ក្រុមហ៊ុនចំនួនពីរ ទទួលបានអាជ្ញា ប័ណ្ណពីក្រសួងរ៉ែ និងថាមពល ដើម្បីរុករករ៉ែ នៅក្នុងស្រុក មេមត់ ខេត្តត្បូងឃ្មុំ និងនៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមាន ប្រសាសន៍ នៅក្នុងសេចក្តីជូនដំណឹងថា ការជ្រើសរើស ក្រុមហ៊ុនទាំងពីរនេះដោយសារ ក្រុមហ៊ុនទាំងនេះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទើបក្រសួងប្រគល់សិទ្ធិអាទិភាព ដើម្បីបន្តអនុវត្ត នីតិវិធីក្នុងការផ្ដល់អាជ្ញាប័ណ្ណ ស្វែងរុករករ៉ែចំនួន ១ទីតាំងនៅតំបន់ មេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមាន ទំហំ១០៧,១០ គីឡូម៉ែត្រក្រឡា សម្រាប់ក្រុមហ៊ុន រ៉ឺនេសង់មីនើរ៉ល និងនៅតំបន់ភ្នំប៉ាង ស្រុកអូយ៉ាដាវ ខេត្តរតនគិរីមាន ទំហំ ១០០គីឡូម៉ែត្រក្រឡា សម្រាប់ ក្រុមហ៊ុន អូរៀនថល វីសដឹម ខនសាល់ធីង សឺវីស។
លោករដ្ឋមន្ត្រីបានណែនាំ ដល់ក្រុមហ៊ុនទាំងពីរ ត្រូវបិទផ្សាយ នៅទីស្នាក់ការរដ្ឋបាលឃុំ ដែលតំបន់សម្បទាននេះ ស្ថិត នៅនឹងអញ្ជើញមកទំនាក់ទំនង ជាមួយនាយកដ្ឋាន ឧស្សាហកម្មអាជីវកម្មធនធានរ៉ែ នៅរៀងរាល់ម៉ោង ធ្វើការដើម្បីពិនិត្យនិងពិភាក្សាអំពីនីតិវិធី ដែលត្រូវអនុវត្តបន្តក្នុងរយៈពេលយ៉ាង យូរ ១៥ថ្ងៃចាប់ពីការ បរិច្ឆេទនេះតទៅ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ផុតរយៈពេលកំណត់ ខាងលើនេះក្នុងករណីក្រុមហ៊ុន ទាំងពីរពុំបានចូលមក ទំនាក់ទំនង បន្តនីតិវិធីស្របតាមការ កំណត់ទេនោះ ក្រសួងរ៉ែនិងថាមពល ចាត់ទុក ថាក្រុមហ៊ុនបាន បោះបង់ចោល សិទ្ធិអទិភាព របស់ខ្លួនក្នុងការទទួលបានអាជ្ញា ប័ណ្ណរុករករ៉ែនេះ។
គួរបញ្ជា្កក់ថា ក្រសួងរ៉ែនិងថាមពលក៏បានបដិសេធក្រុមហ៊ុន ចំនួនពីរ គឺក្រុមហ៊ុនស៊ីនរូយ ឆាងម៉ាញនីង និងក្រុមហ៊ុន អេស៊ានខមហ្វតអ៊ិនវេស មេនសឺវីស ដែលបានដាក់ពាក្យរុករករ៉ែ នៅតំបន់មេមត់ ដោយសារក្រុមហ៊ុនទាំ ងពីរនេះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់៕