យុវតីរូបស្រស់ម្នាក់ នៅសុខៗបាន បាត់ខ្លួនចេញពីផ្ទះ ដោយមិន ដឹងមូលហេតុ ធ្វើឱ្យឪពុកម្តាយ ភ័យ ឆោឡោតាម ស្វែងរកសព្វកន្លែងនៅតែ មិន ឃើញសោះ ទើបមានការ ព្រួយ.បារម្ភ រត់ទៅប្តឹង សមត្ថកិច្ចឱ្យជួយតាមស្វែង រកកូនស្រីត្រឡប់ មកផ្ទះវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវតីរូបស្រស់ ដែលបាត់ខ្លួននោះ មាន ឈ្មោះប៉ុង អាយលីន អាយុ១៧ឆ្នាំ មុខរបរសិស្ស មានឪពុក ឈ្មោះកុយ ញេប អាយុ៤៨ឆ្នាំ ម្តាយឈ្មោះ ហេង ខេង អាយុ៤៣ឆ្នាំ និងមានលំនៅ ក្នុងភូមិត្រពាំង តាមូង ឃុំព្រៃស្លឹក ស្រុកទ្រាំង។ យុវតីខាងលើ បាន បាត់ខ្លួនកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០១។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពពីឪពុកម្តាយយុវតី ដែលបាត់ខ្លួនខាង លើ បានរៀបរាប់ប្រាប់ថា មុនពេល កើតហេតុ កាលពីវេលា ម៉ោង៨ព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ កូនស្រី របស់គាត់ ឈ្មោះប៉ុង អាយលីន ដែលទើបនឹងមាន អាយុ ១៧ឆ្នាំ បានចេញបាត់ ពីផ្ទះ មិនដឹងជាទៅទីណា នោះទេ ទើបធ្វើឱ្យពួកគាត់ទាំង ២នាក់ ជាឪពុកម្តាយ ស្វះស្វែងដើរ តាមរកកូនគ្រប់ កន្លែងទៅ ហើយ នៅតែរកមិនឃើញសោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីព្យាយាម ដើរតាមរកកូនស្រីអស់ ជាច្រើនថ្ងៃ នៅតែមិនទាន់ទទួលបានដំណឹង ទើបពួកគាត់បានសម្រេច ដាក់ពាក្យបណ្តឹង ដើម្បីឱ្យ សមត្ថកិច្ចជួយ អន្តរាគមន៍ តាមរក កូន ស្រីរបស់ពួកគាត់ ឱ្យវិលត្រឡប់ មកផ្ទះវិញ។​

ជាមួយនេះ ឪពុកម្តាយ យុវតីដែល បាត់ខ្លួន ខាងលើ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបាន ប្រទះឃើញ យុវតីដែលមានភិនភាគដូចក្នុង រូបថត សូមមេត្តាជួយ ផ្តល់ដំណឹងមកក្រុមគ្រួសារ តាមរយៈលោក អធិការរង ស្រុកទ្រាំង ដែល មានលេខទូរស័ព្ទលេខ ០៩៧ ៧៤ ៧១ ៣១១ និងលោក នាយ ប៉ុស្តិ៍រដ្ឋបាលព្រៃស្លឹក ទូរស័ព្ទ លេខ ០៩២ ២២ ១៥ ១១ ដោយក្តីអ នុគ្រោះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *