កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រសួងសុខាភិបាលថៃ បានចេញថ្លែងការពីស្ថានការណ៍ការ រីករាលដាលជំងឺ​កូវីដ១៩ ក្នុងប្រទេសថៃ។ ក្នុងនោះ ក្រសួងក៏បានប្រកាសថា ប្រទេសថៃ មានសមត្ថភាពផលិតវ៉ាក់សាំង កូវីដ១៩ ដោយខ្លួនឯងហើយ ដោយក្នុង ១ ឆ្នាំថៃគ្រោងនឹងអាចផលិតបានចំនួន ២០០ លានដូស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ ក្រសួងក៏នឹងបញ្ជាទិញចូលវ៉ាក់សាំងពីប្រទេសចិនផងដែរ ដើម្បីធានាបាននូវបរិមាណផ្គត់ផ្គង់ ឱ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជនថៃ។ ក្នុងនោះ ប្រជាជនថៃនឹងទទួល បានការចាក់វ៉ាក់សាំងឥតគិតថ្លៃ ពីរាជរដ្ឋាភិបាល ដោយមិនតិចជាង ៥០ ភាគរយនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាងនេះទៅទៀតនោះ ក្រសួងនឹងបញ្ចេញវ៉ាក់សាំង ដាក់ឱ្យប្រើប្រាស់ បណ្ដើរៗ នៅក្នុងដើមខែឧសភា ឆ្នាំ​២០២១ ខាងមុខនេះហើយ។ យ៉ាងណាមិញ ក្រសួងសុខាភិបាលថៃ ក៏បានសហការ ជាមួយដៃគូផ្សេងៗ ដើម្បីឱ្យប្រាកដ ចិត្តថា ប្រជាជនថៃ នឹងអាចទទួលបាន វ៉ាក់សាំងការពារនេះ នៅរយៈពេល ដ៏ខ្លីខាងមុខនេះ។​

ដូចគ្នានេះដែរ ក្រសួងមួយនេះ ក៏បានបញ្ជាក់ថា រាល់វ៉ាក់សាំង ដែលដាក់​ជូនឱ្យប្រើប្រាស់នោះ គឺធានាបាន នូវគុណភាពប្រសិទ្ធិភាព ដោយឆ្លងកាត់ការ ត្រួតពិនិត្យបានយ៉ាង ច្បាស់លាស់ ដើម្បីធានា បាននូវសុខមាលភាពរបស់ប្រជាជនថៃ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *