥដ្ឋ ឃាត់ខ្លួនចំនួន ៤នាក់ យកទៅអប់រំ និងធ្វើកិច្ចសន្យា។

ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១រសៀល នៅ ចំណុចផ្លូវមជ្ឈមណ្ឌល កម្សាន្តព្រីនស៍ម៉ាណ័រ ស្ថិតក្នុង ភូមិដីឥដ្ឋកោះផុស ២ ឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្តាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពនគរបាលមូលដ្ឋាន បានឱ្យដឹងថា ក្រុមក្មេងទំនើង អត់ការងារនាំគ្នា ទៅបង្ហោះ ម៉ូតូដែលត្រូវកម្លាំងឃាត់ ខ្លួនទាំងនោះ មានចំនួន ៤នាក់ ទី១-ឈ្មោះផន ប្រាក់ ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ជាសិស្ស។ ទី២-ឈ្មោះច័ន្ទ រ៉ូហ៊ាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។ ទី៣-ឈ្មោះលី រតនះ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ជាសិស្ស។ ទី៤-ឈ្មោះផាន់ វេហា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ជាសិស្ស។ ពួកគេទាំង៤នាក់នេះ មានលំនៅភូមិពពាល ខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្ថុតាង ចាប់យក រួមមាន ម៉ូតូចំនួន ២គ្រឿង ម៉ាកហុងដាឌ្រីមសេ ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IC-7990 និងម៉ាកស៊ុយហ្ស៊ុយ គីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1X-6441។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ច នគរបាលដដែល បានឱ្យដឹងបន្តថា នៅវេលាម៉ោងខាងលើ ដោយទទួល ព័ត៌មានពីប្រជាពលរដ្ឋថា មានសកម្មភាពក្មេងទំនើង បង្ហោះម៉ូតូនៅចំណុច កើតហេតុ ភ្លាមៗ នោះ កម្លាំងសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ដីឥដ្ឋ បានចុះដល់កន្លែង កើតហេតុ ក៏បានឃើញ សកម្មភាព ពួកគេកំពុង បង្ហោះម៉ូតូ ទើបកម្លាំង នគរបាលប៉ុស្តិ៍ឃាត់ បាន និងនាំខ្លួនក្រុមក្មេង ទំនើងទាំងអស់នោះ យកមកសួរនាំនៅ ប៉ុស្តិ៍ ហើយពួកគេ សារភាពថា ពិតជាបានធ្វើសកម្មភាព បង្ហោះម៉ូតូ ប្រាកដមែន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយសួរនាំរួចពួកគេទាំង ៤នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ ផ្នែកយុត្តិធម៌ស្រុកកៀនស្វាយ បញ្ចូនទៅ អធិការដ្ឋាននគរបាលស្រុក កៀនស្វាយ ដើម្បីធ្វើកិច្ចសន្យា អប់រំណែនាំ និងឲ្យពួកគេទាំង ៤ សំពះសុំទោស អាណាព្យាបាល នៅចំពោះមុខលោកអធិការផងដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *