មេក្លោងធំ ៣នាក់ នៃក្រុមហ៊ុនដីឡូតិ៍ ខ្យល់ B.I.D មានឈ្មោះ បាន បញ្ញា ជាអគ្គនា យក ឈ្មោះ ភន ទីគា អគ្គនាយករង និង លី ប៊ុនរដ្ឋថី ជាអ្នកផ្តល់ដើម ទុនធំ មិនទាន់ត្រូវបានសមត្ថកិច្ចខេត្ត កោះកុង ចាប់ខ្លួន បាននៅឡើយ ទេ ។ នេះបើយោង តា មការបញ្ជាក់របស់ប្រជាពលរដ្ឋ មកកាន់ CPC NEWS នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ នេះ ។
លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កោះកុង កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ បានចេញដីកា បញ្ជាអោយជ.ន.ស.ង្ស័.យ.ទាំង ៣នាក់ ជាមេក្លោងធំនៃក្រុមហ៊ុន ដីឡូតិ៍ខ្យល់ B.I.D ចូលបង្ហាញខ្លួន នៅអយ្យការអម សាលាដំបូងខេត្តកោះកុង អោយ បានមុនថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០
ពាក់ព័ន្ធ ករណី ឆបោក និង រំ.លោ.ភ.លើទំនុកចិត្ត ប្រព្រឹត្តនៅ ចំណុចដីឡូតិ៍ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីអំឡុង ខែកុម្ភ ឆ្នាំ២០២០ ។ ប៉ុន្តែ រហូតមកទល់ ពេលនេះ សមត្ថកិច្ចនៅពុំទាន់ ចាប់ខ្លួនមេ.ក្លោងធំទាំង ៣នាក់ នេះ បាននៅឡើយទេ ។
តាមប្រភពព័ត៌មានច្បាស់ការណ៍ មួយទៀត ដែល CPC NEWS ទទួលបាន គឺ តុលាការខេត្តកោះកុង កំពុងរៀបចំ ចោទប្រកាន់មេក្លោងធំ ទាំង ៣នាក់ នៃ ក្រុមហ៊ុនដីឡូតិ៍ខ្យល់ B.I.D នេះ តាមច្បាប់ហើយ ។
ប្រជាពលរដ្ឋមួយរូប គឺ លោក ហេង ភារក្ស ថ្លែងប្រាប់ CPC NEWS ថា ក្រុមហ៊ុន B.I.D ជាក្រុមហ៊ុនបោកប្រាស់ ដោយអះអាងថា បានពុះដីឡូតិ៍លក់ នៅចំណុចភូមិបឹងឃុនឆាង សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង លើទំហំដីជិត ៥ម៉ឺនម៉ែត្រការ៉េ ។
ប៉ុន្តែក្រោយដំណើរការលក់ បានប៉ុន្មានខែប៉ុណ្ណោះ ពោលគឺ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ និង ប្រមូលលុយបានច្រើនរាប់ ម៉ឺនដុល្លារ នោះ ទើបដឹងថា ក្រុមហ៊ុន B.I.D គ្មានដីឡូតិ៍ ពិតប្រាកដ ប្រគល់ ជូនអតិថិជន នោះទេ ហើយលោក បាន បញ្ញា ជាអគ្គនាយកក្រុមហ៊ុន ក៏បានរត់គេចខ្លួន តែម្តង ៕






