កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ សារព័ត៌មាន VOD Khmer បានផ្សាយតាមហ្វេសប៊ុក ផេករបស់ខ្លួនថា « ប្រជាកសិករមួយចំនួននៅ ស្រុកស្អាង ខេត្តកណ្តាល ត្អូញត្អែរថា បន្លែរបស់ពួក គាត់ប្រឈម នឹងការ ឈូសចោលក្នុងរយៈពេល ប៉ុន្មាន ថ្ងៃខាងមុខនេះ បើសិននៅតែ ពុំមាន ទីផ្សារ សម្រាប់លក់ ស្របពេល ដែលកម្ពុជាកំពុងជួប បញ្ហាជំងឺកូវីដ១៩ និងការនាំចូល បន្លែពីប្រទេសជិត ខាងច្រើន »។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកម្ចាស់គណនីហ្វេសបុក របស់លោក Tay Song បានបង្ហោះថា «ដល់វគ្គភ្ជួរចោលទៀត ហើយ៣០តោន រត់មុខ បើអ្នកណា ត្រូវការចង់បានយកទៅលក់ រឺយកទៅហូប មកកាត់តាមចិត្ត ជូន30តោន បើមិនត្រូវការ ៥ថ្ងៃទៀតភ្ជួរចោលហើយ» ។ ជុំវិញនឹងបញ្ហាបន្លែខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីបំភ្លឺព័ត៌មានថាដោយទទួលបានព័ត៌មានខាងលើ ក្រុមការងារ មានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត,​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្អាង, ប្រធានសហគមន៍កសិកម្មបន្លែ បៃតងសុវត្ថិភាព ព្រែកអុងប៉ាង ឃុំទឹកវិល, ភ្នាក់ងារផ្សព្វផ្សាយក សិកម្មឃុំ និងអាជ្ញាធរពាក់ពន្ធ័ថ្នាក់ឃុំ បានចុះជួប ពិភាក្សារកដំណោះស្រាយទីផ្សារ និងបានចុះជួប ផ្ទាល់ ជាមួយកសិករ ឈ្មោះតៃ សុង ជាម្ចាស់ចម្ការ ដែលបានបង្ហោះព័ត៌មានអំពីការលក់សាឡាត់ មិនចេញ ដើម្បីសាកសួរព័ត៌មាន តែគាត់មិននៅផ្ទះ ដោយគាត់រវល់ នាំម៉ូយផ្សារដើមគ ដើរមើលបន្លែនៅភូមិកូនជ្រៃ ឃុំព្រែក អំបិល បានជួបត្រឹមតែ ភរិយារបស់គាត់ប៉ុណ្ណោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការពិភាក្សា និងអង្កេតជាក់ស្តែង តាមរយៈគណនីផេកបណ្ដាញសង្គម និងចុះផ្ទាល់ដល់ទីតាំង ទទួលបាននូវលទ្ធផលដូចខាងក្រោមនេះ៖ ចម្ការសាឡាត់ នេះមិនស្ថិតក្នុង ភូមិព្រែកអ៊ុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ដូចសារព័ត៌មានបានផ្សាយទេ គឺមានទីតាំងស្ថិត ក្នុងភូមិព្រែកជ្រូក ឃុំព្រែកគយ ស្រុកស្អាងវិញទេ ដោយលោក តៃ សុង ជាកសិករក្នុងភូមិព្រែកអ៊ុងប៉ាង ឃុំទឹកវិល ជាអ្នកជួល ដើម្បីដាំសាឡាត់ ។ កសិកររូបនេះ មិនមែនជាកសិករសុទ្ធសាធនោះទេ គាត់គឺកសិ-ពាណិជ្ជករ គាត់ជាអ្នកដាំបន្លែផង ជាអ្នកលក់ធាតុចូល កសិកម្មផង និងជាអ្នកទំនាក់ទំនងរកទីផ្សារសម្រាប់ការប្រមូលបោះដុំពីឃុំផ្សេងៗក្នុងស្រុកស្អាង ផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នគាត់ មានដាំ ខ្ទឹមស្លឹក សាឡាត់ និងបន្លែ ផ្សេងៗ ទៀតដូចកសិករដទៃផងដែរ និងមានដៃគូ ទីផ្សារបោះដុំនៅ ផ្សារដើមគ ចាំទទួលផលិតផលរបស់គាត់ ដោយសារទំនាស់ផលប្រយោជន៍ ឬការមិនទុកចិត្តគ្នា ធ្វើឲ្យម៉ូយដុំរបស់គាត់ មិនបញ្ជាទិញទេ គាត់លក់ឲ្យទៅម៉ូយផ្សេង (ស្ដង់បោះដុំកន្លែងផ្សេង) បានថោក ជាងម៉ូយរបស់គាត់ធ្វើឲ្យគាត់មិនសប្បាយចិត្ត ។ តែបន្លែសាឡាត់របស់គាត់ ក៏បាននឹងកំពុងកាត់លក់បណ្ដើរៗផងដែរ បានប្រមាណ៥០% នៃផលដំណាំ នឹងរង់ចាំតម្លៃបន្លែប្រចាំថ្ងៃ ពីម៉ូយដុំនៅផ្សារដើមគថែមទៀត ដោយថ្ងៃទី១១ ខែធ្នូ គាត់យកបន្លែលក់នៅផ្សារដើមគ បានតម្លៃ៧០០៛ ក្នុង១គីឡូក្រាម ដោយបង់ថ្លៃស្តង់អស់ ១០០៛ នៅសល់៦០០៛ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណាំសាឡាត់របស់កសិករ តៃ សុង គឺដាំក្រៅផ្ទះសំណាញ់ទេ មិនមែនដាំក្នុងផ្ទះសំណាញ់ឡើយ (វីដេអូក្នុង ផេកហ្វេស បុក VOD Khmer គ្រាន់ជារូបតំណាងដែលកាត់យករូបផ្ទះសំណាញ់របស់កសិករក្នុងឃុំស្វាយប្រទាលទេ) ។ ចំពោះការ អះអាងថា ជាបន្លែសុវត្ថិភាពនោះ ក៏មិនមានការបញ្ជាក់ច្បាស់លាស់ដែរ ព្រោះមិនដែលបានយកសំណាកទៅពិនិត្យបញ្ជាក់នៅមជ្ឈមណ្ឌលប្រមូលផ្តុំត្រួតពិនិត្យ និងចែកចាយបន្លែសុវត្ថិភាព នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល ម្តងណាឡើយ ។ ម៉្យាងវិញទៀត កសិ-ពាណិជ្ជកររូបនេះ ត្រូវបានការិយាល័យនីតិកម្មកសិកម្មរបស់មន្ទីរកសិកម្មខេត្តកណ្ដាល ធ្វើការផាកពិន័យចំនួន២លើករួចមកហើយ ក្នុងបទល្មើសលក់ថ្នាំគីមីកសិកម្មខុសបច្ចេកទេស ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះសម្ដីដែលការលើកឡើង តាមរយៈការសន្ទនាក្នុងទូរស័ព្ទជាមួយផេកហ្វេសបុក VOD Khmer ថា “ប្រកាសរកបងប្អូនណាចង់កាត់យកទៅលក់នៅខេត្តណាឲ្យមកកាត់យកទៅលក់ បើទោះជាទុក ក៏ត្រូវភ្ជួរចោល ដើម្បីហាលដី និងផ្អាកការដាំដុះមួយរយៈសិន” នោះគ្រាន់ជាពាក្យនិយាយទេ តាមពិតលោកអ៊ុក សុគន្ធ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្អាង បានចុះដល់ចម្ការពិនិត្យឃើញមានកម្មករកំពុងកាត់ប្រមូលផលឲ្យគាត់ជាម្ចាស់វិញទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កសិករឈ្មោះតៃ សុង មិនមែនជាកសិករ ស្ថិតក្នុងបណ្ដុំអាជីវកម្ម ឬក្នុងគម្រោងAIMS និងមិនមែនជាសមាជិកសហគមន៍កសិកម្មណាមួយឡើយ គាត់ដាំតាមចិត្តចង់របស់គាត់ដោយមិនមានផែនការ និងទីផ្សារច្បាស់លាស់ទេ។ គាត់មើលតាមរយៈកសិករ ដែលមកទិញពូជបន្លែរបស់គាត់ ពូជសាឡាត់មិនមានកសិកររូបណាទិញយកទៅដាំដុះទេ ហេតុដូចនេះ គាត់សន្និដ្ឋានថា មិនមានអ្នកដាំបន្លែសាឡាត់នេះទេ ទើបគាត់សម្រេចដាំឲ្យបានច្រើន ដោយមិនបានគិតគូរស្វែងរកទីផ្សារឲ្យបានច្បាស់លាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះកសិករ ស្ថិតក្នុងបណ្ដុំអាជីវកម្ម សហគមន៍កសិកម្ម ឬចង្កោមផលិតកម្មដែលរៀបចំ ដោយកម្មវិធីAPIRE និងគម្រោងAIMS មានការលក់ដាច់ជាធម្មតា មិនមានបញ្ហាអ្វីទេ ។ រីឯទិន្នផលសាឡាត់របស់គាត់ វិញ គឺមិនមែន៣០តោន ដូចដែលគាត់បានលើកឡើងនោះទេ តាមក្រុមការងារវាយតម្លៃ ប្រហែលប្រមាណ២០តោនប៉ុណ្ណោះ ។ បច្ចុប្បន្នគាត់មានដីផ្ទាល់ខ្លួន និងដីជួលគេចំនួន៣កន្លែង ដើម្បីដាំបន្លែសាឡាត់ ប៉ុន្តែជាក់ស្តែង ចម្ការរបស់គាត់ចំនួន២កន្លែង បានកាត់លក់អស់ហើយ និងកំពុងកាត់លក់បន្តក្នុងចម្ការទី៣ នៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កសិករឈ្មោះហ៊ា ទូច ដែលមានឈ្មោះក្នុងឃ្លីបវីដេអូ VOD Khmer នោះ ក្រុមការងារបានធ្វើការស្រាវជ្រាវ សាកសួរអាជ្ញាធរមូលដ្ឋាន តាមរយៈឈ្មោះ និងរូបថត តែមិនមានអ្នកណាស្គាល់ទេ ។ ចំពោះមតិមួយចំនួនដែលបានបញ្ចេញក្នុងគណនីហ្វេសប៊ុកផេករបស់សារព័ត៌មានVOD Khmer ថា បន្លែនាំចូលពីប្រទេសជិតខាង(វៀតណាម)ច្រើន ជាហេតុធ្វើឲ្យបន្លែក្នុងស្រុកធ្លាក់ថ្លៃ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានសាកសួរព័ត៌មានអំពីការនាំបន្លែចូលពីប្រទេសវៀតណាម តាមច្រកជ្រៃធំ ពីប្រធានច្រកទ្វារប្រចាំការ បានបញ្ជាក់ឲ្យដឹងថា បន្លែដែលនាំចូលក្នុងរដូវនេះមិនមានបន្លែប្រភេទស្លឹកច្រើនទេ ពិសេស គឺបន្លែសាឡាត់ មិនមានសោះតែម្តង ព្រោះនៅក្នុងប្រទេសយើងដាំបានច្រើនហើយ បន្លែដែលនាំចូលមានជាប្រភេទ បន្លែមើម និងផ្លែ មានដូចជា ការ៉ុត ខ្ទឹមបារាំង ស្ពៃក្តោប ត្រាវ ល្ពៅជាដើម និងមានការត្រួតពិនិត្យអំពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ផងដែរលើគុណភាព និងសុវត្ថិភាពចំណីអាហារ-បន្លែ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសេចក្តីបំភ្លឺរបស់ក្រសួងកសិកម្ម បានបញ្ជាក់ថា វិបត្តិ COVID-19 ធ្វើឲ្យការបញ្ជារទិញថយចុះ និង បន្ទាប់ពីទឹកជំនន់បានស្រកចុះ កសិករភាគច្រើនបានឆក់យកឱកាសនេះក្នុងការផលិត ព្រោះគិតថា បន្លែកំពុងខ្វះ នឹងមាន តម្លៃខ្ពស់លើទីផ្សារ (គ្រប់គ្នាគិតបែបនេះ) ដាំដូចគ្នាច្រើន ស្របពេលអាកាសធាតុអំណោយផល មិនមានកត្តាសត្វចង្រៃបំផ្លាញ អាកាសធាតុចុះត្រជាក់ ដីទើបលិចទឹកមានជីជាតិល្អ ធ្វើឲ្យទិន្នផលបានខ្ពស់គ្រប់គ្នាៗ (ផលិតផលលើសតម្រូវការ ទីផ្សារតម្លៃធ្លាក់ចុះ) ។ កសិករមួយចំនួននៅមិនទាន់មានការផ្លាស់ប្តូរទម្លាប់ពីការដាំបន្លែតាមប្រពៃណីមកជាការដាំតាមតម្រូវការទីផ្សារនៅឡើយ (ដាំគ្មានផែនការ)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កសិករដែលជាអ្នកដាំបន្លែឲ្យចូលរួមក្នុងបណ្ដុំអាជីវកម្ម ឬចង្កោមអ្នកផលិត ឬសហគមន៍កសិកម្ម ឬគម្រោងAIMS ដើម្បីបានភ្ជាប់ផលិត ផលរបស់ពួកគាត់ទៅនឹងទីផ្សារ ទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេស ក្នុងការដាំដុះ ស្របតាមបច្ចេកទេសថ្មីធនទៅ នឹងការប្រែប្រួលអាកាសធាតុ ដែលអាចឲ្យពួកគាត់ផលិតបានពេញមួយឆ្នាំ និងបន្លែមាន គុណភាព លក់បានថ្លៃ និងងាយស្រួលស្វែងរកទីផ្សារ ។ ក្រុមការងារថ្នាក់មូលដ្ឋាន មានឃុំ សហគមន៍កសិកម្ម និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ជួយតាមដាន និងសម្របសម្រួល គាត់(កសិករ តៃ សុង)ឲ្យបានចូលជាសមាជិក ក្នុង បណ្ដុំអាជីវកម្ម ឬចង្កោមអ្នកផលិត ឬ សហគមន៍កសិកម្ម ឬគម្រោងAIMSផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងបានដាក់ចេញនូវដំណោះស្រាយ និងការសន្និដ្ឋានដូចខាងក្រោម ថា ក្រុមការងារថ្នាក់ខេត្ត នឹងបន្តចុះតាមដាន ជាមួយសហគមន៍កសិកម្ម និងអាជ្ញាធរមូលដ្ឋានបន្ថែមទៀត លើករណីមិនប្រក្រតី ចំពោះ កសិករដែលអនុវត្តកសិកម្ម តួយ៉ាងដូចករណីកសិករ ឈ្មោះតៃ សុង ជាឧទាហរណ៍ស្រាប់ ដោយជួយដោះស្រាយបញ្ហា តាមរយៈការណែនាំបច្ចេកទេសដាំដុះ និងផលិតឲ្យស្របតាមបច្ចេកទសថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលអាចឲ្យពួកគាត់ផលិតបានពេញ១ឆ្នាំ រួមនឹងរបៀបរៀបចំផែនការដាំដុះ(Crop calendar) ឲ្យស្របតាមតម្រូវការទីផ្សារ ទើបបានតម្លៃខ្ពស់ ។ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ មន្ទីរពាណិជ្ជកម្ម សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងបន្តក្នុងការជួយដោះស្រាយបញ្ហា និងរកទីផ្សារ កសិកផលជូនកសិករទាំងក្នុង និងក្រៅ(គម្រោង និងកម្មវិធី) របស់មន្ទីរទាំងពីរមាន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *