​ដោយសារប្រពៃណីទំនៀមទ ម្លាប់ខ្មែរ តាំងពីបុរមបុរាណរៀងមក ខាងប្រុសត្រូវចូលស្ដីដណ្ដឹងខាងស្រី ដោយមក ជាមួយនូវភ័ស្តុភា បណ្ណាការ មាសប្រាក់ កែវកង តមកដល់បច្ចុប្បន្ននេះ ខាងស្រីច្រើន បង្គាប់ថ្លៃបណ្ណាការ ដែលគេហៅ ថាថ្លៃទឹកដោះនេះ ពេលដែលភាគីបុរសចូលចែចូវ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញទោះបីជា ភាគច្រើននៅតែអនុវត្ត ទំនៀមនេះ ប៉ុន្តែក៏មាន ឪពុកម្ដាយ មួយចំនួនបានផ្សំផ្គុំរៀបការ ឱ្យកូនប្រុស ស្រី ដោយមិនប ង្គាប់ថ្លៃបណ្ណាការ អ្វីឡើយ ក្រោយរៀបការ រួចប្រគល់ចំំណង ដៃឱ្យកូនៗ យកទៅបើកមុខរបររកស៊ី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកថ្មីៗនេះ មានកូនក្រមុំមួយរូប ​បានបង្ហោះសារយ៉ាងវែង អន្លាយ ដោយនាងសុខចិត្តចេញថ្លៃ បណ្ណាការខាងកូនកំលោះ ដើម្បីអាចឱ្យ ពិធីមង្គលការមួយ បានកើតឡើង ។ តាមគណនីហ្វេសប៊ុកឈ្មោះ Zeii Leak ​បានរៀបរាប់ ហេតុផលបណ្ដាលឱ្យចិត្តនាងជួយចំណែក ចេញថ្លៃបណ្ណាការ ទៅខាងកូនប្រុស យ៉ាងដូច្នេះថា៖​«ខ្ញុំបាននិយាយថាថ្លៃបណ្ណាការខ្ញុំ នឹងជួយចេញខាងប្រុសពាក់ កណ្ដាល មានន័យថា 50/50 ស្រាប់ តែមានសំណួរជាច្រើន សួរមកកាន់ខ្ញុំថា “ ហែងខ្លាច អត់ប្ដីមែន ? ហែងខ្លាច អត់អ្នកយក ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហែងអត់ខ្មាសគេទេអី ដែលធ្វើចឹង ? បើខាងប្រុសគ្មាន សមត្ថភាពចឹងហែង ព្រមយកដែរ ? ខូចទំនៀម ទម្លាប់ ប្រពៃណីអស់ហើយ…1 2 3 អ៊ីចឹងទៅ…. “ ចម្លើយ របស់ខ្ញុំគឺថា ខ្លួនខ្ញុំមិនមែនជាទំនិញ ដែលគេដាក់តម្លៃ នៅលើទីផ្សារថាបានតម្លៃ ប៉ុណ្ណេះ ប៉ុណ្ណោះហើយដើរអួតប្រាប់ គេទេ ហើយខ្ញុំខ្លាចមនុស្ស ល្អដូចគាត់ត្រូវចេញឆ្ងាយ ពីខ្ញុំទៅ ទាន់មានឱកាសខ្ញុំ ចង់ឱបក្រសោបគាត់ទុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុំឱ្យត្រូវមកអង្គុយ ស្ដាយក្រោយនៅពេល ដែលបាត់បង់ ថ្ងៃនេះគាត់ គ្មានអ្វីសោះ តែមិនប្រាកដថាថ្ងៃមុខ ទៅគាត់នៅតែ ឈរកន្លែងដដែល ។ បើស្រលាញ់ ហើយចង់សាងអនាគតជា មួយនរណាម្នាក់ពិតប្រាកដ មិនមែនអង្គុយចាំ តែសម្លឹងមើលចំនួនទឹកប្រាក់ដែលគេ យកមកស្ដីដណ្ដឹងនោះទេ ។»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *