លោក ហួត ធឿ​ន អាយុ៥៣​ឆ្នាំ បាន​និយាយ​ថា គាត់​មាន​ដី​ទំហំ​២៤​ហិ​កតា នៅ​ភូមិ​ព្រៃ​ទំពូង ឃុំ​ភក្តី ស្រុក​ប​សេដ្ឋ ដែលបាន​ទិញ​ត​ពី​គេ​កាល ពី​ឆ្នាំ​២០០៦ ។ លុះ​មក​ដល់ ឆ្នាំ​២០១៣ រូប​គាត់​និង​បងប្អូន​បាន ​សម្រេចចិត្ត​លក់ ​ដី​ទំហំ​ ២៤​ហិ​កតា​នេះ​ទៅ​ឱ្យឈ្មោះលឹ​ម កាំ​ង អាយុ​ជាង​៤០​ឆ្នាំ រស់នៅ​សង្កាត់ ​ទួល​ទំពូង ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​ព្រមព្រៀង ​គ្នា​ក្នុង​១​ហិ​កតា​តម្លៃ​១.២០០ដុល្លារ ​អា​មេ​រិ​ក ។ ពេល​នោះ​ដែរ ក៏​បាន​ធ្វើកិច្ចសន្យា លិខិត​ស្នាម​កក់​លុយ ​ចំនួន​៨.០០០​ដុល្លារ​កាល ពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៣ ដោយ​សន្យា​ថា​ នឹង​បង់ប្រាក់​ជា ​បន្តបន្ទាប់​តាម​ដំណាក់កាល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហួត ធឿ​ន បន្ត​ថា គ្រាន់តែ​កក់​លុយ​ ៨.០០០​ដុល្លារ​ភ្លាម ឈ្មោះ លឹ​ម កាំ​ង ក៏បាន​ដាក់​ គ្រឿងចក្រ​មក​កាយ ​ព្រំ​ដី​ឈូស​ឆាយ ដាំ​ដំណាំ​ផ្សេង​ៗ​ នៅ​លើ​ដី​របស់​ពួក​គាត់ ដោយ​សំអាង ​ថា​ខ្លួន​បាន​ទិញ​ដី​កក់ ​លុយ​ហើយ ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ការ​ឈូស​ឆាយដី​បាន​រីក​រាលដាល​កាន់តែ​ធំ​ ឡើង​ធំ​ៗ លុយ​នៅ​សល់​ក៏​មិន​ទាន់ ​ឱ្យ​គ្រប់ ថែម​ទាំង​ធ្វើ​រោង​ឱ្យ​ កម្មករ​មក​ចាំ ​យាម​នៅ​លើ​ដី​របស់​គាត់​ថែម​ទៀត​ផង ។ លោក ហួត ធឿ​ន បាន​បន្ថែម​ថា ដោយ​បាត់មិ នឃើញ​ឈ្មោះ លឹ​ម កាំ​ង ឱ្យ​លុយ​ បន្ថែម​តាមកិច្ចសន្យា ពួក​គាត់​ក៏​បាន​សួរ​រឿង ​លុយកាក់ តែលោក លឹ​ម កាំ​ង មិន​ឆ្លើយ​តប ​ទាល់តែ​សោះ ហាក់បីដូចជា​ចង់​ បំ​.ពាន​យក ​ដី​របស់​ពួក​គាត់​ទាំង អស់​តែ​ម្តង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុនេះ​ហើយ ទើប​រូប​គាត់​និង​បង​ប្អូន​​ ទាំងអស់​នាំ​គ្នា​ទៅ​ដល់ទី​តាំង​ដី សួរនាំ ថែម​ទាំង​សុំ​កិច្ច​អន្តរាគមន៍ ​ពី​លោក​មេ​ភូមិ មេឃុំ ផង​ដែរ ទើប​លោក លឹ​ម កាំ​ង យក​គ្រឿងចក្រ​និង ​ឱ្យ​ក្រុម​កម្មករ​ចេញពី​ដី​ ខាងលើ​របស់​ពួក​គាត់ ។ ប៉ុន្តែ​ទោះ ជា​បែប​នេះ​ក្តី ក៏​រហូត​មក​ដល់​ បច្ចុប្បន្ន ឆ្នាំ​២០២០​ទៅ​ហើយ ក៏​ឈ្មោះ លឹ​ម កាំ​ង នៅ​តែ​មិន ​បានឱ្យ​លុយ ​បន្ថែម ឬ​ឱ្យ​គ្រប់​ចំនួន​ឡើយ ​គឺ​គ្មាន​ទាល់តែ​សោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះបីជា​រូប​គាត់​ព្យាយាម ​សួរនាំ ទាក់ទង​ទៅ​អ្នកទិញ​ ដី​គាត់​រូប​នេះ​ ជា​ច្រើន​លើក​ច្រើនសា​លើក ​យ៉ាងណា​ក៏​ដោយ ក៏​មិន​មាន​ចម្លើយ​សោះ ។ ដោយ​គិត​ថា រូប​គាត់​ជា ​ប្រជាពលរដ្ឋ គោរព​ច្បាប់ ក៏​បាន​ទៅ​ពឹង ពាក់​ អាជ្ញាធរ​ស្រុក​ប​សេដ្ឋ ដែល ​មាន​លោក ឈឺ​ន សុ​ធន ជា​អភិបាលស្រុក ដើម្បី​ដោះស្រាយ ប៉ុន្តែ​បែរជា​លោក ​អភិបាលស្រុក​និយាយ​ថា ដោះស្រាយ​ ជា​លក្ខណៈ​គ្រួសារ​គឺ​ចែក​ដី​ពាក់ កណ្តាល​ម្នាក់ ហើយ​បើ​មិន​ព្រម​ទេ ​បញ្ជូន​ទៅ​តុលាការ ច្បាស់​ជា ​មាន​អ្នក​ជា.ប់.គុក.​ហើយ ជា​ពិសេស​ម្ចាស់​ដី ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ​តែ ​អភិបាលស្រុក​និយាយ ​បែប​នេះ ធ្វើ​ឲ្យ​រូប​គាត់​ជា ​ប្រជាពលរដ្ឋ​ស្លូតត្រង់ មានការ​ភ័.យ​ខ្លាច ​យ៉ាង​ខ្លាំង តែ​ដោយ​យល់​ថាប្រទេស ​កម្ពុជា​មានច្បាប់​ ទ.ម្លាប់​ត្រឹមត្រូវ គាត់​សង្ឃឹមថា ឯកឧត្តម​អភិបាល ខេត្ត និង​សម្តេច​តេ​ជោ ដែល​តែង តែ​ផ្តល់​ភាព​ យុត្តិធម៌​ដល់ ​ប្រជាពលរដ្ឋ​ស្លូតត្រង់ មិន​ទុក​ ឱ្យ​មន្ត្រី ឬ​អ្នកមាន​លុយ​មាន​ អំណាច​ណា​ម ក​ធ្វើបាប ​ប្រជាពលរដ្ឋ​ឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង ​របស់​ពលរដ្ឋ​ជា​ម្ចាស់​ដី​ ខាងលើ​នេះ អ្នក​យក​ព័ត៌មាន​ យើង​បាន​សាកសួរ ​ទៅ​លោក ស៊ិ​ន សា​រុន នាយក​រដ្ឋបាល​សាលា ស្រុក​ប​សេដ្ឋ និង​បានឱ្យ​ដឹង​ តាម​ទូរស័ព្ទ​ថា រឿងរ៉ាវ​នោះ​មា ន​មែន គឺ​ឈ្មោះ ហួត ធឿ​នបាន​លក់ ​ដី​ទំហំ​២៤​ហិ​កតា​ទៅ ​ឱ្យឈ្មោះ លឹ​ម កាំ​ង ពិតមែន ហើយ​បាន​ កក់​លុយ​តិចតួច មាន​ កិច្ចសន្យា​ហើយ មិន​ទាន់​ឱ្យ​ លុយ​គ្រប់​ទេ និងអូស​ បន្លាយ​រហូត​មក​ដល់​ឥឡូវ ។ ឯកា​រដោះស្រាយ​សម្របសម្រួល​គឺ ​២​ដង​ហើយ ខុស​គ្នា​ត្រង់ ភាគី​លោក លឹ​ម កាំ​ង ជា​អ្នកទិញ​ចង់​ទិញ​ តម្លៃ​ទីផ្សារ​កាល ពី​អំឡុង​ឆ្នាំ​២០១៣​ដដែល ហើយ​ លោក ហួត ធឿ​ន ម្ចាស់​ដី​ មិន​ព្រម បើ​តាម ​តម្លៃ​ទីផ្សារ​ឆ្នាំ​២០២០​ នេះ​ទើប​ព្រម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​រំឭក​ថា លោក លឹ​ម កាំ​ង បាន​ទិញ​ដី​ពី ​លោក ហួត ធឿ​ន តម្លៃ​១.២០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង ​១​ហិ​កតា កាលពី​ឆ្នាំ​២០១៣ ហើយ​កក់​លុយ​ ៨.០០០​ដុល្លារ តែ​រហូត​មក​មិន​បាន​ទូទាត់​លុយ​ ឱ្យ​ម្ចាស់​ដី​ឡើយ លុះដល់​ម្ចាស់​ដី​ សើរើ​ក្នុង​ឆ្នាំ​២០២០ ក្នុង​១​ហិ​កតា​ឡើងថ្លៃ​១៨.០០០​ដុល្លារ ក៏​ជួល​មេធាវី​ រករឿង​ម្ចាស់​ដី​ទៅ​វិញ ។មិន​អាច​ស្វែ​ករក​ ការ​បំភ្លឺ​ពី​លោក លឹ​ម កាំ​ង ភាគី​អ្នកទិញ​ដី​នោះ​បាន​ទេ ៕ប្រភព៖ កោះសន្តិភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed