ស្ត្រីជាម្តាយ ម្នាក់ បានអះអាងថា នាងបាន ឃើញមុខ របស់លោក Donald Trump សម្លឹងមើលនាង នៅក្នុង រូបភាព អេកូកូន របស់នាង។
ដំបូង អ្នកនាង Leanne Harris បានគិតថា រូបភាព អេកូ ២០សប្តាហ៍នៃកូន របស់នាងមើលទៅហាក់ដូចជា ស្វា គ្រោង។ ប៉ុន្តែស្ត្រីម្នាក់ ទៀតបាន ចង្អុល បង្ហាញថា វាមើលទៅដូចជារូប ប្រធានាធិបតី អាមេរិកដែលជិតផុតអាណត្តិ។
Leanne អាយុ៣៥ឆ្នាំ មកពីទីក្រុង Newcastle មានការភ្ញាក់ ផ្អើល យ៉ាងខ្លាំងនៅពេល គេបញ្ជាក់ដល់នាងថា រូបនេះ មានភាព ស្រដៀង ទៅនឹងមេដឹកនាំគណបក្សសាធារណរដ្ឋ។
ស្ត្រីជាម្តាយ បាន និយាយថា “ខ្ញុំគិតថា វាមើលទៅដូចជា សត្វស្វា ប៉ុន្តែពេលខ្ញុំមើលកាន់តែច្បាស់ វាមើ លទៅ ដូចជាលោក Trump”។
នាងបានបង្ហោះ រូបនេះ ចូលទៅក្នុង Group មាតាបិតា ដែល ក្រុមនេះ មានម្តាយ ដទៃទៀតកំពុងចែករំលែក រឿង ចម្លែកៗ ដែលពួកគេ ជួបប្រទះឃើញ នៅក្នុងរូបភាព អេកូកូន។
ម្តាយផ្សេងទៀត បានចែក រំលែករូបភាព អេកូផ្ទាល់ ខ្លួនរបស់ពួកគេ ហើយ បង្ហាញថា អ្នកខ្លះឃើញមុខ គួរឲ្យខ្លាចដូច ជាឆ្កែ ចចក និងសូម្បីតែ សាច់ ញាតិ ដែលបាន ចែ ក ឋាន ទៅ។
គួរបញ្ជាក់ថា លោក Trump នឹងឈប់ ធ្វើជាប្រធានាធិបតី អាមេរិក នៅថ្ងៃទី២០ខែមករា ពេលដែល ប្រធានាធិបតី ជាប់ឆ្នោតលោក Joe Biden ចូលកា ន់តំណែង៕



