គូស្នេហ៍ មួយគូ នៅភាគខាងជើងប្រទេសឥណ្ឌា បានសម្រេចចិត្ត រៀបការ នៅមណ្ឌលព្យាបាល កូវីដ ១៩ ជាមួយនឹងការស្លៀក ឈុត ការពារខ្លួន ក្រោយកូនក្រមុំ តេស្តវិជ្ជមានវីរុសនេះ នៅចំថ្ងៃមង្គល របស់ពួកគេ ។រូបភាព នៃទិដ្ឋភាពមង្គលការ របស់ពួកគេ ត្រូវបានអាជ្ញាធរ ផ្នែកសុខាភិបាលចែកចាយ លើបណ្ដាញសង្គម ដោយមិនយូរប៉ុន្មាន ក៏ទទួលបានកា រចាប់អារម្មណ៍ខ្លាំង ។
តាមរយៈរូបភាពនោះ បង្ហាញពីវត្តមានគូស្នេហ៍មួយគូនេះ អាចារ្យ និងសាច់ញាតិ ជិតស្និទ្ធ ៣ នាក់ផ្សេងទៀត ដែលគ្រប់គ្នា សុទ្ធតែស្លៀកឈុត ការពារខ្លួនទាំងអស់ ធ្វើការប្រារព្ធពិធីរៀបការ តាមប្រពៃណីសាសនាហិណ្ឌូ ។គួរបញ្ជាក់ថា ពិធីរៀបការត្រូវបា នផ្លាស់ប្ដូរភ្លាមៗបែបនេះ គឺនៅពេលដែល ខាងក្រុមបុគ្គលិក សុខាភិបាល បានទទួលលទ្ធផលតេស្តកូវីដ ១៩ របស់កូនក្រមុំភ្លាមៗ មុនពិធីរៀបការ រៀបចំឡើង ហើយពួកគេក៏បាន ទៅបញ្ឈប់កូនក្រមុំ និងក្រុមគ្រួសារ របស់នាង កុំឲ្យទៅរោងការ ហើយមកធ្វើពិធី មង្គលនេះ នៅមណ្ឌលព្យាបាលកូវីដ ១៩ ជំនួសវិញ ៕