​ចាប់ពី​ថ្ងៃ​ទី​ ២១ ​រហូតមកដល់ ​ព្រឹក​ថ្ងៃ​ទី​២៣​ធ្នូ​នេះ​ មាន​ពលករ​ខ្មែរ​ ចេញពី​ប្រ​ទេ​ស​ថៃ ​ចូល​តាម​ច្រក​ទ្វារ ​អូរ​ស្មាច់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន ​៤០៤​នាក់ ​ក្នុង​នោះ​បាន​យក​ សំ​ណា​ក​ចំនួន​ ១៣៦​នាក់​ទៅ​ធ្វើ​ តេ​ស្ត​ ហើយ ​បាន​យក​ពួកគេ​ ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ទី​តាំ​ង​ចំនួន​ ៣​កន្លែង​រួចរាល់​។​​

​លោក វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ​ធ្នូ​នេះ​ថា ​ក្នុងចំណោម​ពលករ​ខ្មែរ​មកពី​ថៃ​ចំនួន​ ៤០៤​នាក់​នោះ​ក្នុង​នោះ​ថ្ងៃ​ទី ​២១​មាន​ពលករ​ខ្មែរ​ ចំនួន​១៧៦​នាក់ និង​បាន​យក​សំណាក​ចំនួន​៣៦​នាក់ ទៅ​ពិនិត្យ​រក​ មេរោគ​កូ​វីដ​១៩​។​ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ​ ឆ្នាំ​២០២០ មាន​ពលករ​ចំនួន​ ១៣៤​នាក់​ ក្នុងនោះ​ពលករ​ចំនួន​ ៥៨​នាក់​បាន​បញ្ជូន​ទៅ​យក​សំណាក ​រក​មេរោគ​កូ​វី​ដ​១៩​ផង​ដែរ​ និង​ព្រឹក​ថ្ងៃ​ទី ​២៣​ធ្នូ​នេះ ​មាន​៩៤នាក់ ​ក្នុងនោះ​មាន ​៤២​នាក់​ត្រូវ​យក​សំណាក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បាន​ប​ន្ត​ថា ​ពល​ក​រទាំង​នោះ ​បាន​ចាកចេញ​ពី​ប្រទេស​ថៃ ​តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់​ បាន​ដឹក​តាម ​រថយន្ត​កងទ័ព យ​កទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ​១៤​ថ្ងៃ​នៅ​ក្រុង​សំរោង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ឌី រ៉ា​ដូ​ អភិបាលរង​និង ​ជា​អ្នកនាំពាក្យ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ដែរ​ថា «​ឥឡូវនេះ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំង​៣ ​របស់​ខេត្ត​សម្រាប់​ដាក់​ពលករ​ខ្មែរ​ ចេញពី​ថៃ​នោះ​បាន​ពេញ​ អស់ហើយ​។​ ដូចនេះ​ចំពោះ ​ពលករ​ដែល​ត្រូវ​ចូល​មក​តាម ​ច្រក​ខេត្ត​ឧ​ត្ត​រ​មា​ន​ជ័យ​ នៅថ្ងៃនេះ ​នឹង​ត្រូវ​ប​ញ្ជូន​តាម​រថយន្ត​ កងទ័ព​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​ខេត្ត​សាមី​របស់​ពួកគេ​រៀង​ៗ ​ខ្លួន​វិញ​»៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *