ក្រោយពីមានរឿង ចម្រូងចម្រាសករណី មន្ត្រីនគរបាលប៉ុស្តិ៍រកាកោះ នៃអធិការដ្ឋាននគរបាល ស្រុកគងពិសី ពាក់ព័ន្ធស្នេហាជាមួយអ្នក មេម៉ាយ ម្នាក់រហូតដល់មានគភ៌ នឹងយកចេញ ហើយបាន ចេញលុយលួង ចិត្តថា ឈប់ឱ្យពាក់ព័ន្ធគ្នា ទៀតប៉ុន្តែរឿងនេះបែរជាមិនទាន់ចប់សព្វគ្រប់ទៅវិញ ចុងក្រោយខាងស្រីបាន ដាក់ពាក្យបណ្ដឹង ទៅកាន់សមត្ថកិច្ច អាជ្ញាធរដើម្បីឲ្យជួយដោះស្រាយ ធ្វើឲ្យ ផ្ទុះ ឡើង វិញ។
ក្រោយពេលមាន រឿងបែបនេះស្នង ការដ្ឋាននគរបាលខេត្ដ កំពង់ស្ពឺបាន ចេញមុខបកស្រាយឲ្យ មហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គម បានជ្រាប និងបានបំភ្លឺថា ៖ ក្នុងរយៈពេល ប៉ុន្មានថៃ្ងចុងក្រោយនេះ មានគណនី TIK TOK ឈ្មោះ Maes Vanny បានបង្ហោះសារមួយមាន ចំណងជេីងថា “ នគរបាលម្នាក់ ឈ្មោះ ចៅ សុីធឿន នៅស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ពាក់ ព័ន្ធបញ្ហាលួង លោ ម រំ .លោ.ភ.ស្រ្ដីម្នាក់មានកូន “ និងមានការ អត្ថាធិប្បាយ ដោយបុរសម្នាក់ដែលមាន រហស្សនាម ហៅស្អែក ស្លា.ប់ ស្អែក ស្លា.ប់ ជាអ្នកសារព័ត៌មាន សាន ព្រំ (SANPRUM-NEWS) ។
ស្នងការដ្ឋាននគរបាល ខេត្ដកំពង់ស្ពឺ សូមបញ្ជក់ថា ករណីរបស់ លោក ចៅ សុីធឿន នាយរងប៉ុស្ដិ នគរបាលរការ កោះ នៃអធិការដ្ឋាននគរបាល ស្រុកគងពិសី គឺក្រុមការងារបានកោះ ហៅសាមុីខ្លួនមក ធ្វេីការសាកសួរជុំវិញ និងចុះអង្កេត ដល់មូលដ្ឋាន មានសាក្សី ជាច្រើននាក់ រឿងពិត គឺមិនដូចការ ចោទប្រកាន់ របស់ស្រ្ដីម្នាក់ ឈ្មោះ ឈឿន សុខនឿន និងការ បកស្រាយតាមរយៈបណ្ដាញ tik tok នោះឡេីយ។
ម្យ៉ាងទៀតករណីខាងលើ នេះស្រ្ដីឈ្មោះ ឈឿន សុខនឿន បានដាក់ពាក្យ បណ្ដឹងមក សមត្ថកិច្ច ការិយាល័យ ជំនាញប្រឆាំ.ងការជួញដូរ មនុស្ស និងការពារអនីតិជន ខេត្ដកំពង់ស្ពឺ ដេីម្បីដោះស្រាយ ជាមួយលោក ចៅ សុីធឿន រឿងដែល ហួសចិត្ដ នោះគឺជារឿងស្នេហា ដោយការ ព្រមព្រៀងស្ម័គ្រ ចិត្ដ និងបានធ្លាប់ ធ្វេីកិច្ចសន្យាថា បញ្ចាប់និងផ្ដាច់ ទំនាក់ ទំនងស្នេហា រវាងគ្នានិងគ្នា រាប់អានគ្នា ដោយទទួលបានថវិកា លួងចិត្ដរួច ហេីយតាម មនោសញ្ចេតនា។
ក្រោយផ្ដាច់ទំនាក់ទំនងគ្នា អស់រយៈពេលយូខែ ទេីបលេចចេញនៅព័ត៌មាន តាមបណ្ដាញទំនាក់ទំនង សង្គម ហ្វេសប៊ុក និង tik tok មកមកចោទប្រកាន់សាជាថ្មី។ករណីខាងលើគឺជា រឿងជីវិតបុគ្គល ឯកជន សុទ្ធសាធ មិនជាប់ពាក់ព័ន្ធ និងអង្គភាពស្ថាប័ន នគរបាលជាតិឡេីយ ភាគីណា កេីតទុក្ខមិនសុខ ចិត្ដអាចប្រេីសិទ្ធក្នុង នាមពលរដ្ឋប្ដឹង ទៅស្ថាប័នមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ស្វែង រកយុត្តិធម៌ជូន រៀងៗខ្លួន ៕