ក្រសួង​ការបរទេស​កម្ពុជា និយាយ​ថា វៀតណាម​បាន ​បញ្ជាក់​ជាថ្មី​ចូលរួម​សហការ​ទប់ស្កាត់ ​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ខុសច្បាប់​ឆ្លងដែន សំដៅ​ដល់​ភាពរឹងមាំ ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ​រវាង​ប្រទេស​ទាំងពីរ។

ក្រសួង​ការបរទេស​កម្ពុជា ថ្លែង​បែបនេះ ធ្វើឡើង​តាមរយៈ​ សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​ នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-វៀតណាម​ លើក​ទី១៨ ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា នា​ថ្ងៃទី២២ ខែធ្នូ តាម​ប្រព័ន្ធ​វីដេអូ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួង​ការបរទេស​និយាយ​ថា ក្នុង​កិច្ចប្រជុំ​នោះ ភាគី​ទាំងពីរបាន​ជំរុញ​ដល់​ភាពរឹងមាំ​ជា ​ប្រពៃណី ភាពជា​អ្នកជិតខាង​ល្អ និង​ស្ថិរភាព​យូរអង្វែង រួម​ទាំង​ការ​លើក កម្ពស់​បន្ថែម​នូវ​ភាពជា​ ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង ជ្រោយ​ រវាង​ប្រទេស​ទាំងពីរ។

ក្រសួងការបរទេស​ក៏ បាន​គូសបញ្ជាក់​ថា ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​ផង​ ដែរ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ និង​ការ​គាំទ្រ​ទៅវិញទៅមក​នៅ​ថ្នាក់​តំបន់ និង​អន្តរជាតិ បន្ត​សម្របសម្រួល​ក្នុង​ការ ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួង​បន្ត​ថា៖ «ភាគី​ទាំងពីរ​បាន​បញ្ជាក់​ជាថ្មី​នូវ​ ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត និង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​ក្នុង ​ការ​គ្រប់គ្រងសកម្មភាព​កេងប្រវ័ញ្ច​ខុសច្បាប់​ នានា ការ​ដឹកជញ្ជូន និង​ការ​ជួញដូរ​ឈើ​ហ៊ុប និង​សត្វព្រៃ​ឆ្លងដែន​ខុសច្បាប់»។

ប្រធានមន្ទីរ​បរិស្ថាន​ ខេត្តមណ្ឌលគិរី លោក កែវ សុ​ភ័ក្រ មានប្រសាសន៍​ថា មួយឆ្នាំ​ចុង ក្រោយ​នេះ គ្មាន​បទល្មើស​ប្រភេទ​ឈើ​ហ៊ុប​ឆ្លងដែន​ទេ ក្រោយពី​ក្រុមការងារ​ ថ្នាក់​ជាតិ​បាន​ចុះ​ប ង្ក្រា.ប​បទ ល្មើស​ព្រៃឈើ​ក្នុង​ទ្រង់​ទ្រាយ​ធំ​រួចមក ប៉ុន្តែលោក​ថា បទល្មើស​ទ្រង់ទ្រាយ​តូច​ ជា​ប្រភេទ​ឈើ​សំណង់ និង​ប្រភេទ​ឈើ​ដែល​ប្រជាពលរដ្ឋ​ត្រូវការ ​សម្រាប់​ធ្វើ​ផ្ទះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត លោក​ថា បទ​ល្មើ​សសត្វព្រៃ​ឆ្លងដែន ជា​ប្រភេទ​ធ្វើអាជីវកម្ម ​ក៏​លែង​មាន​ដែរ វា​លើកលែងតែ ​ពលរដ្ឋ​វៀតណាម​ខ្លះ​លួចចូល​ដាក់ អន្ទាក់​ក្នុង ទឹក​ដី​កម្ពុជា ដោយសារតែ​មន្ត្រី​អភិរក្ស​ កម្ពុជា​នៅ​មាន​ចំនួន​តិច ខណៈ​ដែន​ការពារ ​ជាប់​ព្រំដែន​ខេ​ត្ត​មណ្ឌ​គិរី​នេះ​មាន ​ព្រំប្រទល់​ជាប់​វៀតណាម មាន​ចម្ងាយ​ ជាង ២០០គីឡូម៉ែត្រ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កែវ សុ​ភ័ក្រ មានប្រសាសន៍​ថា៖ «[វៀតណាម​] ឆ្លងដែន​លួច​មក​ ដាក់អន្ទាក់​ មាន! ប៉ុន្តែបើ​ថា ​នាំចេញ​ជា​លក្ខ​ណពាណិជ្ជកម្ម​ ដូច​អត់​ទាន់​ ដែល​ជួបប្រទះ»។

អ្នកសម្របសម្រួល​សហគមន៍​ ជនជាតិ​ដើម​ភាគតិច​ប្រចាំ​ខេត្តមណ្ឌលគិរី លោក គ្រឿង តុលា និយាយ​ថា បទល្មើស​ ព្រៃឈើ​ប្រភេទ​ឈើ​ហ៊ុប​ដឹក​ចេញទៅ​វៀតណាម ​នៅ​ខេត្ត​នេះ នៅតែ​បន្ត​កើតមាន ចំ​ពេល​សកម្មភាព ​ចុះ​ប.ង្ក្រា.ប​របស់​ថ្នាក់​ជាតិ បាន​ស្ងប់ស្ងាត់​ទៅវិញ ដែល​លោក ​ថា ឈ្មួញ​ដឹក​ចេញ​ភាគច្រើន​ នៅពេល​យប់​ចន្លោះ​ពី​ម៉ោង៩ទៅ​ម៉ោង២។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកឃ្លាំមើល​ជនជាតិ​ដើម​ ភាគតិច​រូប​នេះ ព្រួយបារម្ភ​ថា បទល្មើស​ឆ្លងដែន​នឹង​ មិន​ថយ​ចុះ​ទេ បើ​មន្ត្រី​ទទួលផល​ប្រយោជន៍​ពី​បទល្មើស មិន​ត្រូវ​បាន​ផ្តន្ទា​ទោស​ទេ​នោះ។

លោក គ្រឿង តុលា ប្រាប់​ថា៖ «ខ្ញុំ​គិតថា ទី១ ពង្រឹ​ងអភិក្រម ទី២ព ង្រឹង​ការគោរព​ច្បាប់​ ទី៣ ត្រូវតែ​មាន​ពិន័យ ​ឱ្យ​ធ្ង,ន់,ធ្ងរ​ចំពោះ​ជន ​ដែល​ប្រព្រឹត្ត។ ៣ចំណុច​ហ្នឹង បើ​យើង​ធ្វើ​បាន ព្រៃឈើ​គង់​វង្ស តែបើ​ធ្វើ​មិនបាន ៣ហ្នឹង មិនបាច់​ស្រែក​ទេ ស្រែក​នាំ​តែ​អត់ប្រយោជន៍»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រាវជ្រាវ​សង្គម​ លោក​បណ្ឌិត សេង សារី មាន​ប្រសា​សន៍​ថា ការ​ប្តេជ្ញា​ចិត្ត​លើ​ក្រដាស ​ជា​រឿង​មួយ ប៉ុន្តែ​ថា បើ​ការអនុវត្ត​ជា​ក់​ស្តែងក្នុង​ការទប់ ស្កាត់ ​បទ ល្មើស​ឆ្លង ដែន​គ្មាន​ប្រសិទ្ធភាព​នោះ វៀតណាម​នៅតែ ​បន្ត​ចំណេញ​លើសលុប ​ពី​កម្ពុជា​ ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស ​ឆ្លង​ដែ​ននេះ។

លោក សេង សារី មានប្រសាសន៍​ថា៖ «បើ​និយាយ​ពី​វៀតណាម​វិញ គេ​ទទួល​បានផល​ចំណេញ​ពី​ កម្ពុជា ៩ពាន់​លាន​ដុល្លារ ​ក្នុង១ឆ្នាំ ហើយ​សិប្បកម្ម​កែ ច្នៃ​ប្រមាណ​ជាជាង៤០០ កំពុង​ដំណើរការ​កែច្នៃ​ឈើ​ចូល ​ពី​កម្ពុជា ហើយក៏​មាន​មនុស្ស​ទទួលផល​ពី​ការកែច្នៃ​ឈើ​ហ្នឹង​ រាប់ពាន់​នាក់»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បង្ហាញ​របាយការណ៍​ អំឡុង​ខែធ្នូ​នេះ​ថា ១១ខែ​ឆ្នាំនេះ សមត្ថកិច្ច​ប.ង្ក្រា.ប​បទល្មើស​ព្រៃឈើ​បាន​សរុប​ ជាង ៣​ពាន់​​ករណី ​(៣ ៣១២​) ឃាត់ខ្លួន​ជនល្មើស​ បាន ២២៨នាក់។

ចំណែក​ក្រសួងបរិស្ថាន បាន​បង្ហាញ​របាយការណ៍ ​ដែរ​ថា ការ​ចុះ​ល្បាត​បង្ក្រាប​បទល្មើស​ ធនធាន​ធម្មជាតិ​ នៅ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ​រយៈពេល ៩ខែ ​ឆ្នាំនេះ ក្រុម​មន្ត្រី​ឧទ្យានុ​រក្ស​ប.ង្ក្រាប​បទល្មើស​បាន​ចំនួន ៩៥៤ករណី និង​រឹបអូស​វត្ថុ​តាង​បាន​មួយចំនួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួង​គូសបញ្ជាក់​ថា បទល្មើស​ទាំងនេះកើតឡើង​មក​ពី​កត្ដា​ជីវភាព​របស់​ប្រជា​សហគមន៍ ការ​ទាក់ទាញនិង​ញុះញង់​ពីសំណាក់​ក្រុម​ឈ្មួញ​ទុច្ចរិត គួបផ្សំ​នឹង​ចំ​នួន​មន្ដ្រី​ឧទ្យានុ​រក្ស​នៅ​មានកម្រិត​នៅឡើយ​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed