អភិបាលរងស្រុកស្វាយចេក បានចោទអនុប្រធានការិយាល័យ​ កសិកម្មស្រុកស្វាយចេក ជាមន្ត្រីជំនាញ ហើយនិង ជាម្ចាស់ទីសត្វឃា.តជ្រូក ខុសពី លក្ខខ័ណ្ឌមន្ត្រីរាជការ ដែលលើក ឡើងក្នុង​កិច្ចប្រជុំ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅសាល ប្រជុំសាលាខេត្តបន្ទាយមានជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកិច្ចប្រជុំស្តីពីការបំពេញបែបបទ និងនីតិវិធី ស្នើសុំអនុញ្ញាត ធ្វើអាជីវកម្មពិ.ឃា.តសត្វ គោ ក្របី ជ្រូក សម្រាប់ឆ្នាំ២០២០នេះ អភិបាលរងស្រុកស្វាយចេក បានមានប្រសាសន៍លើកឡើងថា លោក ហេង ប្រុស មានតួនាទី ជាអនុប្រធានការិយាល័យកសិកម្មស្រុកស្វាយចេក ហើយជាម្ចាស់ទីសត្វ.ឃា.ត នៅស្រុកស្វាយ ចេកទៀត ដែលខុសពីលក្ខខ័ណ្ឌ មន្ត្រីរាជការ (ដូចជាធ្វើជាអ្នកប្រដាល់ផង និងអាប៊ីតផង) តើត្រឹមត្រូវដែរ ឫទេ សុំអោយ ប្រធានអង្គប្រជុំមន្ទីរអង្គភាព បាន ជ្រាប ទំនងអាចមាន ខ្នងអាង ទើបដំណើរ យ៉ាងរលូតជាច្រើនឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហ៊ុយ តូច ប្រធានការិយ៉ាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយមានជ័យបាន ប្រាប់ថា​ គួរតែរដ្ឋបាលស្រុកស្វាយចេក ស្រាវជ្រាវ សិក្សាអោយបានច្បាស់ តើទីសត្វស្រុកស្វាយចេក ជារបស់បុគ្គលណា ពិតប្រាកដ បើសិនជា របស់លោក ហេង ប្រុស ជាអនុប្រធានការិយាល័យកសិកម្មស្រុកស្វាយចេក ត្រូវរដ្ឋបាលស្រុកស្វាយចេក ត្រូវពិភាគសារ ព្រោះការិយាល័យស្រុកការគ្រប់គ្រង ដោយរដ្ឋបាលស្រុក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា បើសិនជាមន្ត្រីការិយាល័យ​កសិកម្មស្រុកស្វាយចេក ជាម្ចាស់ទីសត្វ.ឃា.តនៅស្រុកស្វាយចេក ពិតជាខុសលក្ខខ័ណ្ឌ នៃមន្ត្រីរាជការរដ្ឋបាលស្រុកស្វាយចេក ត្រូវពិភា​ក្សា​សួរនាំ អោយបានច្បាស់ជៀសវាង ការជះទឹកដាក់គ្នា ព្រោះតែប្រយោជន៍ វាពិតជាខុស ត្រូវស្រាវជ្រាវអោយបានច្បាស់លាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា កិច្ចប្រជុំ ស្តីពី ការងារបំពេញ បែបបទ និងនីតិវិធី ស្នើសុំអនុញ្ញាតធ្វើអាជីវកម្មពិ.ឃា.តសត្វ គោ កក្របី សម្រាប់ឆ្នាំ២០២១ សម្រាប់ឆ្នាំ២០២០ កន្លងទៅ ទីសត្វ.ឃា.ត ក្នុងខេត្តបន្ទាយមានជ័យ ដែលមាន ច្បាប់ធ្វើអាជីវកម្ម មានចំនួន ១១កន្លែង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលអភិបាលរងស្រុកស្វាយចេករឺ រដ្ឋបាលស្រុកស្វាយ ចេកប្រតិកម្ម ចំពោះលោក ហេង ប្រុស មានតួនាទីជាអនុ ការិយាល័យកសិកម្មស្រុកស្វាយចេក ហើយជាម្ចាស់ ទីសត្វ.ឃា តនៅស្រុកស្វាយចេក ត្រូវមន្ទីកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត ត្រូវសហការជាមួយរដ្ឋបាលស្រុកស្វាយចេក ត្រូវពិភាក្សាគ្នា បើមានមែនខុសលក្ខខ័ណ្ឌមន្ត្រីរាជការ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហេង ប្រុស អនុប្រធានករិយាល័យកសិកម្ម ស្រុកស្វាយចេក បានប្រាប់ទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ថា ទីសត្វឃាតស្រុក ស្វាយចេកនេះ គឺជារបស់កូនស្រីគាត់ ឈ្មោះ ហេង សុហ៊ាង ភេទស្រី អាយុ ៣៤ឆ្នាំ ជាម្ចាស់ទីសត្វ.ឃា.តនៅស្រុកស្វាយចេក ដោយជួល រយៈពេល ៥ឆ្នាំ ក្នុង ១ឆ្នាំ សុំច្បាប់ភូមិ.ឃុំម្តង ដែលជួលពីឈ្មោះ ធា សឿប ជាម្ចាស់ ដែលគាត់ទិញ ពីឈ្មោះ ដក កូន ដែលលក់អោយ តាំងពីឆ្នាំ២០០០។ មានអ្នកចង់បាន ទីសត្វ.ឃា.ត.នេះ ធ្វើអាជីវ កម្ម ហើយព្យាយាមប្រើ ល្បិច គ្រប់យ៉ាង ដើម្បី​រករឿង រូបលោក​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *