លោកឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី ប្រធាន ក្រុមហ៊ុនម៉ុង ឬទ្ធី គ្រុប និងជាប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា ព្រះរាជាណាចក្រកម្ពុជា​ បានដាក់​ងារ ​ឲ្យភរិយា របស់លោកថាជា «ជំទាវប្រហុក» បន្ទាប់ពីភរិយារបស់​លោក ប្រកាសចាប់ផ្តើម ធ្វើប្រហុក ត្រីធំ ឲ្យបាន ១៥០តោន នៅឆ្នាំនេះ ដោយ ត្រៀមថវិកា ៥០ម៉ឺនដុល្លារ​ ។​អូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជា សល់ទ្រព្យសម្បត្តិ រាប់លានដុល្លារ ក៏ដោយ ប៉ុន្តែជីវិតស្វាមីភរិយា របស់ឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធី ​និងភរិយា គឺមានភាព សាមញ្ញបំផុត។ ជាក់ស្ដែងលោក ទាំង២ បានចំណាយពេលវេលា យ៉ាងច្រើនរបស់ខ្លួន នៅឯចម្ការ ដែលមាន ទីតាំងនៅតំបន់ឆ្នេរសមុទ្រ កែវផុស ខេត្តព្រះសីហនុ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះដែរ សម្រាប់ឧត្តមភរិយា របស់លោក ឧកញ៉ាវិញ បើទោះបីជាមាន ទ្រព្យសម្បត្តិច្រើន ចាយមិនអស់ យ៉ាងណាក៏ដោយ ប៉ុន្តែលោកស្រីនៅតែ រស់នៅយ៉ាង សាមញ្ញ ហើយនៅតែធ្វើកិច្ចការងារ កំប៉ិកកំប៉ុក ដូចជា ការធ្វើប្រហុក ដែលមានក្លិនមិនសូវល្អ នេះទៅវិញ ទាំងដែលការពិត លោកស្រីអាច ទិញប្រហុកគេ ក៏បាន ឬអាចប្រើ នរណាម្នាក់មកធ្វើកិច្ចការងារដ៏ហត់នឿយនេះ ជំនួសបានដែរនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញភរិយា មិនប្រកាន់ខ្លួនបែបនេះ ឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធី ក៏បានហៅភរិយាខ្លួនថា “លោកជំទាវប្រហុក” ពេញៗ មាត់ មុនទៅធ្វើប្រហុក ១៥០តោន នៅកែវផុស ។ នេះបើយោង តាមការចែករំលែកឱ្យដឹង ពីគណនី បណ្ដាញសង្គម ហ្វេសប៊ុកផ្លូវការរបស់លោក ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកម៉ុង ឬទ្ធី បានសរសេរថា “ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០២០​ ដូចការគ្រោងទុក ​ជាយូយារណាស់ មកហើយ​ លោកជំទាវ​ប្រហុក​ បានក្រោកឡើង​ រៀបចំខ្លួន​ស្អាត បាត​តាំងពី​ម៉ោង​បួន​ទៀបភ្លឺ​ ដើម្បី​ចេញដំណើរទៅ ​ធ្វើ​ប្រហុក​ ចំនួន​150ton នៅ​តំបន់​ឆ្នេរ​សមុទ្ រ​កែវផុស​ បែ កគ្នា​រយៈពេល ​១៥ថ្ងៃ ​មុននឹង​ ចេញដំណើរ​ សុំថតរូប​ ទុកជា​អនុស្សាវរីយ៍ ​ជាមួយ​ប្តី​បន្តិច​សិន​”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ម៉ុង ឫទ្ធី បានសរសេរ បន្ថែមថា “ចាប់​ពី​ថ្ងៃ​ទី​៤ ខែធ្នូ ​រហូត​មកដល់​ថ្ងៃ​ទី​១១ ខែធ្នូ ​ឆ្នាំ​២០២០​ រយៈពេល​មួយ ​សប្ដាហ៍ ​ធ្វើ​ប្រហុក​នៅក្នុង​ ឃុំ​កែវផុស​ បានចំនួន​១០៣តោន ហេីយ​ បើតាម​ការប៉ាន់ ស្មាន ប្រហែល​ស្អែក​មួយ ព្រឹក​ទៀត​ អស់​ត្រី​ហើយ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្លាំង​ពលកម្ម​ជា​មធ្យម ​១៥០នាក់ ​រយៈពេល​មួយ​សប្ដាហ៍​ ភរិយា​ខ្ញុំ​បានចម្អិនម្ហូប​ ដោយផ្ទាល់​ដៃ​មានឱជារសឈ្ងុយឆ្ងាញ់​ ហូបបាយអស់ច្រើន ​ខ្លាំង​ណាស់ ​គិត​ជា​អង្ករ​អស់​២.៥០០គីឡូក្រាម​ ការហ្វេ​អស់ ​ចំនួន ​៦០គីឡូ​ក្រាម​ ស្ករស​ចំនួន​ ១០០​គីឡូ​ក្រាម​​ “ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកម៉ុង ឫទ្ធី បញ្ជាក់ថា “ចាប់ពី​ថ្ងៃ​សុក្រ ​ទី៤ រហូត​មកដល់​ថ្ងៃ​ព្រហស្បតិ៍​ ទី​១០ ខែធ្នូ​ ឆ្នាំ​២០២០នេះ​ លោកជំទាវ​ ប្រហុក​បាន​ដឹកនាំ​កម្លាំង ​ពលកម្ម​ មានខ្មែរ​ ឥស្លាម​រួមជាមួយ ​អ្នក​ភូមិ​កែវផុស​ ស្រុកស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ផង​ សរុប​ចំនួន​ ១៥៣នាក់​ ​រហូត​មកដល់​ថ្ងៃ​នេះ ​ពួកគាត់​ធ្វើ​ប្រហុក​បាន​ចំនួន ​៩១តោន ៥២១គីឡូ​ក្រាម​ហើយ​ ប្រហែល​ជា បីថ្ងៃទៀត​ នឹងត្រូវ​បិត​បញ្ចប់​ កម្មវិធី​ធ្វើ​ប្រហុក​ សម្រាប់​ឆ្នាំ​២០២០នេះហើយ​ “ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកម៉ុង ឫទ្ធី បានសរសេរបន្ថែមថា “ ធ្វើ​ត្រីប្រហុក​ថ្ងៃ​ទី​២ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ​ទី​០៥ ​ខែធ្នូ​ ឆ្នាំ​២០២០ នេះ​បានចំនួន​១២តោន ៤០០គីឡូ​ក្រាម​ រយៈពេល​២ថ្ងៃ ធ្វើ​បានចំនួន​ លើសពី​ ២៤តោនហើយ​ ក្នុង​គំរោង១៥០តោន​ អាច លើសឬខ្វះ ​អាស្រ័យ​ លើ​ការ​ចាប់ត្រីបាន​ ថ្ងៃ​នេះ​ត្រាំ ទឹកសាប ​ស្អែក​ម៉ោង ១០ព្រឹក​ យកសាច់ត្រី​ ដែលស្រង់​ផ្អាប់ មួយយប់ មុន​​មកប្រឡាក់ ​អំបិល​ ព្រមទាំងត្រៀម​​ពាង អុង ​ចំនួន ​១៥០ពាង សម្រាប់​ញាត់ចូល​ ដើម្បីរក្សាទុក​រយៈពេល ​០១ឆ្នាំ ​ទើបអាច​យកមក​ បរិភោគ​បាន​ សូម​បញ្ជាក់​ថាលោក​ជំទាវ​ បានត្រៀម​ថវិកា ​ចំនួន​ ៥០ម៉ឺន​ដុល្លារ​អាមេរិក​ សម្រាប់​ចំណាយ​ ធ្វើ​ត្រីប្រហុក ​ឆ្នំា​២០២០នេះ “ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកម៉ុង ឫទ្ធី បានសរសេរ បន្ថែម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ថា “ សកម្មភាព​ធ្វើ​ត្រីប្រហុក​ សម្រាប់​ឆ្នាំ​២០២០នេះ​ ត្រូវ​បាន​បញ្ចប់​ការងារ​ធ្វើ​ត្រី​ភ្លាស់ យកសាច់ហើយ​ ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​ខ្មែរ​ឥស្លាម​ទាំង​ ៤០នាក់​​ បាននាំគ្នា​ជម្រាប​ លាលោក​ជំទាវ​ទាំង​ក្តី​អាឡោះអាល័យ​បំផុត​ រយៈពេល​ ៨ថ្ងៃ​នេះ ​ពួកគាត់​រកប្រាក់ចំណូល បាន​ជាមធ្យម​ ២,៥០០,០០០៛ ក្នុង​ម្នាក់ៗ ​៤០នាក់ ​ស្មើនិង​១០០លាន​រៀល​ ចឹងហើយ​បាន​ជាពួក​គាត់ ​មិនចង់បែ ក ​ពីលោក​ជំទាវ​ប្រហុក​ទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះនៅ​សល់តែ​កម្មករ​ខ្មែរ​យើង​នាំគ្នា​ ស្រង់​សាច់ត្រី​ប្រឡាក់​ អំបិល​ញាត់ចូល​ពាង អុង​ ប្រហែល​មួយ​សបា្តហ៍​ទៀត​នឹង​អាច​បញ្ចប់​ការងារ​ ជាស្ថាពរ​ហើយ​ ។ទោះបីយ៉ាងណា លោកម៉ុង ឫទ្ធី មិនអាចសុំការបន្ថែមលើសំណេរ តាមហ្វេសប៊ុកខាងលើនេះបានទេ កាលពី ម្សិលមិញ ដោយទូរស័ព្ទរបស់ លោក មិនអាច ទាក់ទងបាន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed