នុះរឿងធំហើយ គ្រូហុងស៊ុយណាលី មិនព្រមមកជួបអាជ្ញាធរទេ សាលាខណ្ឌឫស្សីកែវនឹងចាត់វិធានការបន្ត
តំណាងក្រុមហ៊ុនណា លីហុងស៊ុយ ដែលគ្រោងជួបអាជ្ញាធរ ខណ្ឌឫស្សីកែវ នៅម៉ោង ៣ រសៀលថ្ងៃទី ៨មករានេះ ត្រូវបាន លើកពេល។ នេះបើតាម មន្ត្រីសាលាខណ្ឌឫស្សីកែវ បានឲ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃទី៨ មករានេះ។ការលើកពេលដោយ មិនបានប្រាប់មូលហេតុ ច្បាស់លាស់នេះ ត្រូវបានមន្ត្រីសាលាខណ្ឌដដែល បញ្ជាក់ដោយខ្លីថា ព្រោះមិនបាន ឃើញតំណាងក្រុមហ៊ុនមកជួប។…