រាជរដ្ឋាភិបាលកម្ពុជាខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់ការពារ និង ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺ covid-19 ដោយបានចាត់វិធានការ ផ្សេងៗជាច្រើន លើការ ចេញចូលក្នុងប្រទេស ចម្លែក អីតែរដ្ឋបាល ខេត្តមណ្ឌលគិរី បែរ ជាបើកដៃ អនុញ្ញាតឲ្យក្រុមហ៊ុនវៀតណាម នាំទាំងរថយន្តជាច្រើនគ្រឿង​

ទាំងជនជាតិវៀតណាមជាច្រើននាក់ចូលក្នុងទឹកដីខ្មែរ ដើម្បីប្រមូលទិញកសិផល របស់ប្រជាកសិករ ក្នុងខេត្ត នាំទៅប្រទេសវៀតណាម ដោយខ្លួនឯង ក្រោមហេតុផល ដើម្បីជួយបង្កើន ដល់ជីវភាពរបស់ពលរដ្ឋ ដែលទង្វើបែបនេះ ហាក់ផ្ទុយពី បទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា និងបានធ្វើឲ្យប៉ះពាល់ យ៉ាងធ្ង.ន់.ធ្ងរ.ដល់មុខ របរប្រចាំថ្ងៃ របស់ក្រុមអាជីវករខ្មែរ អ្នករកស៊ីទិញ ដំឡូងមីយកទៅ លក់បន្តនៅប្រទេសវៀតណាម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សួង ចំរើន ម្ចាស់ជញ្ជីងថ្លឹង ដំឡូងមី មួយរូបក្នុងស្រុក ពេជ្រាដា បានឲ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញ កណ្តាលដែលជាជនជាតិ ខ្មែរ មិនអាចប្រមូល ទិញ ដំឡូងមីនាំ យកទៅលក់ នៅព្រំដែនវៀតណាម តាមច្រកទ្វារណាំលៀបានទេ ដោយសារតែរដ្ឋបាលខេត្តមណ្ឌលគិរី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនុញ្ញាតឲ្យរថយន្តនិងពលរដ្ឋវៀតណាមចូលមក ប្រមូលទិញកសិផលក្នុងដីខ្មែរតាម អំពើចិត្ត ជាពិសេសពួកគាត់ត្រូវបាន មន្រ្តីនគរបាលច្រកទ្វារ ព្រំដែន ដឹកនាំដោយ លោក សំរឹទ្ធ ណយ មិនអនុញ្ញ្ញាត ឲ្យពួកគាត់ដឹកដំឡូង មីតាម រថយន្តឆ្លងដែនឡើយ ដែលធ្វើឲ្យពួកគាត់ជួបការលំបាកទាំងជីវភាពប្រចាំថ្ងៃ ទាំងការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋលើមធ្យោបាយយានយន្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នមានអាជីវករ ជញ្ជីងថ្លឹងដំឡូងមីចំនួន ៩នាក់ក្នុងស្រុកពេជ្រាដា ដែលប្រកបអាជីវកម្មប្រមូលទិញដំឡូងមីនិងកសិផលផ្សេងទៀត ពីប្រជាកសិករ យកទៅលក់នៅព្រំដែនប្រទេសវៀតណាម ប៉ុន្តែពេលនេះពួកគាត់កំពុងជួបការលំបាក ដោយសារតែងខាងក្រុមហ៊ុនវៀតណាម មានសិទ្ធិចូលទាំងរថយន្ត ទាំងមនុស្សមក ដីខ្មែរប្រមូលទិញកសិផលដោយសេរី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា ពួកគាត់រីករាយក្នុង ការប្រគួតប្រជែង ប្រមូលទិញកសិផល ពីប្រជាកសិករយកទៅលក់ នៅប្រទេសវៀតណាមដោយ ស្មើភាពគ្នា ដើម្បីលើកកំពស់ ជីវភាពអ្នកដាំដុះ ប៉ុន្តែបើរថយន្ត និងពលរដ្ឋវៀតណាម ចូលដីខ្មែរបាន រឿងអីសមត្ថកិច្ចច្រកទ្វារព្រំដែនណាំលៀ មិនអនុញ្ញាតឲ្យរថយន្តពួកគាត់ដឹក ដំឡូងមីឆ្លងដែនដែរនោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សួង ចំរើន បានសំណូមពរដល់រដ្ឋបាលខេត្តមណ្ឌលគិរីដែលដឹកនាំ ដោយលោកស្វាយ សំអ៊ាង ជាអភិបាលខេត្ត ឈប់បន្តអនុញ្ញាតឲ្យក្រុមហ៊ុន វៀតណាម មានសិទ្ធិចូលទិញដំឡូងមីក្នុង ដីខ្មែរទៀតទៅ ដោយទុកឱកាសឲ្យ អាជីវករខ្មែរ មាន លទ្ធភាពប្រមូលទិញពីប្រជាកសិករ តាមតម្លៃទីផ្សារសេរី ហើយនាំយកទៅ លក់ឲ្យក្រុមហ៊ុន និងអាជីវករវៀតណាម នៅចំណុចព្រំប្រទល់ដែន ដូចច្រកទ្វារព្រំដែន ផ្សេងៗទៀត ក្នុងប្រទេសកម្ពុជាដែល កំពុងអនុវត្តន៏ក្នុងពេលបច្ចុប្បន្ន។​

យោងតាមចំណារ និងហត្ថលេខា ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ របស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានឯកភាពលើសំណើរបស់ ក្រុមហ៊ុនវៀតណាម ហ៊ង់ ងុកអាញ់ យករថយន្តចំនួន ៦គ្រឿង និងអាត្រាក់សណ្តោងចំនួន ៥គ្រឿង ព្រមទាំងអ្នកបើកបរ ឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជា ដើម្បីប្រមូលទិញកសិផល ពីប្រជាកសិករខ្មែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងភូមិសាស្ត្រភូមិទួលស្វាយ ឃុំដាក់ដាំ ស្រុកអូររាំង និងភូមិពូលូ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ការអនុញ្ញាតឲ្យក្រុមហ៊ុន វៀតណាម ចូលទាំងរថយន្ត ទាំងមនុស្ស មកក្នុងទឹកដីខ្មែររបស់ អភិបាលខេត្តមណ្ឌលគិរីនេះ គឺពុំបានតម្រូវឲ្យធ្វើការ ការពិនិត្យសុខភាព ឬការ ធ្វើចត្តាឡីស័ក តាមគោលការ និងបទបញ្ជារបស់រាជរដ្ឋាភិបាលដែលកំពុងខិតខំប្រឹងប្រែង ការពារនិង ទប់ស្កាត់ការឆ្លងរីរាលដាលកូវីដ១៩នោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការឲ្យដឹងពីស្រ្តីជនជាតិវៀតណាម ម្នាក់ឈ្មោះ ង្វៀង ដែលអះអាងថា ជាមេការក្រុមហ៊ុន ហ៊ង់ ងុកអាញ់ និងកំពុងស្នាក់នៅក្នុងទឹកដីខ្មែរ ដើម្បីប្រមូលទិញដំឡូងមី បានឲ្យដឹងថា គាត់បាននាំជនជាតវៀតណាមជាង ១០នាក់ និងរថយន្ត៦គ្រឿងព្រម ទាំងអាត្រាក់សណ្តោង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូលមកប្រមូលទិញដំឡូងមីក្នុងដីខ្មែរ ដោយមានការ អនុញ្ញាតត្រឹមត្រូវពីរដ្ឋបាលខេត្តមណ្ឌលគិរី ជាពិសេស គឺគាត់មានទំនាក់ទំនង រាប់អានជិតស្និទ្ធជាមួយ នឹងលោក សំរឹទ្ធ ណយ មេប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនណាំលៀ ដើម្បីជួយសម្រួលដល់ ឯកសារផ្សេងៗ ងាយស្រួលក្នុងការចេញ ចូលឆ្លងដែន ប្រមូលទិញដំឡូងមីពីកម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងការលើកឡើង របស់ក្រុមអាជីវករខ្មែរ ដែលប្រមូលទិញ ដំឡូងមីខាងលើ លោកសំរឹទ្ធ ណយ មេប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនណាំលៀ បានឲ្យដឹង ពិតជាមានជនជាតិវៀតណាម យករថយន្តចូល មកប្រមូលទិញកសិផលខ្មែរ ក្នុងដីខ្មែរពិតមែន។ការអនុញ្ញាតឲ្យជនជាតិវៀតណាម ចូលមកប្រមូលទិញកសិផល ពីប្រជាពលរដ្ឋខ្មែរក្នុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តមណ្ឌលគិរីនេះ គឺដោយសារថ្នាក់ដឹកនាំខេត្ត លោកកចង់ឲ្យមានការ ប្រគួតប្រជែង តម្លៃកសិផល របស់ប្រជាកសិករក្នុងខេត្ត និងដើម្បីលើក ស្ទួយតម្លៃដំឡូងមី ក៏ដូចជាលើកកំពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាកសិករផងដែរ។ ម៉្យាងទៀតការ ធ្វើដំណើរចេញចូលឆ្លង ដែនរបស់អ្នកបើកបរ និងអ្នកប្រមូលទិញ ដំឡូងមី ជាជនជាតិវៀតណាម គឺសមត្ថកិច្ច បានអនុវត្តយ៉ាងត្រឹមត្រូវតាម គោលការរបស់ក្រសួង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខាភិបាល ដោយជនជាតិវៀតណាមឆ្លងដែន ទាំងនោះចាំបាច់ត្រូវមានលិខិតបញ្ជាក់សុខភាព ពីប្រទេសវៀតណាម ហើយរាល់ពេលឆ្លងកាត់ ច្រកទ្វារព្រំដែន យើងក៏បានត្រួតពិនិត្យសុខភាពយ៉ាង ត្រឹមត្រូវផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សំរឹទ្ធ ណយ បានច្រានចោល ចំពោះការចោទ ប្រកាន់ថា លោកមិនអនុញ្ញាតឲ្យរថយន្តដឹកដំឡូងមីរបស់ អាជីវករខ្មែរឆ្លងកាត់ច្រកទ្វារព្រំដែន ដើម្បីផ្ទេរទំនិញ ផងដែរ ដោយលោកថា មួយរយៈពេលកន្លងទៅនេះ ពិតជាគ្មានរថយន្តដឹក ដំឡូងមីរបស់អាជីវករខ្មែរដឹកឆ្លងដែនមែន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រង់ចំនុចនេះលោក បានលើកឡើងថា ប្រហែល ជាក្រុមអាជីវករខ្មែរ ប្រមូលទិញដំឡូងមីមិនបាន។ បើពួកគាត់ ប្រមូលទិញដំឡូងមីបាន និងមានម៉ូយ វៀតណាមចាំទិញបន្តនៅព្រំដែន គឺគ្មាននរណា ទៅបិទសិទ្ធិគាត់ ក្នុងការផ្ទេរទំនិញ នៅព្រំដែនឡើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *