​រថយន្ត​ម៉ាក​​ហ៊ី​យ៉ា​ន់​ដាយ ​១​គ្រឿង​ត្រូវ​បាន​ចោរ​ ធ្វើ​សកម្មភាព​លួច​បាត់ ​ស្រមោល​អស់​រយៈពេល​ ៤​ឆ្នាំ​កន្លង​មក​ហើយ ​រក​មិនឃើញ​សោះ ស្រាប់តែ​ពេល​​នេះ ​ម្ចាស់​ប្រទះ​ឃើញ​ស្លាក​លេខ​ បំពាក់​នៅ​លើ​រថយន្ត​ម៉ាក​កាម​រី​ បា​ឡែ​ន​ទៅ​វិញ ។ ​ខណៈនោះ​​ម្ចាស់ ​ក៏​បាន​តាម​ឃាត់​ សួរនាំ​និង​នាំ​ទៅ​ ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចោម​ចៅ​ទី​២ ដើម្បី​ជជែក​វែកញែក ​គ្នា​ស្វែងរក​ការ​ពិត​ និង​សុំ​ឲ្យ​កម្លាំង​នគរបាល​ជួយ ​អន្តរាគមន៍​លើ​រឿង​នេះ ​និង​ស្វែងរក​រថយន្ត​របស់ ​គាត់​ត្រឡប់​មក​វិញ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ថ្មគោល​២ សង្កាត់​ ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​​មួយ​គ្រឿង​ ដែល​ត្រូវ​បាន​ឃាត់​ទុក​ខាងលើ​​នោះ ​ម៉ាក​កាម​រី​បា​ឡែ​ន​ ព​ណ៍​ទឹកមាស ពាក់​ស្លាក​ លេខ ​ភ្នំពេញ 2AJ-5287 បើកបរ​ដោយ​ បុរស​ម្នាក់​ឈ្មោះ​ចាន់ សុវណ្ណ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​ជា​ មន្ត្រី​នគរបាល ​ក្រសួងមហាផ្ទៃ មាន​ឋានន្តរស័ក្ដិ​វរសេនីយ៍ឯក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ជ.ន​រ.ង.​គ្រោះ​ដោយ​ការ​.បាត់​រថយន្ត​ម៉ាក​ហ៊ី​.យ៉ា​ន់​ដាយ​កាលពី.​៤​ឆ្នាំ​មុន​ ហើយ​អះអាង​ថា​ស្លាក​លេខ​ដែល​បំពាក់​លើ​រថយន្ត​ម៉ាក​កាម.​រី​បា​ឡែ​ន​គឺជា​ស្លាក​លេខ.រ​ថយ​ន្ត​របស់​គាត់​ដែល​ បាន​បាត់​នោះ​ប្ដី​ឈ្មោះ​វ៉ា ចាន់​ថុ​ល អាយុ​៤០​ឆ្នាំ មុខរបរ​ចាក់​មេក្រូ តាម​ពិធីបុណ្យ​ និង​មង្គលការ មាន​ប្រពន្ធ​ឈ្មោះ ​ឈុ​ន ឡាយ អាយុ​៣៦​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ ក្នុងភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ជា​ប្រពន្ធ​បាន​ និយាយ​ថា កាលពី​៤​ឆ្នាំ​មុន​ក្នុង​អំឡុង​ឆ្នាំ​២០១៦ គាត់​និង​ប្ដី​បាន​ខ្ចីប្រាក់​ធនាគារ​ មួយ​យក​មក​ទិញ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា់​ន់​ដាយ ព​ណ៍​ស​១​គ្រឿង​ ដើម្បី​ដឹក​អីវ៉ាន់​រក​ស៊ី​ ដោយ​បាន​ធ្វើ​ស្លាក​ លេខ​ភ្នំពេញ​2AJ-5287 ដាក់​ឈ្មោះ​ប្ដី​ របស់​គាត់ ។​ ក្រោយមក​ខណៈ​ដែល​គាត់ ​ចត​រថយន្ត​ទុក​នៅ​ក្បែរ​ផ្ទះ ​ស្រាប់តែ​ត្រូវ​បាន​ ចោរលួច​បើក​យក​ទៅ​បាត់​ស្រមោល​ តាម​រក​យ៉ាង ណា​ក៏​មិនឃើញ​ដែរ ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​មក​ពួក​គាត់​ប្ដឹង​នគរបាល ​ឲ្យ​ជួយ​រក​ក៏​នៅ​តែ​រក​ មិនឃើញ​ទៀត លុះ​រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២០ ខណៈ​ដែល​ប្ដី​គាត់​បើករថយន្ត​ទៅ​ដឹ ក​អីវ៉ាន់​នៅ​ផ្សារ​នាគ​មាស ចេញ​ផុត​ពី​ផ្ទះ​បន្តិច ​ស្រាប់តែ​ឃើញ ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ ព​ណ៍​ទឹកមាស ពាក់ ​ស្លាក​លេខ​ ភ្នំពេញ 2AJ-5287 ដែល​ជា​ស្លាក​លេខ​រថយន្ត​ របស់​គាត់ កំពុង​បើកបរ​នៅ​ខាង​មុខ​ទើប​ប្ដី​គាត់​ដេញ​តាម​ឃាត់​សួរនាំ​និង​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​២​តែ​ម្ដង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ប្រភព​ដដែល ​បាន​បន្ត​ថា នៅ​ពេល​ប្ដី​គាត់​ឃាត់​សួរនាំ​ អ្នកបើកបរ​រថយន្ត​ នោះ​ប្រាប់​ថា​ ​គាត់​​ជា​នគរបាល ​ក្រសួងមហាផ្ទៃ ហើយ​បាន​ខ្ចី​រថយន្ត​ ពី​មេ​របស់​ខ្លួន​នៅ​ក្រសួង​មក​ជិះ ហើយ​វា​ជា​រថយន្ត​ដែល ​រឹបអូស​បាន​ពី​បទ ល្មើស ​។ ​បន្ទាប់​ពី​បាន ​ស្ដាប់​ការ​បកស្រាយ​ពី​សំណាក់​បុរស​នោះ​ បាន​ធ្វើ​ឲ្យ​គាត់​ក៏​ដូច​ជា​មហាជន មានការ​ងឿងឆ្ងល់​ និង​ហួសចិត្ត​យ៉ាង​ខ្លាំង និង​ចង់​ដឹង​ថា​តើ​មេ​របស់​មន្ត្រី​នគរបាល​រូប​នោះ​ បាន​ស្លាក​លេខ ​រថយន្ត​នេះ​មកពីណា មក​បំពាក់​ លើ​រថយន្ត​ម៉ាក​កាម​រី​ បា​ឡែ​ន​នេះ? ​និង​បាន​វា​តាម​របៀប​ណា ហើយ​ចុះ​រថយន្ត​ហ៊ី​យ៉ា​ន់​ ដាយ​របស់​គាត់​ដែល​បាន​បាត់​នោះ​ទៅ​ណា​ ហើយ​ហេតុ​អ្វី​ទើប​ស្លាក​ លេខ​ធ្លាក់​ចូល​កណ្ដាប់ដៃ​នគរបាល ​ក្រសួងមហាផ្ទៃ​ បែរជា​រក​រថយន្ត​ពុំ​ឃើញ​ទៅ​វិញ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពេល​កើត​មាន ​ហេតុ​ការ​ភ្ញាក់ផ្អើល​ខាងលើនេះ ​មន្ត្រី​នគរបាល​ខាង លើ​ត្រូវ​បាន​នគរបាល​ហៅ​ ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​គាត់​មាន​លិខិត​សុំ​ខ្ចី​រថយន្ត​ម៉ាក ​កាម​រី​បា​ឡែ​ន​ខាងលើ​ពី​ប្រធាន​ នាយកដ្ឋាន​នគរបាល​ព្រហ្មទ ណ្ឌ​ក្រ​មហាផ្ទៃ​ ដើម្បី​ជិះ ព្រោះតែ​គាត់​ខ្វះ​មធ្យោបាយ ​ដើម្បី​ជិះ​បម្រើ​ការងារ​និង ​បេសកកម្ម​តាម​បណ្ដា​រាជធានី ខេត្ត ក្រុង​ ។​ មិនតែប៉ុណ្ណោះ​ នៅ​ក្នុង​លិខិត​នេះ​ក៏​មានការ​ឯកភាព​ និង​ចុះហត្ថលេខា​ ដោយ​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ដែល​មានការ​ បរិ​ច្ឆេ​ទ​​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២០​ផង​ដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​នាយ កដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​ បើក​ប្រតិបត្តិការ​ប.ង្ក្រា.ប​និង​ចាប់ខ្លួន​ក្រុម​ចោរ ​ដាក់​ថ្នាំ​យក​រថយន្ត​បាន​ចំនួន​ ៤​នាក់ ​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​កងពលតូច​លេខ​៧០ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈនោះ​បាន​ធ្វើការ​ ដកហូត​រថយន្ត​ម៉ាក​កាម​រី​ បា​ឡែ​ន​ព​ណ៍​ទឹកមាស ដែល​មាន​ ពាក់​ស្លាក​លេខ ​ភ្នំពេញ 2AJ-5287 ខាងលើ​ស្រាប់​ ដោយ​ក្រុម​ចោរ​ ជិះ​ធ្វើ​សកម្មភាព លុះ​ប.ង្ក្រា.ប​បាន​នគរបាល​បាន​ស្នើរ​សុំ​ ទៅ​ព្រះរាជអាជ្ញា​ដើម្បី​យក​រថយន្ត​នេះ ​ជិះ​ធ្វើ​ការងារ​បណ្ដោះអាសន្ន​ ដោយ​ពុំ​បានដឹង​ថា ​ក្រុម​ចោរ​បាន​ស្លាក​លេខ​នេះ​មកពីណា​ឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នគរបាល​ខាងលើ​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​ក្រុម​ចោរ​ ដែល​តែងតែ​ធ្វើ​សកម្មភាព​ដាក់​​ថ្នាំ​ យក​រថយន្ត​នៅ​ពេល​នោះ​ ត្រូវ​បាន​តុលាការ​កាត់ទោស​ ដាក់​ពន្ធនាគារ​ព្រៃ​ស រ​ហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​នៅ​ពុំ​ទាន់​រួច​នៅឡើយ​ទេ ចំណែក​រថយន្ត​ ក្រោយមក​ត្រូវ​បាន​លោក​វរ សេនីយ៍ឯក ចាន់ សុវណ្ណ ស្នើរ​ទៅ​ប្រធាន​នាយកដ្ឋាន​ដើម្បី​ជិះ​ បម្រើ​ការងារ​និង​ចុះ​បេសកកម្ម​ផ្សេង​ៗ ។​ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ​ ស្រាប់តែ​ម្ចាស់​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ប្រទះ​ឃើញ​ស្លាក​លេខ​រថយន្ត​គាត់ ​ដែល​បាត់​បំពាក់​នៅ​លើ​រថយន្ត​កាម​រី​បា​ឡែ​ន​នេះ​ ទើប​ឃាត់​សួរ នាំ​តែ​ម្ដង ​។ ​ទោះបីជា​បែប​ណា​ សំណុំរឿង​នេះ​និង​ត្រូវ​បាន​បញ្ជូន ​បន្ត​ទៅ​កាន់​ នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ដើម្បី​ចាត់ការ​ បន្ត​ហើយ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed