មានលិខិតបញ្ជាក់ របស់លោកចៅ សង្កាត់ផ្សារដេប៉ូទី៣ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បញ្ជាក់ថា ឈ្មោះ ឡេង ប៉ោឆាយ ពិតជាជនដែលមានស្មារតី មិនប្រក្រតី ឆេវឆាវគ្រប់គ្រងអារម្មណ៍ ខ្លួនឯង មិនបាន ឡេឡារនៅមិន ស្ងៀម និង ឧស្សាហ៍វិលមុខ ។
នេះបើយោងតាមហ្វេសប៊ុក របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញផ្សាយនៅ ព្រលប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះ ។ប៉ុន្តែ គណនីហ្វេសប៊ុក មួយ បានបញ្ចេញមតិ ក្នុងការបំភ្លឺ នេះ ថា «ក្នុងនាមខ្ញុំជា បុគ្គលម្នាក់ ដែលជួបហេតុការណ៍ ផ្ទាល់ ខ្ញុំមិនជឿថា បុរសម្នាក់ ហ្នឹងសតិ មិនប្រក្រតីទេ»។
យោងតាមការ បំភ្លឺអះអាងរបស់ ឈ្មោះ ឡេង ចិន្តា ដែលជាឪពុក របស់ឈ្មោះ ឡេង ប៉ឆាយ បានបញ្ជាក់ និង អះអាងថា កូនប្រុសរបស់គាត់មាន ជំងឺផ្លូវចិត្ត សតិមិន ប្រក្រតី តាំងពីអាយុ ១៥ឆ្នាំមកម្ល៉េះ ហើយគាត់ បានយកកូនទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសុម: ដោយ បានបើកថ្នាំពី មន្ទីរពេទ្យក្នុង ១ខែម្ដង យកមកលេបជា ប្រចាំថ្ងៃ ហើយគាត់ក៏ បានបង្ហាញភស្តុតាងជាប័ណ្ណសុខភាព របស់កូនគាត់ ឈ្មោះ ឡេង ប៉ោឆាយ អត្តលេខ ជំងឺ 007-410-600-6 របស់មន្ទីរពេទ្យ ព្រះកុសុម: ផ្នែកពិ គ្រោះជម្ងឺផ្លូវចិត្តទៀតផង ។
ដោយឡែក គណនីហ្វេសប៊ុក មួយ «ទុយ សុវត្ថិឌី» ថ្លែងថា «ក្នុងនាមខ្ញុំជាបុគ្គលម្នាក់ ដែលជួប ហេតុការណ៍ផ្ទាល់ ខ្ញុំមិន ជឿថាបុរសម្នាក់ហ្នឹង សតិមិនប្រក្រតីទេ ព្រោះបើតាម ការនិយាយស្ដី របៀប ស្លៀក ពាក់ របៀប ជិះម៉ូតូ គឺបញ្ជាក់ថា ធម្មតាដូចគេដូចឯង»។
ហ្វេសប៊ុក ដដែលបន្តថា មនុស្សសតិមិន គ្រប់ និយាយស្ដីចេញមក គឺយើងអាច សម្គាល់បាន។ ណាមួយនិយាយ ឲ្យឆាប់ចប់គឺថា មនុស្សសតិមិន គ្រប់គឺមិនអាចគិត ចេញគំនិតអាក្រក់ៗ ចឹងៗទេ។ តែបើពិតជាសតិ មិនគ្រប់មែន ក៏មិនគ្រប់ បែបមនុស្សខូច អញ្ជឹងសមត្ថកិច្ចគួរ ឃាត់ខ្លួន ឫ មានចំណាត់ការ ណាមួយ កុំឲ្យបុគ្គលម្នាក់នេះ ប្រព្រឹត្តិអំពើបែបនេះ ទៀត ព្រោះបើតាមអាន ខមិនមក គឺដើរបោក គេយូរឆ្នាំហើយ ៕