ក្រោយល្បីល្បាញ រឿង បាត់លុយ កឋិនរាល់ឆ្នាំ នៅ(វត្តម៉ែបាន) ភូមិមេបាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលស្ថិតនៅក្នុងភាព អាថ៌កំបាំង.នោះមក។ឥឡូវ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានបង្កើតគណៈកម្មការរហូតដល់ ១៨រូប ។ដើម្បីបើកការស្រាវជ្រាវស៊ើប អង្កេត រកមុខចោរ ចាត់វិធានការ តាមផ្លូវច្បាប់ និងរៀបចំ ផ្ទៃក្នុងនៅ(វត្តម៉ែបាន)ឱ្យបានល្អប្រសើឡើងវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោង តាមសេចក្ដីសម្រេច របស់សាលាស្រុកខ្សាច់កណ្ដាល កាលពីថ្ងៃទី២១.១២.២០២០ ចុះហត្ថលេខា ដោយលោក ប៊ុន ផេង អភិបាលស្រុក។

ដែលមានសមាសភាព!ទី១៖ លោក ប៊ុន ផេង អភិបាលស្រុក.ជាប្រធានគណៈកម្មការ។២៖ ព្រះឃោសធម្ម លន់ សុគន្ធា អនុគណស្រុក.អនុប្រធាន។៣៖ លោក ចាន់ តារា អភិបាលរងស្រុក.អនុប្រធាន។៤៖ ព្រះបុណ្ណធម្ម កង ហឿន ព្រះវិន័យធរគណស្រុក សមាជិក។៥៖ ព្រះវិចិត្រសត្ថា យឿន យ៉ន ព្រះសាមុហ៍សាលាគណ សមាជិក។៦៖ ព្រះគ្រូរក្ខិតធម្មា លឿន សារៀន ធម្មធរសាលាគណ សមាជិក។៧៖ ព្រះឥន្ទសីលវ័ន ឆាន សំអឿន ជំនួយការសាលាគណ សមាជិក។៨៖ លោក ជា គឹមឡេង នាយករដ្ឋបាលសាលាស្រុក សមាជិក។៩៖ លោកស្រី ឆាំ វណ្ណា ប្រធានការិយាល័យសង្គមកិច្ចស្រុក សមាជិក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១០៖ លោក ម៉ែន សុខឃឿន អធិការស្រុក សមាជិក។១១៖ លោក ថេង មករា មេPMស្រុក សមាជិក។១២៖ លោក យ៉ុន មករា អនុការិយាល័យធនធានមនុស្ស សមាជិក។១៣៖ លោក ឡេក ហឿន អនុប្រធានការិយាល័យត្រួតពិនិត្យផ្ទៃក្នុង សមាជិក។
១៤៖ លោក ថុល សុផល មន្ត្រីធម្មការនិងសាសនាស្រុក សមាជិក។១៥៖ លោក រស់ សំអុល មេឃុំស៊ីធរ សមាជិក។១៦៖ លោក ខែម ស៊ុយ មេប៉ុស្តិ៍ស៊ីធរ សមាជិក។១៧៖ លោក យ៉ែម យ៉ាវ ជំទប់ទី១ឃុំស៊ីធរ សមាជិក។និងទី១៨៖ លោក សុខ សួរ មេភូមិមេបាន់ សមាជិក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណៈកម្មការខាងលើមានតួនាទី៖ ស្រាវជ្រាវស៊ើបអង្កេត ដោះស្រាយ រឿង បាត់ លុយ កឋិននៅ(វត្តម៉ែបាន)និងរៀបចំសមាសភាព.ព្រះសង្ឃ.អាចារ្យ.គណកម្មការ.នៅវត្តម៉ែបានឡើងវិញ។ការប ង្កើតគណៈកម្មការ ស្រាវជ្រាវនេះ បន្ទាប់ពីបែ.ក.ធ្លាយរឿងលុយ កឋិននិង លុយបុណ្យធំៗ នៅ(វត្តម៉ែបាន) ត្រូវបាត់ រាល់ឆ្នាំ។ដោយស្ថិតនៅក្នុងភាព(អាថ៌កំបាំង)រកមុខចោរមិនឃើញសោះ..?។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង៖ កាលពីថ្ងៃទី២១.វិច្ឆិកា.ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលថា៖ លុយកឋិននៅ(វត្តម៉ែបាន) បានបាត់ទៀតហើយ ។ពោលគឺអស់ប្រាក់ ខ្មែរចំនួន ២២លានរៀល និងលុយ$ចំនួន ៤៦០ដុល្លារ ខណៈលើកនេះ ចោលចិត្តធម៌ មិនយកទៅ ទាំងអស់ទេ ពោលគឺទុក ១លានរៀល ក្នុងហិបដែរ គ្រាន់ ទិញម្ហូប។រាល់ការបាត់លុយក ឋិនទាំងនោះ ពលរដ្ឋបានដាក់ការស.ង្ស័.យ.ថា៖ គ្មានចោរ មកពីក្រៅឯណាទេ..?។អាចជាគ្នាឯង.ចាក់សោរ យកលុយចែកគ្នា ស្ងាត់ៗ រួចកុ ហក់ថា៖ បាត់លុយ អស់ហើយ។​

ព្រោះនៅកុដិកន្លែងបាត់លុយ៖ អត់មានចោរ ប្លន់ ឬគា.ស់ទម្លុះអ្វីទេ ហិបនៅជាហិប សោរនៅជាសោរ ទ្វារនៅជាទ្វារដដែល.គឺបាត់តែលុយរហូត។សូមបញ្ជាក់ថា៖ ហិប សម្រាប់ទុកលុយ.ជាហិបដែក មានសោរចំនួន៣ ដែលអ្នកកាន់ កូនសោរ ៤នាក់ ក្នុងចំណោមអ្នកទាំង៤នាក់ ។មានព្រះសង្ឃ និងគណៈកម្មការ២នាក់ដោយម្នាក់ទៀត ឈ្មោះ ឃុន ត្រូវជាកូនរបស់ ព្រះគ្រូចៅអធិការវត្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយជារៀងរាល់ យប់ឈ្មោះ ឃុន ជាកូនរបស់ចៅ អធិការវត្ត បានមកដេកយាម កុដិនិងលុយ។លើសជាងនេះទៅទៀត រាល់ការចេញចូលកុដិ គឺទាល់តែមានការ អនុញ្ញាត ពីឈ្មោះ ឃុន ។ព្រោះរូបគាត់ ជាអ្នកកាន់សោរទ្វារ កុដិ និងសោរទ្វារ បន្ទប់ ចំពោះកុដិវិញ គឺសង់ អំពីថ្ម រឹងមាំណាស់ ចាក់សោរជិត ឈឹង សូម្បីសត្វរុយ ក៍ចូលពុំរួចផង។​

ពោលគឺ៖ ទ្វារកុដិខាងក្រៅក៍ចាក់ សោរ ទ្វារបន្ទប់ក៍ចាក់សោរ ហិប លុយក៍ចាក់សោរ និយាយរួម ចាក់សោរ ដល់ទៅ ០៣ជាន់ដែលមានសោររហូត ០៥សោរឯណោះ។ប៉ុន្តែលុយធំៗ និងលុយ កឋិន នៅ(វត្តម៉ែបាន) គឺត្រូវបាត់ រាល់ឆ្នាំ មិនបានយកមក កសាងអ្វីទេ។ដោយ ឆ្នាំមុនៗ បាត់លុយដោយចោទ ថា៖ភ្ញៀវមកលេង ដាក់ថ្នាំសណ្ដំ ចៅអធិការវត្ត យកលុយ.លុះឆ្នាំនេះ ចៅអធិការ មិននៅវត្តផង បែរជាលុយ បាត់ដដែល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីនេះពលរដ្ឋ សង្ឃឹមថា៖ គណៈកម្មការទាំង ១៨រូបខាងលើ និងស្រាវជ្រាវរ កមុខចោរ ឱ្យឃើញ ដើម្បីចាត់ការតាមច្បាប់។
និងរៀបចំ សមាសភាព.ព្រះសង្ឃ.អាចារ្យ.គណៈកម្មការថ្មី.លាងភាពស្អាត ស្អំជូនវត្ត.ក៍ដូចជាពុទ្ធបរិស័ទ ដើម្បីឱ្យម្ចាស់ ជំនួយមានទំនុក ចិត្តឡើងវិញ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *