មិនបានមួយថ្ងៃស្រួល បួលផងគេ បានសង្កេតឃើញមាន គេហទំព័រផ្លូវការ កញ្ញាឯកនានានៅក្នុង តំបន់ជាច្រើន បាននិងកំពុង មានការចាប់អារម្មណ៍ខ្លាំង ទៅលើករណីនៃការប្រឈមការដក តំណែងពីកញ្ញា សេង រដ្ឋា កញ្ញាឯក Miss Grand Cambodia 2020។ ខណៈដែល ភាពចម្រូងចម្រាសរវាង អ្នកផលិតកម្មវិធី និងកញ្ញាឯកនេះនៅបន្តអូសបន្លាយមិនទាន់បញ្ចប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះអ្នក គាំទ្រកញ្ញាឯក សេង រដ្ឋា នៅកម្ពុជាបាននិងកំពុង អន្ទះសារ ចង់ដឹងពីមូលហេតុច្បាស់លាស់ នៅពីក្រោយ រឿងនេះ និងលទ្ធផលចុង ក្រោយ ដែលនឹងត្រូវសម្រេចយ៉ាងដូចម្តេច ខណៈដែល កម្មវិធីប្រកួតទ្រង់ទ្រាយអន្តរជាតិ ដែលនឹងធ្វើនៅ ប្រទេសថៃនោះកាន់តែខិតកៀក ចូលមកដល់ ស្របពេលដែល ភាគីទាំងពីរពោល គឺទាំងកញ្ញា សេង រដ្ឋានិងផលិតកម្មមហាហង្ស ដែលជាអ្នកទទួលសិទ្ធិរៀបចំកម្មវិធី លើកដំបូងនេះ មិនទាន់រកចំណុច ឯកភាពគ្នា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដំណឹងនៃការរុញទូក បណ្តោយទឹកគឺសុខចិត្តឲ្យអ្នកផលិតកម្មវិធីដកតំណែង ឬយកមកុដ ត្រឡប់ទៅវិញនេះ បានធ្វើឲ្យផ្ទុះកក្រើក ផ្អើលអស់មហាជនកាល ពីថ្ងៃទី១៩ខែ មករា ម្សិលមុិញនេះ ។ ស្របគ្នានេះដែរសារព័ត៌មាន និងគេហទំព័រផ្លូវការ ជាច្រើនដែលនិយមចូលចិត្តតាមដានកម្មវិធីកញ្ញា ឯកនានានោះមានការផ្សព្វផ្សាយ និងត្រូវបានចែករំលែកពាសពេញសាកលលោក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរគេសង្កេតឃើញមាន គណនីយហ្វេសប៊ុកផ្លូវការជាច្រើន របស់ប្រទេសថៃមានការចែករំលែកព័ត៌មាន ដ៏រសើបនេះ រហូតលេចចេញពាក្យ លេបខាយឌឺដងផ្លែផ្កាពីអ្នកលេងហ្វេសប៊ុកជនជាតិថៃ ជាច្រើនផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេហទំព័រនិយាយពី កញ្ញាឯកឈ្មោះ ASEAN Beauty Pageant, គេហទំព័រSEA Pageantនិងគេហទំព័រមួយចំនួនទៀតបានលើកឡើងដូចគ្នាថា សេង រដ្ឋាបានដកខ្លួនចេញដោយខ្លួនឯង ដោយអ្នករៀបចំកម្មវិធីមិនបានផ្តល់ជំនួយណាមួយ សម្រាប់ការបណ្តុះបណ្តាលបង្ហាញម៉ូតនិងថតរូបរបស់នាង រួមទាំងរង្វាន់ដែលនាងបានឈ្នះពីមុន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារបញ្ហានេះនាងត្រូវចំណាយ លុយផ្ទាល់ខ្លួនសម្រាប់ការបណ្តុះបណ្តាល និងការថតរូបដែលនាងបានធ្វើ។ អ្នកផលិតកម្មវិធីខឹងនឹងនាងហើយចង់ ដកតំណែងនាងចេញ។ ប៉ុន្តែនាងបានចាត់វិធានការ ដំបូងថានាង សុខចិត្តដកហូតតំណែងរបស់នាងនៅថ្ងៃនេះ។ប្រភពថាទោះយ៉ាងណាកម្ពុជាបានបាត់បង់ភាពទាក់ទាញមួយទៀតសម្រាប់ការប្រកួតបវរកញ្ញាអន្តរជាតិ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបញ្ជាក់នេះត្រូវបានធ្វើឡើងបន្ទាប់ពីថ្ងៃទី១៩ខែមករាឆ្នាំ២០២១នេះ ផលិតកម្មបានបញ្ចេញលិខិតអញ្ជើញកញ្ញា សេងរដ្ឋាឲ្យទៅចូលរួមដោះស្រាយបញ្ហា អមដោយសារព្រមានធ្វើចំណាត់ការទៅតាមផ្លូវច្បាប់នោះ មិនបានធ្វើឲ្យកញ្ញា សេង រដ្ឋាព្រួយបារម្ភរង្គើចិត្តរូតរះទៅជួបតាមការហៅឡើយ ថែមទាំងបានបន្តព្រលយសារថា ជាការចំណាយពេលច្រើនលើកច្រើនសារទៅវិញទេ គឺក្រុមហ៊ុនគួរតែទុកពេលបង្វឹកអ្នកថ្មី ពោលគឺកញ្ញាឯកផ្សេងដែលមិនមែនជានាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញាឯករូបនេះក៏បញ្ចេញអារម្មណ៍សុំទោស ទៅកាន់អ្នកគាំទ្រប៉ុន្តែនឹងធ្វើទៅតាមអ្វីដែលអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសដកតំណែង ជាសាធារណៈកន្លងមក ហើយនាងនឹងបង្ហាញវត្តមានតែនៅ ក្នុងថ្ងៃធ្វើសន្និសីទកាសែតតែមួយគត់ ហើយត្រូវតែជាថ្ងៃដែលមានកាលកំណត់មួយច្បាស់លាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះជាយ៉ាងណានេះបានក្លាយ ទៅជាប្រវត្តិមិនល្អលើកដំបូង សម្រាប់វិស័យកញ្ញាឯកនៅកម្ពុជា និងក្រោយពីវិស័យនេះ ហាក់ចាប់ផ្តើមទទួលបានការ ចាប់អារម្មណ៍ខ្លាំងក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed