លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នក​នាំពាក្យក្រសួង​សុខាភិបាល ​តាមរយៈទំព័រហ្វេសបុក​ក្រសួង​សុខាភិបាល ​​​​បានអធិប្បាយពីការ រកឃេីញវីរុសកូវីដ-១៩​ បំលែងខ្លួនថ្មី នៅប្រទេសអង់គ្លេស​ ដែលគេកំពុងបន្តការ សិក្សាពីភាព ឆ្លង​លឿន​ ភាពធ្ង.ន់.ធ្ងរ.គ្លីនិក​ ភាពផ្លា.ស់ប្តូរអង់.ទីគ័រ​ និងផលប៉ះពាល់នានា​៖ដោយ.សង្កេតឃេីញមានការលេីក​ឡេីងពី.ការរកឃេីញវីរុសកូវីដ-១៩​ ប្រភេទថ្មី​ (new strain) នៅប្រទេស.អង់គ្លេសក្នុងពេលថ្មីៗនេះ​ និងក្រោយពីបានពិភាក្សាជា.មួយអង្គការសុខភាពពិភពលោក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ​បាន​គូស​បញ្ជាក់ថា នូវចំណុចសំខាន់ៗ ក៏ដូចជាផ្តល់នូវការឆ្លេីយតប ទៅនឹងសំណួររបស់អ្នកសារព័ត៌មាន មួយចំនួន​ មានដូចតទៅ៖១.​ ការរកឃេីញវីរុសកូវីដ-១៩​ ប្រភេទថ្មី​ (new strain) គឺអ្នកវិទ្យាសាស្ត្រកំពុងតែធ្វេីការសិក្សា លេីប្រភេទវីរុសកូវីដ-១៩​ ដែលបានបំលែងខ្លួន (Mutation) នេះ​ ដែលធ្លាប់មានការចុះផ្សាយកន្លង​មកដែរ​ លេីការបំលែងខ្លួនរបស់វីរុសកូវីដ-១៩​ នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.​ វីរុសកូវីដ-១៩​ មានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលនាំឱ្យមានការលេចឡើង​នូវបំលែងវីរុស ឫ​ វ៉ារ្យ៉ង់ថ្មី។​ វ៉ារ្យ៉ង់ SARS-Cov-2 ថ្មីមួយដែលត្រូវបានគេ ហៅថា SARS-CoV-2 VUI 202012/01 មាន​ដើមកំណើត នៅភាគអាគ្នេយ៍ នៃប្រទេសអង់គ្លេស ក្នុងខែកញ្ញា​ ហេីយ ឥឡូវនេះ​ កំពុងរីករាលដាល យ៉ាងឆាប់រហ័ស​ និងមានភាព លេចធ្លោនៅក្នុងចក្រភព អង់គ្លេស​ ដែលត្រូវបាន គេរកឃើញផងដែរ​ នៅក្នុងប្រទេស ដាណឺម៉ាក​ អូស្ត្រាលី​ និងហូឡង់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.​ លទ្ធផលសិក្សាបឋមនៅ ចក្រភពអង់គ្លេស​ បង្ហាញថា​ ប្រភេទ វ៉ារ្យ៉ង់ថ្មីនៃ វីរុសនេះ​ អាចឆ្លងបាន ច្រើនជាង វ៉ារ្យ៉ង់ដែលបានចរាចរពីពេល មុនៗ​ ហេីយរហូតមកដល់ បច្ចុប្បន្ននេះ​ មិនទាន់មានការបង្ហាញ ពីការកើនឡើង នៃភាពធ្ង.ន់.ធ្ងរ.នៃការឆ្លង​នេះនៅ ឡេីយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការស៊ើបអង្កេតកំពុងបន្តធ្វេីនៅចក្រភពអង់គ្លេស​ និងសហភាពអឺរ៉ុប​ សម្រាប់ស្វែងរកព័ត៌មាន បន្ថែមអំពីភាពធ្ង.ន់.ធ្ងរ.នៃគ្លីនិក​ ការឆ្លង​ ការផ្លាស់ប្តូរអង់ ទីគ័រ​ និងផលប៉ះពាល់ ដែលអាច នឹងកើតមានលើប្រសិទ្ធភាព វ៉ាក់សាំង​ និងការ តាមដានករណីឆ្លងឡើងវិញ​ (re-infection)​ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤.​ លោកជំទាវបញ្ជាក់ថា​ ការផ្លាស់ប្តូរនៃប្រភេទវីរុស លេីវ៉ារ្យ៉ង់នេះ​ មិនប៉ះពាល់ដល់ តេស្តធ្វេីរោគវិនិច្ឆ័យ ដែលត្រូវបាន ប្រើនៅក្នុងប្រទេស កម្ពុជាឡេីយ។ ៥.​ អ្វីដែលសំខាន់នៅ ពេលនេះ​ គឺនៅពេលដែលយេីង កំពុងរងចាំ នូវលទ្ធផលសម្រេច នៃវ៉ាក់សាំងកូវីដ-១៩​ ដែលនឹងត្រូវចែកចាយ មកបណ្តាប្រទេសជាសមាជិក​ ដោយមជ្ឈមណ្ឌលកូវ៉ាក់​ និងការវា.យ.តម្លៃជាមុននូវប្រសិទ្ធិភាព​ និងគុណភាពវ៉ាក់ សាំង​ មុនការប្រេីប្រាស់ នៅកម្ពុជានោះ​ ដេីម្បីការពារខ្លួន អ្នកពីការចម្លងវីរុសកូវីដ-១៩​ (បំលែងបែបណាក៏ដោយ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យេីងត្រូវនាំគ្នាអនុវត្តឲ្យបាន ខ្ជាប់ខ្ជួននូវវិធានការ​ ការពារខ្លួនដែលបានណែនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា​ ដែលបានថ្លែងទៅ កាន់ជនរួមជាតិនាថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២០​ ដោយគ្រប់ៗគ្នា​ ត្រូវចូលរួម អនុវត្តវិធានការ​ ៖-​ ៣ការពារ៖​ ពាក់ម៉ាស់​ លាង ដៃញឹក ញាប់​ និងរក្សាគ ម្លាតសុវត្ថិភាព បុគ្គលពីមួយម៉ែត្រកន្លះឡេីង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​-​ ៣កុំ​៖​ កុំទៅកន្លែងមនុស្សច្រេីនកុះករ​ កុំទៅកន្លែងបិទជិត​ គ្មានខ្យល់ ចេញចូល​ ប្រេីម៉ាស៊ីនត្រជាក់ ច្រេីន​ និងកុំប៉ះពាល់គ្នា​ ពេលជួបគ្នាកុំចាប់ ដៃគ្នា​ កុំកៀកស្មាគ្នា​ ឫកុំឱបគ្នា​ ជាដេីម។ -​ ត្រូវបន្តការរស់នៅធម្មតាតាមបែប គន្លងថ្មី​ ដោយ ចេះកែប្រែឥរិយាបទ​ និងទម្លា ប់ នៃការរស់នៅ​ ដោយប្រកាន់ យកនូវការការពារការ ឆ្លងវីរុសកូវីដ-១៩​ តាមការណែនាំខាងលេីនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-​ ការប្រហែសខ្លួន​ ដោយមេីលស្រាល លេីលទ្ធភាពនៃការ ចម្លងរបស់វីរុសកូវីដ-១៩​ គឺជាការមេីលងាយ ខ្លួនឯង​ ដោយ ទុកខ្លួនឯង​ ឲ្យវីរុសកូវីដ-១៩​ សប្បាយចិត្ត​ អាចវ៉ៃ លុក ដោយសេរីមកលេីសរីរាង្គខ្លួនឯង​ ធ្វេីឲ្យធ្លាក់ខ្លួន ឈឺ​ និងអាចមានសភាពធ្ងន់ធ្ងរ​ អាចស្លា .ប់ បាត់បង់ជីវិតបាន​ ប្រសិនបេីនៅ តែប្រហែសខ្លួន​ មេីលស្រាលលេីលទ្ធភាព នៃការប.ង្កជាជំងឺកូវីដ-១៩​ នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវបាន​ជូនពរ ឆ្នាំថ្មីសាកល​ ២០២១​ សូមបងប្អូនប្រជាពលរដ្ឋកម្ពុជា​ មានសុខភាព ល្អ​បរិបូណ៌​ ចៀសផុតនូវការឆ្លងវីរុសកូវីដ-១៩​ និងជំងឺដង្កាត់ ផ្សេងៗទៀត​ ព្រមទាំងមានសុខ សុភមង្គលក្នុងក្រុម គ្រួសាររៀងៗខ្លួន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *