អ្នកជំនាញសិល្បៈបានលើកឡើង ដោយយល់ខុសគ្នាពីការសម្រេចចិត្ត របស់មាស សុខសោភា ដែលទៅ ច្រៀងនៅផលិតកម្មរាម (Ream) ផាត់ចោល ហង្សមាស និង Galaxy នោះ។​

អ្នកនិពន្ធបទភ្លេងម្នាក់នៅហង្សមាស បានប្រាប់អ្នកយកព័ត៌មា នយើង ដោយមិនឲ្យដាក់ឈ្មោះនោះ យល់ថា មាស សុខសោភា មិនអាចរក្សាតំណែង ជាតារាចម្រៀងឈានមុខទៀត បានទេ បើមិនចូលហង្សមាស ឬ Galaxy នោះ។ លោក ថា សោភា គួរណាស់តែបែង ចែកឲ្យដាច់រវាងនាងជា តារាចម្រៀង និងតួនាទីបងប្រុសរបស់ នាង មិនអាចយកមកលាយ ឡំគ្នាបានទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនិពន្ធរូបនោះថា បើមាស សុខសោភា ចូលហង្សមាស អំឡុងពេលដែ លឱក សុគន្ធកញ្ញា មានប្ដីនិង កូននេះ ជាឱកាសល្អបំផុតដែលនាងអាចយក តំណែងលេខ១ មកវិញ។ ប៉ុន្ដែបើនាងទៅចូល Galaxy រឹតតែល្អថែម ទៀត ព្រោះធ្វើជាដៃគូ ជាមួយលោកព្រាប សុវត្ថិ ដែលមិន ទាន់មានដៃគូឆ្លងឆ្លើយ។ ប៉ុន្តែនៅពេលដែលនាង សម្រេចចិត្តទៅ ផលិតកម្មរាម នោះ ទោះជាបទចម្រៀង មិនទាន់ចេញមែន ប៉ុន្ដែពិបាកទ ប់ទល់ជាមួយតារា ចម្រៀងផលិតកម្មធំ ផ្សេងៗទៀត ដូចជា តារានៅហង្សមាស និង Galaxy។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនិពន្ធរូបនោះថា បើសោភា កុំចេញពីថោន ល្អជាង ទៅរាម ព្រោះនាងជា តារាល្បីលំដាប់កំពូល គួរទៅទីណា ដែលគេមានជំនាញធ្វើបទចម្រៀងឲ្យនាងគ្រប់គ្រាន់ ជាជាងទៅ សំដៅលក់ផលិតផលនោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមព័ត៌មានថា មាស សុខសោភា បានបរាជ័យក្នុងការ ចរចាជាមួយ ហង្សមាស ព្រោះតែរឿងជា កញ្ចប់ដែលមាន ន័យថា សោភា ទាមទារឲ្យបង ប្រុសរបស់នាង មានតំណែងនៅហង្សមាស ដែរនោះ នៅទីបំផុតមិនអាច ទៅរួច ធ្វើឲ្យសោភា ក៏មិនអាចក្លាយទៅជាសមាជិករបស់ហង្សមាស ដដែល បន្ទាប់ពីលេចឮថា នាងចូលហង្សមាស ជាង១០ឆ្នាំ ទៅហើយ តែចុងក្រោយនៅតែមិន អាចក្លាយទៅជាការពិតនោះ។

ប៉ុន្ដែជុំវិញមាស សុខសោភា មិនទៅហង្សមាស និង Galaxy ហើយនាងបែរជាទៅចុះ កុងត្រានៅរាម រយៈពេល១ឆ្នាំនោះ ត្រូវបានអ្នកជំនាញខាងដឹកនាំកម្មវិធីប្រគំ តន្ត្រីម្នាក់ ដែលធ្លាប់ធ្វើការប្រគំតន្ត្រីជាង១០ឆ្នាំទៅហើយនោះ យល់ថា នោះជាវិធីដែលមាស សុខសោភា ឆ្លាតបំផុតទៅវិញ។

បុរសដែលធ្លាប់ធ្វើការងារសិល្បៈជាមួយមាស សុខសោភា តាំងពីឆ្នាំ២០០៨ នោះ បានយល់ថា ប្រសិនបើសោភា ចុះកុងត្រាជាមួយរាម តែ១ឆ្នាំនោះ នាងឆ្លាតបំផុតតែម្ដង។

លោកបញ្ជាក់ថា សោភា អាចនឹងមិនចង់ចូលហង្សមាស ទេ តែអាចចូល Galaxy ច្រើនជាងនាពេលអនាគត ហើយមូលហេតុដែលនាងមិនទាន់ចូលពេលនេះ គឺដើម្បីរង់ចាំមើលថា តើព្រាប សុវត្ថិ ​ចេញពីហង្សមាស ទៅចូល Galaxy នោះ នៅតែល្បីខ្លាំងឬធ្លាក់ចុះ?

ក្រៅពីនេះ សោភា ក៏តាមដានដែរថា តើព្រាប សុវត្ថិ នៅតែមានមានការងារធំៗធ្វើទៀតដែរឬទេ ក្រោយចេញពីហងហង្សមាស នេះ។ លោកថា បើព្រាប សុវត្ថិ នៅតែខ្លាំង ហើយនៅតែមានការងារធំៗដូចមុននោះ សោភា កាន់តែមានភាគរយខ្ពស់ទៅចូល Galaxy នៅថ្ងៃខាងមុខ។

ប៉ុន្ដែបើព្រាប សុវត្ថិ ធ្លាក់ហើយ អត់សូវមានការងារធ្វើនោះ សោភា នឹងងាកទៅចូលហង្សមាស ជាមិនខាន។ លោកថា រយៈពេល១ឆ្នាំ ដែលមាស សុខសោភា ចុះកុងត្រាជាមួយរាម នោះ មិនយូរទេ ព្រោះពេលនេះកូវីដ១៩ មិនទាន់ស្ងាត់ផង អីចឹងភ្លេចៗចប់កុងត្រា ហើយដល់ពេលនោះនាងនឹងសម្រេចចិត្តសាជាថ្មីបានហើយថា តើគួរទៅហង្សមាស ឬ Galaxy?

មាស សុខសោភា នឹងចេញបទចម្រៀងបើកឆាកនៅផលិតកម្មរាម នៅចុងខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះហើយ ខណៈដែលថៅកែស្រីផលិតកម្មនេះបានអនុញ្ញាតឲ្យនាង នៅតែអាចច្រៀងសម្ដែងនៅផលិតកម្មផ្ទាល់ខ្លួន Camtrax ដែលគ្រប់គ្រងដោយស្វាមីរបស់នាង លោកអ៊ឹត រ៉ាដា បានដោយសេរី៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed