ក្រោយពីអង្គភាព សារព័ត៌មាន CPC NEWS បានចេញផ្សាយអត្ថបទ មួយក្រោម ចំណងជើង ថា «បែ ចិញ្ចឹមត្រី ជាច្រើន និង ផ្ទះបណ្តែតទឹក របស់ជនជាតិ វៀតណាម កំពុងកើតមានយ៉ាង អនាធិបតេយ្យ នៅក្រោមស្ពានព្រែកព្នៅ» កាលពីរសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ រួចមក , រដ្ឋបាលខណ្ឌព្រែកព្នៅ បាន បំភ្លឺជុំវិញបញ្ហានេះ ។
នៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌព្រែកព្នៅ បំភ្លឺមក CPC NEWS ថា នៅព្រែកព្នៅតាម មាត់ច្រាំងទន្លេចម្ងាយពីស្ពានប្រហែល១០០ម៉ែត្រខាង ជើងឆ្ងាយពី ស្ពានមាន អ្នករស់នៅតាំ ងពីយូរមកហើយ។
គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ពុំមានបែចិញ្ចឹមត្រី និង ផ្ទះបណ្ដែតទឹករបស់ ជនជាតិវៀតណាម មកពី ខេត្តកំពង់ឆ្នាំង ចូលមកតាំងទីលំនៅ ក្នុងទីតាំងនេះទេ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៣៖៣០នាទី រដ្ឋបាលខណ្ឌបាន រុញចេញ ចំនួន២ទូក-បែ។
ជាមួយគ្នា នេះផងដែរ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាព ខណ្ឌព្រែកព្នៅ ដឹកនាំដោយ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានចុះរៀបចំ សណ្ដាប់ធ្នាប់ និងត្រួតពិនិត្យតាម ដងទន្លេ ។ លោកអភិបាល ខណ្ឌ បានដាក់បញ្ជាដាច់ណាត់ ត្រូវទ ប់ ស្កាត់មិន ឲ្យមានការចូលមក បោះទីតាំងថ្មីក្នុង មូលដ្ឋាននេះឡើយ។
សូមបញ្ជាក់ផងដែរ ថា រដ្ឋបាលខណ្ឌព្រែកព្នៅ បានចុះធ្វើរដ្ឋបាល និងស្រង់ស្ថិតិអ្នករស់ នៅក្នុងទឹក ចំនួន ២លើក រួចមកហើយ។ រដ្ឋបាលខណ្ឌ គ្រប់គ្រង បាននូវចំនួនទូក ដែលរស់ នៅចាស់ និងមិនឲ្យមាន អ្នកចូលមក រស់នៅថ្មីឡើយ។
រដ្ឋបាលខណ្ឌព្រែកព្នៅ សូមអរគុណ ចំពោះការចូលរួម សហការ ពីអ្នកសារព័ត៌មាន ក្នុងការ ផ្ដល់ព័ត៌មាន អំពីបែ ចិញ្ចឹមត្រីនេះ ដើម្បីរួមគ្នា ការពារ និងទប់ ស្កាត់ កុំឱ្យមានការ ហូរចូលមក តាំងទីលំនៅថ្មី ក្នុងទីតាំង ខាងលើនេះឡើយ ។